Bt-news.com និង bt-newsdaily.blogspot.com បែកធ្លាយ
មន្ត្រីអាវុធហត្ថម្នាក់ឈ្មោះ សឹង្ហ ផល្លី មន្ត្រីអាវុធហត្ថស្នាក់ការសន្តិសុខ B.05ប្រចាំនៅដីរនាតជាមួយលោក
សោម ឬទ្ធី នាយរងផ្នែករដ្ឋបាលជលផល ស្រុកបាកាន ផ្ទុះអាវុធត្រូវក្មេងប្រុសម្នាក់រងរបួសធ្ងន់
ចូលមើលតាមរយៈ bt-newsdaily.blogspot.com
ចូលមើលវេបសាយតាមរយៈ bt-news.com
ចាងហ្វាងកាផ្សាយតាមរយៈ ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០
ពោធិ៍សាត់៖ តាមសេចក្ដីរាយការណ៍ពីខេត្តពោធិ៍សាត់បានអោយដឹងថា៖ មន្រ្តីអាវុធហត្ថ ម្នាក់ ឈ្មោះ សឹង្ហ ផល្លី កាន់បេសកកម្មអាវុធហត្ថខេត្តពោធិ៍សាត់របស់លោក ឡាយ វិទូ មេបញ្ជាការ រងកងរាជអាវុធហត្ថខេត្ត ផ្ទុះអាវុធត្រូវ ក្មេងប្រុសម្នាក់ចំនួន២គ្រាប់រងរបួសធ្ងន់ដោយសារ លោក សោម ឬទ្ធី បញ្ជាកម្លាំងខុសបច្ចេកទេសពាក់ព័ន្ធ និងសេដ្ឋកិច្ច ។
ចូលមើលវេបសាយតាមរយៈ bt-news.com
ចាងហ្វាងកាផ្សាយតាមរយៈ ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០
ពោធិ៍សាត់៖ តាមសេចក្ដីរាយការណ៍ពីខេត្តពោធិ៍សាត់បានអោយដឹងថា៖ មន្រ្តីអាវុធហត្ថ ម្នាក់ ឈ្មោះ សឹង្ហ ផល្លី កាន់បេសកកម្មអាវុធហត្ថខេត្តពោធិ៍សាត់របស់លោក ឡាយ វិទូ មេបញ្ជាការ រងកងរាជអាវុធហត្ថខេត្ត ផ្ទុះអាវុធត្រូវ ក្មេងប្រុសម្នាក់ចំនួន២គ្រាប់រងរបួសធ្ងន់ដោយសារ លោក សោម ឬទ្ធី បញ្ជាកម្លាំងខុសបច្ចេកទេសពាក់ព័ន្ធ និងសេដ្ឋកិច្ច ។
ប្រភពបន្តថា លោក សោម ឬទ្ធី
មានតួរនាទីជានាយរងសង្កាត់រដ្ឋបាលជលផលស្រុកបាកាន
និងមុខងារមួយទៀតគ្រប់គ្រងកន្លែងអភិរក្សជលផលដីរនាតជាបណ្ណោះអាសន្នផងនោះ បាន ដឹកនាំ កម្លាំងក្រោមឱវ៉ាត
សហការជាមួយកងកម្លាំងប្រដាប់អាវុធបានផ្ទុះអាវុធមួយ ប្រាវ បណ្ដាលឲ្យក្មេងអាយុ
១៦ឆ្នាំម្នាក់ត្រូវគ្រាប់រងរបួសយ៉ាងធ្ងន់ធ្ងរ និងខូចខាតមធ្យោបាយ ធ្វើ ដំណើរ ផងដែរ !
