ចូលមើលតាមរយៈ bt-newsdaily.blogspot.com
ចូលមើលវេបសាយតាមរយៈ bt-news.com
ចាងហ្វាងកាផ្សាយតាមរយៈ ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០
ខេត្តសៀមរាប៖ កាកបាទក្រហមកម្ពុជា ជាអង្គការចលនាមនុស្សធម៌ នឹង នៅជាប់ជាមួយជនរងគ្រោះ និង ងាយរងគ្រោះ ក្រោមការយកចិត្តទុកដាក់ខ្ពស់របស់សម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ចំពោះបងប្អូនគ្រួសារប្រជាពលរដ្ឋទីទ័លក្រ ផ្ទុកជម្ងឺអេដស៍ ចាស់ជរាគ្មានទីពឹង ជនពិការ និង ស្ត្រីសម្រាលកូនតូច មានផ្ទៃពោះ និង កុមារកំព្រា ។ នៅព្រឹកថ្ងៃទី ០៥ ខែ មេសា ឆ្នាំ២០១៧នេះ គណៈប្រតិភូគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ដឹកនាំដោយលោកជំទាវ គួយ ណាលីន ឃឹមប៊ុនសុង អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត លោកជំទាវ ទោម ចន្ថា នូ ផល្លា សមាជិកាកិត្តិយសកាកបាទក្រហម កម្ពុជាខេត្ត រួមទាំងលោកជំទាវ អស់លោក លោកស្រីជាសមាជិក សមាជិកាគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត និង អាជ្ញាធរស្រុក បាននាំយកអំណោយរបស់សម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ទៅចែកជូនបងប្អូនគ្រួសារទីទ័លក្រ ចាស់ជរាគ្មានទីពឹង ជនពិការ ចំនួន ៤០គ្រួសារ (មកពីឃុំគោកធ្លកក្រោម ចំនួន២០គ្រួសារ និងឃុំកំពង់ក្ដីចំនួន២០គ្រួសារ) នៅទីស្នាក់ការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកជីក្រែង ខេត្តសៀមរាប ។
បន្ទាប់ពីកិច្ចស្វាគមន៍របស់លោក អភិបាលស្រុកជីក្រែង និង សេចក្តីរាយការណ៍របស់
លោក ស៊ុំ សំអន នាយកប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជា ក៏បានបញ្ជាក់អំពីប្រភពនៃអំណោយ
ដែលផ្តល់ជូនបងប្អូននាពេលនេះ ។
មានប្រសាសន៍សំណេះសំណាលនោះដែរ លោកជំទាវ គួយ ណាលីន
ឃឹមប៊ុនសុង ក៏បានលើកឡើងផងដែរថា អំណោយដែលលោកតា លោកយាយ បងប្អូន ពូមីង
ទទួលបាននៅពេលនេះ ក្រោមការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់របស់សម្តេចគតិព្រឹទ្ធបណ្ឌិត
ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលបានមើលឃើញនូវពីទុក្ខលំបាកនិងជីវភាពខ្វះខាតរបស់បងប្អូន
ដោយមិនបានទុកឲ្យជនណាម្នាក់ស្លាប់ដោយឥតអាហារនោះឡើយ ។ ម៉្យាងទៀត នៅថ្ងៃខាងមុខនេះដែល
បងប្អូនប្រជាពលរដ្ឋខ្មែរយើងទទួលអំណរសាទរទេវតាឆ្នាំថ្មី ឆ្នាំរកា នព្វស័ក ព.ស២៥៦០.២៥៦១ ទើបថ្ងៃនេះក្រុមប្រតិភូគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តសៀមរាប
នាំយកនូវអំណោយសម្តេចគតិព្រឹទ្ធបណ្ឌិត ចែកជូនដល់បងប្អូនដោយមិនបានប្រកាន់នូវនិន្នាការនយោបាយណាឡើយ
ដើមី្ប បានបងប្អូនយកទៅប្រើប្រាស់ក្នុងពេលបុណ្យចូលឆ្នាំថ្មីនេះ
នៅពេលដែលជួបនូវជីវភាពខ្វះខាត សំខាន់ជនចាស់ជរាគ្មានទីពឹង ជនពិការ ។ ក្នុងនោះដែរលោកជំទាវ
គួយ ណាលីន ឃឹម ប៊ុនសុង ក៏បានសម្តែងនូវការអាណិត អាសូរចំពោះបងប្អូន ដែលមានជីវភាពខ្វះខាត
និង ចាស់ជរាគ្មានទីពឹង ព្រមទាំងបានពាំនាំនូវប្រសាសន៍
ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន
ប្រធានកាកបាទក្រហមកម្ពុជា ក៏ដូចឯកឧត្តមបណ្ឌិតប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត
ព្រមទាំងបានធ្វើការណែនាំផងដែរ ចំពោះបងប្អូនត្រូវយកចិត្តទុកដាក់ថែទាំសុខភាព និង ត្រូវនាំកូនរបស់ខ្លួនមកមណ្ឌលសុខភាព
ដើមី្បទទួលការចាក់ថ្នាំបង្កា ការពារជម្ងឺ និង ពិនិត្យសុខភាព ។ លោកជំទាវ គួយ ណាលីន ឃឹមប៊ុន សុង
ក៏បានធ្វើការនាំមួយចំនួន គឺត្រូវខិតខំតស៊ូឡើង ដើមី្បជីវិត និង
អនាគតរបស់ក្រុមគ្រួសារ កូនៗរបស់ខ្លួន ហើយសង្គមក៏មិនបោះបង់ចោលបងប្អូនឡើយ ដោយយើងមានអាជ្ញាធរមូលដ្ឋានជាអ្នកគ្រប់គ្រងរបស់ខ្លួន
។ ម៉្យាងទៀតក៏បងប្អូនទាំងអស់ត្រូវមានការ ប្រុងប្រយ័ត្នខ្ពស់ ចំពោះបញ្ហាភ្លើងផ្សែង
ពីព្រោះថាពេលនេះជារដូវក្តៅស្ងួត នឹងងាយរងគ្រោះដោយអគ្គីភ័យ និង គ្រោះថ្នាក់ផ្សេងៗជាដើម
និង ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ដោយបច្ចុប្បន្នការបម្រែបម្រួលអាកាសធាតុ
បានធ្វើឲ្យយើងជួបនូវប្រធានស័ក្តិ ពីបាតុភូតធម្មជាតិ
ដូច្នេះបងប្អូនត្រូវមានការរត់រកទីកន្លែងដែលមានសុវត្ថិភាពផងដែរ ។
អំណោយមនុស្សធម៌ដែលបានផ្ដល់ជូនក្នុងមួយគ្រួសារទទួលបាន៖ សាប៊ូលុច្ស២ដុំ សាប៊ូម្សៅ១កញ្ចប់ ច្រាសដុសធ្មេញ១ដើម ថ្នាំដុសធ្មេញ១បំពង់ ទឹកស៊ីអ៊ីវ១យួរ អំបិល១គីឡូក្រាម ប្រេងឆា១ដប
នំធុង១ធុង អង្ករ២៥គីឡូក្រោម ទឹកបរិសុទ្ធ១យួរ
និងថវិកា២ម៉ឺនរៀល
៕
No comments:
Post a Comment