Bt-news.com និង bt-newsdaily.blogspot.com ឈ្មោះ
ច្រឹប មេឈ្មួញឈើ ភរិយានាយ នគរបាល
រដ្ឋបាលប៉ុស្ដិ៍ខ្លាធំ នៅបន្ត បុខរបរដដែល មិនមានបង្រ្កាប ពិតជាខ្លាំងមែន !!!!!
ចូលមើលតាមរយៈ bt-newsdaily.blogspot.com
ចូលមើលវេបសាយតាមរយៈ bt-news.com
ចាងហ្វាងកាផ្សាយតាមរយៈ ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០
ខេត្តរតនគិរី៖ ភរិយា
នាយនគរបាលរដ្ឋបាលប៉ុស្ដិ៍ខ្លាធំ ជាមេឈ្មួញ ឈើ បាន យកអំណាចប្ដី ជាកងកម្លាំង ធ្វើមុខជំនួញ
រកស៊ីឈើ ! កាប់អារឈើ ក្នុងដែនជំរក ស្រុកលំ ផាត់ និងព្រៃ សហគម ព្រំប្រទល់
ស្រុកអូយ៉ាដាវ ថ្កើននឹងបទបញ្ជា របស់ សម្ដេចតេ ជោ ហ៊ុន សែន នាយករដ្ឋ មន្ត្រីកម្ពុជា
និង អគ្គស្នងការនគរបាល ! ករណី នេះ សម្ដេចក្រឡា ហោម ស ខេង និងនាយឧត្តមសេនីយ៍ នេត
សាវឿន អគ្គស្នងការ នគរបាលជាតិ មិនទាន់ មាន រិធានការ ទៅលើមន្ត្រីនគរបាល ដែលបាន
ឃុបឃិតគ្នា ជាមួយភរិយា ឲ្យរកស៊ីឈើ ផ្ទុយ នឹងច្បាប់នៅឡើយ ។
ភរិយាមេប៉ុស្ដិ៍ខ្លាធំរូបនោះមានឈ្មោះ
ច្រឹប ត្រូវបាន ប្រព័ន្ធ ផ្សព្វផ្សាយ សរសេរ លាតត្រដាង ជាបន្តបន្ទាប់ ពីសកម្មភាព រកស៊ី
ឈើ របស់គាត់នៅតែបន្ត ដដែលគ្មាន ញញើត នឹង ច្បាប់ បន្តិចសោះឡើយ ហើយមិនមានមន្រ្តីស្ថាប័ន
ពាក់ព័ន្ធ ណាមួយធ្វើការបង្រ្កាបដែរ ។
មហាជនរិះគន់ទៀតថា៖
ការដែលឈ្មោះ ច្រឹប រកស៊ីឈើ បានដោយសេរីបែបនេះ ទំនងប្ដី របស់គាត់ ជា នគរបាល នៅពីក្រោយខ្នង
ទើបមិនមាន សមត្ថកិច្ច ណាហ៊ាន ប៉ះពាល់ !
ជាមួយគ្នានេះ ស្នងការ នគរបាល ខេត្តរតនគិរី ត្រូវបានគេសង្ស័យថា បាន ទទួល ផល ប្រយោជន៍
ពីចែច្រឹប តាមរយៈមេប៉ុស្ដិ៍ខ្លាធំ ទើបសំងំស្ងៀមស្ងាត់រៀងៗខ្លួននោះ ។
ប្រភពនិយាយថា !
មេឈ្មួញឈ្មោះ ច្រឹប បានប្រើ កម្មករ ជាច្រើននាក់ឲ្យ ចូល កាប់ឈើ អាឈើ នៅចំណុចខាងលើ
មិនមានមន្រ្តីហ៊ាន ក្អក ឡើយ ! សកម្មភាពនេះ ត្រូវបានគេ សង្ស័យថា ប្រើអំណាចលុយ
ទិញឧត្តម គតិ មន្ត្រីដែលមាន ភារកិច្ច បង្ក្រាប អស់ហើយ ទើបមិនបង្រ្កាប បែបនេះ ៕
No comments:
Post a Comment