ការផ្ទុះអាវុធខាងលើបើតាមប្រភពបង្ហើបថា ហាក់បីដូចជាមានអាថ៌ កម្បាំង ខ្លាំងណាស់
ព្រោះការផ្ទុះអាវុធនេះត្រូវបានគេសង្ស័យថាភាគីជនរងគ្រោះ ក្នុងករណីខាង លើមិន បានបង់លុយអោយ
ទើបមានការផ្ទុះអាវុធបែបនេះ ! ករណីនេះត្រូវបាន
គេល័ក្ខ លៀម ចំណែកខាងជនរងរបួសខាងលើក៏មិនហ៊ានចោទក្រុម សមត្ថ កិច្ច ជាអ្នកបង្កដែរ ដោយ
យល់ថាខ្លួនជាអ្នកល្មើស ! ហេតុការណ៍ខាងលើ
បានកើតឡើងកាលពីវេលាម៉ោង ប្រមាណ ជាង ១០យប់ ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៧ កន្លងមកថ្មីៗនេះ
នៅកណ្ដាលបឹង ទន្លេ សាប ក្នុង តំបន់អភិរក្សជលផលដីរនាត ស្ថិតក្នុងភូមិដីរនាត
ឃុំមេទឹក ស្រុកបាកាន ខេត្តពោធិ៍សាត់ ។
ប្រភពព័ត៌មានរាយការណ៍ពីតំបន់បឹងទន្លេសាបបានឲ្យដឹងតាមទូរស័ព្ទ
នាព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ ២០១៧ នេះថា ក្មេងជំទង់រងរបួស(ត្រូវគ្រាប់)ឈ្មោះ រើន
រ៉ា ភេទប្រុស អាយុ ១៦ឆ្នាំ សញ្ជាតិខ្មែរ រស់នៅផ្ទះផែ បណ្ដែតលើផ្ទៃទឹកបឹងទន្លេសាប
ត្រង់ចំណុច ព្រែកក្បាល តោល ស្ថិតក្នុងភូមិក្បាលតោល ឃុំកោះជីវាំង ស្រុកឯកភ្នំ
ខេត្តបាត់ដំបង ។
ប្រភពព័ត៌មានរាយការណ៍ខាងលើបន្តថា៖
ក្មេងប្រុសរងរបួស(ត្រូវគ្រាប់)ចំនួន ២កន្លែង កដៃឆ្វេងធ្លាយ និងមួយកន្លែងទៀត
បញ្ឆិតថ្ពល់ខាងស្តាំ(ធ្ងន់) បញ្ជូនទៅព្យាល នៅមន្ទីរពេទ្យ ខេត្តសៀមរាប ! ខណៈដែលក្មេងរងរបួសរួមដំណើរជាមួយឪពុករបស់ខ្លួនដោយកាណូត
ប៉ុន្តែ គេមិនដឹងថា ! ក្មេងរងរបួសរួមទាំងឪពុកប្រព្រិត្តអ្វីនោះទេ
ដែលពួកគាត់ចូលទៅតំបន់អភិរក្ស ដែលត្រូវបានហាមឃាត់ទាំងយប់នោះ ! ទើបជួបបញ្ហាផ្ទុះអាវុធ
បណ្ដាលឲ្យរង របួសត្រូវគ្រាប់ទាំងមនុស្សរួមទាំងខូចកាណូតបែបនេះ ។
ប្រភពព័ត៌មានរាយការណ៍ដដែលបន្តទៀតថា៖
ករណីផ្ទុះអាវុធច្រើនគ្រាប់ បណ្ដាលឲ្យមាន មនុស្សរងរបួស
និងខូចខាតមធ្យោបាយធ្វើដំណើរខាងលើ អាចនិយាយបានថា ក្នុងករណី បង្រ្កាប បទល្មើសនេសាទ
ព្រោះតំបន់នោះជាកន្លែងអភិរក្សជលផល ការបព្ជារដោយមន្រ្តីជំ នាញ រដ្ឋបាលជលផល មានលោក
សោម ឬទ្ធី តួរនាទីជានាយរងសង្កាត់ រដ្ឋបាលជលផល បាកាន គឺធ្វើឡើងដោយមានការឃុបឃិតរវាងលោក
សោម ឬទ្ធី នាយរងផ្នែករដ្ឋ បាលជល ផល ស្រុកបាកាននិងលោក ឡាយ វិទូ នាយរងកងរាជអាវុធហត្ថ
ខេត្តក្នុងការច្បាម
និងប្រម៉ូលសេដ្ឋកិច្ច ៕
និងប្រម៉ូលសេដ្ឋកិច្ច ៕
No comments:
Post a Comment