Bt-news.com និង bt-newsdaily.blogspot.com
មន្ត្រីប៉េអឹម ស្រុកត្រពាំងប្រាសាទ ០៣នាក់ បានវាយប្រជាពលរដ្ឋ ០២នាក់ អោយរងរបួស មេញ្ជាការប៉េអឹម
ស្រុក ហាមផ្សាយ !!!!!
ចូលមើលតាមរយៈ bt-newsdaily.blogspot.com
ចូលមើលវេបសាយតាមរយៈ bt-news.com
ចាងហ្វាងកាផ្សាយតាមរយៈ ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០
ឧត្តរមានជ័យ៖ ប្រជាពលរដ្ឋ ០២នាក់បានប្រាប់អ្នកព័ត៌មានថា៖ មន្ត្រីកងរាជអាវុធហត្ថ ស្រុក ត្រពាំងប្រាសាទ ០៣នាក់ បានចាប់វាយដំទៅលើពួកគាត់ អោយរងរបួសបែកមុខ បែកមាត់ ក្នុង ខណៈពេល ពួកគាត់ជីះម៉ូតូឌុបគ្នាតាមផ្លូវ ! នៅចំណុចលើផ្លូវជាតិទល់មុខមណ្ឌលសុខភាពស្រុក ត្រពាំងប្រាសាទ ! កាលពីវេលាម៉ោង ០៣ រសៀល នាថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៧ ។
ជនរងគ្រោះទី០១ឈ្មោះ សន បូរ៉ា ភេទប្រុស អាយុ ២៥ឆ្នាំ ទី០២ឈ្មោះ អឿន ស្រីល័ក្ខ ភេទស្រី អាយុ ១៩ឆ្នាំ អ្នកទាំងពីរជាគូដណ្តឹងហ្នឹងគ្នា មានទីលំនៅភូមិ ឃុំ ស្រុកត្រពាំងប្រាសាទ ខេត្ត ឧត្តរមានជ័យ ។
ជនរងគ្រោះបានអោយដឹងទៀតថា ! ជនបង្ករទាំង០៣នោះមានឈ្មោះ ទី០១ឈ្មោះ សោម សុផល ទី០២ឈ្មោះ ហៀង សុភាព និងទី០៣ឈ្មោះ លី អ្នកទាំងបី ជាមន្ត្រី កងរាជអាវុធហត្ថ ស្រុកត្រពាំងប្រាសាទ ! ជនរងគ្រោះទាំង០២និយាយទៀតថា៖ មុនពេលកើតហេតុ រូបគាត់ ទាំង ០២នាក់ បានជិះម៉ូតូចេញពីផ្ទះសំដៅទៅផ្សារ មានទឹសដៅពីកើតមកលិច លុះដល់ចំណុច កើត ហេតុ ស្រាប់តែមានរថយន្តមួយគ្រឿងបំពាក់សារែន និងមានស្លាក សំគាល់ជាស្ថាប័ន កងរាជ អាវុធ ហត្ថស្រុកត្រពាំងប្រាសាទ ជិះមកក្បែរហើយចុះវាយអោយរងរបួសបែកមុនមាត់តែម្តង រួច ហើយក៍បើករថយន្តចេញទៅតែម្តង ។
ពាក់ព័ន្ធនឹងការចោទប្រកាន់ខាងលើលោក គង់ តារា មេបញ្ជាការកងរាជអាវុធហត្ថ ស្រុកត្រពាំង ប្រសាទបានអោយដឹងតាមទូរស័ព្ទថា ! រឿងនេះមិនបាច់ផ្សាយទេ ព្រោះរូបលោក ក៍មិនដឹង មូលហេតុច្បាស់លាស់ដែរ ដោយសារលោករវល់នៅក្រុងភ្នំពេញនៅឡើយ ។
ពាក់ព័ន្ធករណីមន្រ្តីអាវុធហត្ថខាងលើ ត្រូវបានមហាជនរិះគន់យ៉ាងខ្លាំង ចំពោះមន្ត្រីដែលមាន តួរនាទី ជាប់ខ្លួនបែជាប្រើអំពើហឹង្សាលើ ប្រជាពលរដ្ឋ ទោះបីប្រជាពលរដ្ឋមានកំហុសតិចតូច ត្រូវធ្វើការអប់រំណែនាំ មិនគួរវាយប្រជាពលរដ្ឋបែបនេះនោះទេ ព្រោះសមត្ថកិច្ច មានតួនាទី ការ ពារ និងបង្ក្រាបបទល្មើស និងការពារសន្តិសុខគ្រប់យ៉ាងជូនប្រជាពលរដ្ឋ បែជា បង្ករអំពើហឹង្សាតាមទីសាធារណៈលើប្រជាពលរដ្ឋទៅវិញ ៕
No comments:
Post a Comment