Sunday, April 9, 2017




Bt-news.com និង bt-newsdaily.blogspot.com ឈ្មោះ ឈាន ពិសិដ្ឋ  នាយរងប៉ុស្តិ៍ ! លួចបាញ់នាយរងប៉ុស្តិ៍ សំណាងល្អ មិនស្លាប់

ចូលមើលតាមរយៈ bt-newsdaily.blogspot.com
ចូលមើលវេបសាយតាមរយៈ 
bt-news.com 
ចាងហ្វាងកាផ្សាយតាមរយៈ ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០
បន្ទាយមានជ័យ៖ នាយរងប៉ុស្តិ៍អន្តោរប្រវេសន៍ម្នាក់នៃច្រកទ្វារអន្តរជាតិប៉ោយប៉ែតត្រូវបានគេ លួចបាញ់ពីក្រោយ ជាច្រើនគ្រាប់ តែសំណាងល្អមិនបាត់បង់ជីវិត គ្រាន់តែរងរបួសធ្ងន់ធ្ងរ ហេតុកាណ៍នេះបានកើតឡើងនៅម៉ោងប្រមាណ០៨និង៤៥នាទី ព្រឹកថ្ងៃ ទី០៩ ខែមេសា ឆ្នាំ២០១៧ ម្សិលមិញ ក្នុងបរិវេណប៉ុស្តិ៍អន្តោរប្រវេសន៍ ។
ប្រភពបានបញ្ជាក់ថា៖ អ្នកដៃដល់រូបនោះមានឈ្មោះ ឈាន ពិសិដ្ឋ នាយរងប៉ុស្តិអន្តោរ ប្រវេសន៍ ច្រកទ្វារអន្តរជាតិប៉ោយប៉ែត ដូចគ្នា បានប្រើប្រាស់អាវុធខ្លីម៉ាកហ្វេ អាកុលបាញ់ ច្រើនគ្រាប់ ទៅលើឈ្មោះ សេម មករា ជានាយរងប៉ុស្តិ៍ក្នុងអង្គភាពជាមួយគ្នា !  គ្រាប់ទីមួយ បាញ់ចំស្មារខាងឆ្វេងបណ្តាលឲ្យដាច់រលាត់ហើយគ្រាប់បន្តបន្ទាប់មិនផ្ទុះធ្លាក់រាយប៉ាយ
នៅកន្លែងកើតហេតុ ។
លោក សេម មករា បានបញ្ជាក់ប្រាប់ថា៖ នៅព្រឹកកើតហេតុគឺលោកបានទទួលបទបញ្ជា ពីនាយប៉ុស្តិ៍ឲ្យហៅទាំងពីរ រូបមកជួប !  ខណៈពេលនោះឈ្មោះ ឈាន ពិសិដ្ឋ ក៏បានស្រែកជេរ ខ្លាំងៗទៅលើលោក !  បន្ទាប់ពីលឺដូច្នេះលោកក៏បានចេញពីបន្ទប់ មកសួរនាំហើយ ក៏ដើរចូល ទៅក្នុងបន្ទប់វិញ ស្រាប់តែឈ្មោះ ឈាន ពិសិដ្ឋ ដកកាំភ្លើងបាញ់ទៅលើរូបលោក ក្នុងចេតនា ប៉ុនប៉ងសម្លាប់ តែសំណាងល្អគ្រាប់បានត្រឹមតែកេតស្មារ រងរបួសតិចតួច ប៉ុណ្ណោះ ។
ភ្លាមនោះលោកនាយប៉ុស្តិ៍ ស៊ឹម សំអាត រួមនឹងមន្ត្រីផ្សេងទៀតក៏បានស្ទុះមកចាប់ឈ្មោះ ឈាន ពិសិដ្ឋ ដើម្បីដកយកកាំភ្លើងចេញ ! ក្រោយពីដកយកកាំភ្លើងចេញ ឈ្មោះ ឈាន ពិសិដ្ឋ ក៏បានរត់មកបើកឡានចេញទៅបាត់ដោយសុវត្ថិភាព មិនមានចំណាត់ការអ្វីឡើយ ករណីនេះ មហាជនកំពុង រង់ចាំមើលតើ ច្បាប់មានចំណាត់ការដែរ ឫអត់ចំពោះជនខាងលើ ៕


No comments:

Post a Comment