Bt-news.com និង bt-newsdaily.blogspot.com មិនទាន់ចូលខ្លួម
បំភ្លឺនៅឡើយ !!! លោក
ទា គឹមសុទ្ធ ប្រធានមន្ទីរ កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តសៀមរាប !!!!!
ចូលមើលតាមរយៈ bt-newsdaily.blogspot.com
ចូលមើលវេបសាយតាមរយៈ bt-news.com
ចាងហ្វាងកាផ្សាយតាមរយៈ ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០
ខេត្តសៀមរាប៖ លោកវរសេនីយ៍ឯក ទិត្យ ណារ៉ុង អធិការនគរបាលក្រុងសៀមរាបបានប្រាប់ BT-NEWS តាមទូរស័ព្ទ នៅវេលាម៉ោង ១០ និង៤៦នាទី ព្រឹកថ្ងៃទី ២៤ ខែមេសា មុននេះថា ! លោក លោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ខេត្តសៀមរាប មិនបានចូលខ្លួនបំភ្លឺនៅឡើយទេថ្ងៃ ដោយសាលោក ទា គឹមសុទ្ធ មានភារកិច្ចនៅភ្នំពេញ ត្រឡប់ មកវិញមិនទាន់ ! ស្អែកថ្ងៃទី២៥ ទើបលោកចូលខ្លួនបំភ្លឺ ពាក់ព័ន្ធ មនុស្សមួយ ក្រុម មានគ្នីគ្នាជិត ២០នាក់ ផឹកស្រាស្រវឹង ខណៈពេលទៅកំសាន្ដ នៅតំបន់ អភិរក្សបឹង ធម្មជាតិ ពារាំង ស្ថិត ក្នុងសង្កាត់ជ្រាវ ក្រុងសៀមរាប ! យកកាំភ្លើងខ្លី បាញ់ ៧គ្រាប់ ! កាលពី វេលា ម៉ោង០៦ល្ងាច ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៧ កន្លងមកថ្មីៗនេះ ! ធ្វើអោយ ផ្អើល សត្វ ស្លាប ដែល សហគមន៍ កំពុងអភិរក្ស សម្រាប់ភ្ញៀវ ទេសចរណ៍ ទៅ ទស្សនា និង បង្កភាពភ័យ ខ្លាច ដល់ភ្ញៀវទេស ចរណ៍ ផងដែរ បន្ទាប់ពី អ្នកអភិរក្សធ្វើការ ហាមមិនឲ្យក្រុមខាងលើ យកសំណាញ់ បង់ត្រីនៅចំណុចនោះ ។
ប៉ុន្តែប្រភពក្រៅផ្លូវការមួយនិយាយថា លោក ទា គឹមសុទ្ធ អោយកូនចៅចូលខ្លួនបំភ្លឺជំនួស វិញ ត្រូវបាន នគរបាលជំនាញ មិនព្រម ។
ពាក់ព័ន្ធករណីខាងលើត្រូវបានប្រជាពលរដ្ឋនិយាយរិះគន់តៗគ្នាថា មន្រ្តីរាជការបំពានច្បាប់បាញ់បោះសេរី ផ្លូវច្បាប់មិនទាន់មានចំណាត់ការ ! បើប្រជាពលរដ្ឋពួកគាត់ខុសច្បាប់វិញ មានវិធានការសុំ ដិការចាប់ខ្លួនភ្លាមៗ ! ចំពោះអ្នកមានអំណាច ! មានលុយវិញ សម្ងំស្ងៀម ហាក់ ដូច មិនមានរឿងអ្វីកើតឡើងឡើយ ។
ចំពោះមហាជនវិញបាននិយាយរិះគន់ទៀតថា ! ករណីបាញ់បោះសេរីខាងលើនេះ ! បើគ្មាន បញ្ជាគ្មាន អ្នកណាហ៊ាន បាញ់ឡើយ ( មានន័យថា មុននឹងបាញ់សុំបញ្ជាសិន ) ព្រោះក្រុម អ្នកទាំងនោះ សុទ្ធសឹងជាមន្រ្តីរាជការ ទាំងអស់ ! មន្រ្តីរាជការស្តាប់ មេ ខ្លាំងណាស់ គ្មានមន្រ្តី កូនចៅ មួយណា ហ៊ានប្រឆាំងបទបញ្ជាជាមួយ មេ នោះទេ ។
ជុំវិញករណីខាងលើ ឯកឧត្តម ស៊ត ណាឌី ស្នងការនគរបាលខេត្តសៀមរាប បានប្រាប់ BT-NEWS ១០ និង ៥៣នាទី ថ្ងៃដដែលថា៖ ជំនាញបានចាត់ការរឿងករណីខាងលើនេះហើយ ! ប៉ុន្តែមិនទាន់ ដឹងថា យ៉ាងម៉េចនោះទេ ព្រោះមន្រ្តីនគរបាលថ្នាក់ក្រោម មិនទាន់រាយការជួន ៕

No comments:
Post a Comment