Monday, April 24, 2017

Bt-news.com និង bt-newsdaily.blogspot.com ចឹងបានខ្លាំង !!!  ឃុបឃិត ជាប្រព័ន្ធ ទើបជន ជាតិវៀតណាម ឈ្មោះ ខ្វៀង ធីម៉ៃ មេឈ្មួញ ឈើគ្រញួងជើងខ្លាំង បញ្ជាអោយកូនចៅ វាយអ្នកការសែត បានតាមចិត្ត !!!!












ចូលមើលតាមរយៈ bt-newsdaily.blogspot.com
ចូលមើលវេបសាយតាមរយៈ 
bt-news.com 
ចាងហ្វាងកាផ្សាយតាមរយៈ ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០


ឧត្តរមានជ័យ៖    ទៀតហើយ ! មេគ្រញូងជើងខ្លាំងឈ្មោះ ខ្វៀង ធីម៉ៃ ភេទស្រី អាយុ ប្រមាណ ជាង៤០ឆ្នាំ ជនជាតិវៀតណាម បានបញ្ជាអោយកូនចៅប្រមាណ៣០នាក់ ឡោម ព័ទ្ធ វាយក្រុមអ្នកយកព័តមាន៤ស្ថាប័ន ខណៈពេលចុះទៅថតយករូបភាពបន្ទាប់ពីប្រជាពល រដ្ឋ រាយការ ពីសកម្មភាព ដឹកជញ្ជួនឈើគ្រញូង នៅទីតាំង ស្តុកឈើ នៅចំណុច ភូមិ ទំនប់លើ ឃុំ ត្រពាំង ប្រីយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ! កាល ពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៧  កន្លងមក ថ្មីៗនេះ បណ្តាលអោយពួកគេរងរបួស និងខូចខាត រថយន្តមួយគ្រឿងផងដែរ ។
ក្រុមអ្នកយកព័ត៌មានទាំងនោះមានឈ្មោះ ! ១ឈ្មោះ ថោង សុរ៉េត ភេទប្រុសអាយុ ២៨ឆ្នាំ ភ្នាក់ងារការសែត សុវណ្ណភូមិ ! ២ ឈ្មោះ ហ៊ាន ពណ៍ភេទប្រុស អាយុ ៤០ឆ្នាំ ភ្នាក់ងារ ទូរ ទស្សន៍ ស្លឹករឹត ! ៣ ឈ្មោះ អឺម សុខា ភេទប្រុស អាយុ ៤៩ឆ្នាំ ភ្នាក់ងារយកព័ត៌មាន មតិ មហាជន នឹង ! ៤ ឈ្មោះ  សាន់ រិន ភេទប្រុស អាយុជាង ៥០ឆ្នាំ ភ្នាក់ងារយកព័ត៌មាន ទូរ ទស្សន៍ CPN នៅក្នុងហេតុការណ៍ នេះអ្នកទាំង៤ មាន សំណាងល្អ បានរត់គេច ខ្លួនរួចកុំ អី ជីវិតខ្សៃ ក៍ប៉ុន្តែសំណាងអាក្រក់ រថយន្តមួយគ្រឿង ត្រូវពួកគេវាយ ខូចខាតស្ទើទាំងស្រុង ។

លោក ថោ សុរ៉េត ភ្នាក់ងារការសែត សុវណ្ណភូមិ បានអោយដឹងថា មុនពេលកើត ហេតុក្រុម ខ្លួន ជាអ្នកយកព័តមាន ស្រាប់តែមេឈ្មួញវៀតណាមរូបនេះបានបញ្ជាកូនចៅ យកបំពង់ទីព ដំបង កាំបិត ចបជីកមកប៉ុនប៉ងវាយសម្លាប់ តែសំណាងល្អ អ្នកយកព័តមានបានរត់គេចខ្លួន ទាន់ ពួកគេបានវាយរថយន្តម៉ាកកាមារីមួយគ្រឿង ខូចខាតមួយកំណាត់ក្រោយ !  ក្រោយ ពេល កើតហេតុ ក្រុមអ្នកយកព័តមានទាំង៤រូបបានដាក់ ពាក្យបណ្តឹងចូលទៅ ព្រះ រាជអាជ្ញារអមសាលាដំបូងខេត្តឧត្តរមានជ័យ ។

ភ្លាមៗនោះដែរឈ្មោះ ខ្វៀង ធីម៉ៃ មេគ្រញូងជើងខ្លាំងបានស្រែកក្អេងក្អាងថា ! គ្មានអ្នកណា ធ្វើអ្វីគាត់កើតឡើយ ! ដោយសាបក្ខពួកគាត់ជាមន្រ្តីនគរបាល ចាំជួយពីក្រោយដូច្នេះហើយ គាត់មិនខ្លាចអ្នកណាទាំងអស់ ។

