Thursday, April 20, 2017

Bt-news.com និង bt-newsdaily.blogspot.com  ខ្លាំងពិតមែន !!! បាញ់៧គ្រាប់ ព្រោះខឹងរឿង គេហាមមិនអោយ បង់ត្រីនៅតំបន់អភិរក្ស ទេសចរណ៍ធម្មជាតិ បឹងពារាំង !!!!








ចូលមើលតាមរយៈ bt-newsdaily.blogspot.com
ចូលមើលវេបសាយតាមរយៈ 
bt-news.com 
ចាងហ្វាងកាផ្សាយតាមរយៈ ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០


ខេត្ដសៀមរាប៖ សមាជិកសហគមន៍តំបន់ទេសចរណ៍បឹងពារាំង សុំមិនបញ្ចេញឈ្មោះ បានអ្នក ព័ត៌មានថា៖ មនុស្សមួយក្រុម ប្រមាណជាង១០នាក់ ផឹកស្រាស្រវឹង ពេលទៅកំសាន្ដ នៅតំបន់ អភិរក្ស ធម្មជាតិបឹងពារាំង ក្នុងសង្កាត់ជ្រាវ ក្រុងសៀមរាប ដឹកនាំដោយ លោក ទា គឹមសុទ្ធ ប្រធានមន្ទីរ កសិកម្មខេត្ដសៀមរាប ! បានយកកំាភ្លើង បាញ់ ៧ គ្រាប់ ! បង្អើលសត្វ ស្លាប ដែល សហគមន៍ កំពុងអភិរក្ស សម្រាប់ភ្ញៀវទេសចរណ៍ ទៅទស្សនា និង បង្កភាពភ័យ ខ្លាច ដល់ភ្ញៀវទេសចរណ៍ នៅតំបន់អភិរក្សធម្មជាតិ បឹងពារាំង នៅក្នុង សង្កាត់ ជ្រាវ ក្រុងសៀមរាប បន្ទាប់ពី មានអ្នក ហាមមិនឲ្យបង់ត្រី កាល ពីវេលា ម៉ោង០៦ល្ងាច ថ្ងៃទី ១៧ ខែមេសាឆ្នាំ ២០១៧នេះ ។

សមាជិកដដែល បានឲ្យដឹងទៀតថា៖ ក្រុមមន្រ្តីដែលបាញ់បោះសេរីទាំងនោះ ផឹកស្រា ស្រវឹង ខឹងនិងសមាជិក សហគមន៍ហាមមិនឲ្យ បង់ត្រីក្នុងតំបន់អភិរក្ស ទេសចរណ៍សត្វស្លាប ព្រោះ ខ្លាច ភ្ញៀវទេសចរណ រិះគន់ ខណៈដែល ពួកមន្ដ្រីទាំងនោះ ទៅកំសាន្ដ នៅតំបន់ទេសចរណ៍ ធម្មជាតិនោះ ! មិនតែប៉ុណ្ណោះ បក្ខពួកទាំងនោះ បានប្រើពាក្យសំដីអសុរស អំនួតខ្លួនជាអ្នក មាន អំណាច និងថាខ្លួនជាឧកញ្ញា ហើយមើលងាយដល់ប្រជាសហគមន៍ការពារ និងអភិរក្ស សត្វផងដែរ ។

ទាក់ទិនករណីនេះ លោក ទា គឹមសុទ្ធ  ប្រធានមន្ទីរកសិកម្មខេត្ដសៀមរាប បានឲ្យដឹងថា៖ ការបាញ់បោះសេរីនោះ មិនមែនជាក្រុមរបស់លោកទេ ហើយលោកក៍មិនបាន ជាប់ពាក់ព័ន្ធ ដែរ ! លោកព្រមានប្ដឹង សមាជិកសហគមន៍ដែលចោទប្រកាន់លោកថា ជាអ្នកបាញ់បោះសេរី ព្រោះលោកបានផឹកស៊ីកំសាន្ដ នៅកន្លែងផ្សេង ដោយគ្រាន់តែក្នុងតំបន់ទេសចរណ៍ប៉ុណ្ណោះ ។ លោកបានបន្ដទៀតថា ! លោកទៅតំបន់នោះ ទៅធ្វើការងារ ជាមួយសហគមន៍ និងមានមន្ដ្រី មន្ទីរសុរិយោដីខេត្ដ មន្ដ្រីអាជ្ញាធរជាតិអប្សរា និងសមាជិក សហគមន៍ផ្សេងៗ ជាច្រើនទៀត ហើយថា ក្រុមពួកលោក គ្មានការប្រើប្រាស់អាវុធនោះឡើយ ។
ប៉ុន្ដែយ៉ាងណាក៍ដោយលោក គង់ មង្គល ប្រធានសហគមន៍ វប្បធម៌ទេសចរណ៍ ធម្មជាតិ បឹង ពារាំង បានឲ្យដឹងថា៖ នៅក្នុងក្រុមបាញ់បោះសេរីនោះ ពួកគាត់ទៅកំសាន្ដ ជាលក្ខណៈ អ្នក ទេសចរណ៍ ដែលមានលោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្មខេត្ដសៀមរាបផងដែរ !  ពួកទាំង នោះ មានអាការៈស្រវឹងស្រាផង និងខឹងសមាជិក សគមន៍ហាមឃាត់ មិនអោយរកត្រីក្នុង តំបន់ហាមឃាត់ផង ។

លោកបានបន្ដថា ពួកគេប្រើកាំភ្លើងខ្លី បាញ់៧គ្រាប់ នៅកណ្ដាលបឹងអភិរក្ស ហើយរើសសំបក គ្រាប់បានចំនួន៤សំបក ប៉ុន្ដែមិនស្គាល់ម៉ាក។ លោកបានបន្ដថា ការបាញ់បោះសេរីនេះ ជាទង្វើ មួយ អមនុស្សធម៌ ព្រោះជាអ្នកអនុវត្ដច្បាប់ បែជាធ្វើគំរូរ អាក្រក់ ដល់សហគមន៍ និងបង្កឲ្យមាន ការ ភ័យខ្លាច ដល់ភ្ញៀវទេសចរណ៍ ព្រមទាំងធ្វើឲ្យសត្វស្លាបផ្អើលចេញពីតំបន់ កំពុងអភិរក្ស ៕

No comments:

Post a Comment