មេឈ្មូញឈើធ្វើសកម្មភាពវាយអ្ន​កយកព័ត៌មានខាងលើត្រូវបានមហាជនរិះគន់យ៉ាងខ្លាំងថា
មេគ្រញូងជនជាតិ វៀតណាមខ្លាំងបែបនេះដោយត្រូវរ៉ូវគ្នាជាប្រព័ន្ធ និង មានមន្រ្តីមួយចំនួន ចាំជួយនៅពីក្រោយខ្នង ដូចជាឈ្មោះ ជួន មន្រ្តីយោធានៅអង្គភាពកងតូចអន្តរាគមលេខ៦ ! ឈ្មោះ ធី ជើងខ្លាំងរត់ផ្លូវ ! និងឈ្មោះ ហេង មន្រ្តីនគរបាលអន្តរាគមន៍ នៃស្នងការរដ្ឋាន ខេត្តឧត្តរមានជ័យ ! ជំនិតឯកឧត្តមស្នងការខេត្ត ។
ការចោទប្រកាន់ខាងលើនេះឈ្មោះ ហេង  មន្រ្តី បានបំភ្លឺប្រាប់
BT-NEWS តាមទូរស័ព្ទ នៅវេលាម៉ោង ០៥ និង៣៥នាទីរសៀលថ្ងៃទី ២៤ ខែមេសា ឆ្នាំ២០១៧ មុននេះថា៖ លោក មិនបានកាង ពីក្រោយខ្នងទេ ! វាមិនពិតឡើយ រូបលោកគ្រាន់តែជួយសម្របសម្រួល ដល់ អ្នកព័ត៌មានមួយចំនួន ឫក៍​មន្រ្តីដែលស្គាល់ជិតស្និត ជាមួយលោក  ! ដើម្បីអោយ មេឈ្មួញ ឈើ ជនជាតិវៀតណាម ឈ្មោះ ខ្វៀង ធីម៉ៃ  អោយ លុយចាយ ថ្ងៃសាំង ១០ ឫ២០ ម៉ឺនរៀល នោះទេ ប៉ុន្ទែឥឡូវលោក ឈប់សម្រប សម្រួលទៀតហើយ ។  ពាក់ព័ន្ធនឹងការអួតអាងរបស់មេឈ្មួញឈើគ្រញូងខាងលើ BT-NEWS បានបន្តសុំបភ្លឺ ទៅឯកឧត្តម ម៉ែន លី  ស្នងការនគរបាលខេត្តតាមទូរស័ព្ទថា ! គ្មាន មន្រ្តី នគរបាលរូបណា ចាំកាង ឈ្មោះ ខ្វៀង ធីម៉ៃ ទេ បើធ្វើខុសត្រូវទទួលទោស ។

ពាក់ព័ន្ធនឹងមេឈ្មួញជនជាតិ​វៀតណាម ឈ្មោះ ខ្វៀង ធីម៉ៃ ល្បីខាងវៃអ្នកព័ត៌មាននោះ !  ឈ្មោះ លាង ពៅ មន្រ្តីនគរបាលស្នាក់ការប្រឆាំងចារកម្មក្រសួងមហាផ្ទៃ បានទម្លាយប្រាប់
BT-NEWS នៅវេលាម៉ោង ០៦ និង០០នាទីល្ងាច ថ្ងៃទី២៤ ខែមេសា មុននេះថា ! កាលពីថ្ងៃទី​១៥ ខែមីនា ឆ្នាំ២០១៧ កន្លងមក លោកបានផ្តិតយករូបភាព ពីសកម្មភាពឈ្មោះ ខ្វៀង ធីម៉ៃ ដឹកជញ្ជួនឈើគ្រញូងចេញទៅវៀតណាម តាមរថយន្ត ដើម្បីធ្វើរបាយការណ៍ បញ្ជួនទៅ ក្រសួង ! ពេលនោះមានកម្លាំងនគរបាលខេត្តឧត្តរមានជ័យ ០២ រថយន្ត បានតាមចាប់ខ្លួន លោក ! ខណៈនោះរូបលោក បានគេចខ្លួនទៅក្រសួងមួយរយៈ ! បន្ទាប់មកក្រសួងបាន អោយ រូប លោក ត្រឡប់មកវិញ ទើបពួកគេស្ងប់ស្ងាត់ ។
លោក លាង ពៅ បានបញ្ជាក់ថា !  លោកធ្វើការមានច្បាប់ទំលាប់ត្រឹមត្រូវហើយមានស្នាក់​ការទៀតផង មិនមែនជនបាតសង្គមនោះទេ ! ការដែលពួកគេធ្វើចូច្នេះ មានន័យថា ! ពួកគេ​បក្ខពួកតែមួយ ! ព្រោះថា ក្រោយពេលកម្លាំងចម្រុះចុះបង្រ្កាប មេឈ្មួញវៀតណាមខាងលើ កាលពីកន្លងមក ឥឡូវមេឈ្មួញឈើគ្រញូង រូបនេះ បានពង្រីក បន្ថែម រហូត ៣ តីតាំងទៀត ដោយរលួន ៕  


No comments:

Post a Comment