Thursday, April 27, 2017

Bt-news.com និង bt-newsdaily.blogspot.com បែកធ្លាយ ផ្កាយ២ប៉េអឹម លើផ្ទៃប្រទេស ឈ្មោះ ផាន់ វណ្ណា រ៉េត ហៅ តយ កូនលោក ហាក់ ម៉ៅ ពាក់ ផឹកស៊ីស្រវឹងយកកែវស្រា វាយក្បាលអាណិកជនរបួស



ចូលមើលតាមរយៈ bt-newsdaily.blogspot.com
ចូលមើលវេបសាយតាមរយៈ 
bt-news.com 
ចាងហ្វាងកាផ្សាយតាមរយៈ ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០


ខេត្តកំពង់ស្ពឺ៖ បុរសជាអាណិកជនខ្មែរម្នាក់បានរងរបួសបែកក្បាលពីក្រោយដេរ១០ថ្នេរត្រូវ
បាន សាច់ញាតិដឹកយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យ រាជធានីភ្នំពេញ ដោយសា ផ្កាយ ២ប៉េអឹម លើផ្ទៃប្រទេស ត្រូវជាកូនលោក  ហាក់ ម៉ៅ ផឹកស្រាស្រវឹងយកកែវស្រា វាយពី ក្រោយ ខណៈពេល ដែល ជនរងគ្រោះ ទៅចូលរួមក្នុងពីធីមង្គលការបងប្អូន ស្ថិតក្នុង ភូមិស្រែខ្ញែ ឃុំ ពោធិរុនខាងជើង ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ កាលពីវេលាម៉ោង ១០ និង៣៥នាទី យប់ថ្ងៃ ទី២៣ ខែមេសា ឆ្នំា២០១៧ កន្លងមកថ្មីៗនេះ ។

បុរសរងគ្រោះមានឈ្មោះ ឃុន សារ៉ាត់ អាយុ ៣៧ឆ្នំា ជាអាណិកជនខ្មែរ អាមេរិក ស្នាក់នៅ រដ្ឋតិចសាស្ត្រ មកចូលរួមការបងប្អូន ! ចំណែកជនដៃដល់មានឈ្មោះ ផាន់ វណ្ណា រ៉េត ហៅ តយ ភេទប្រុស អាយុ ៣៨ឆ្នំា មានមុខងារ ថ្នាក់ឧត្តមសេនីយ៍ទោ ផ្កាយ២ តួនាទីនាយរង សេនា ធិការកងរាជអាវុធហត្ថលើផ្ទៃប្រទេស រស់នៅក្នុងភូមបឹងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខដែលគេស្គាល់ច្បាស់ថាជាកូនប្រុសលោក ហាក់ ម៉ៅ ។
ប្រភពបានអោយដឹងថា៖ នៅមុនពេលកើតហេតុជនរងគ្រោះ និងជនដៃដល់ អង្គុយតុជា មួយគ្នា​ហើយជនរងគ្រោះបានគាស់ស្រាបៀរ ផ្ទុះគាសសាចចំលើ ជនដៃដល់ពេលនោះ ជន ដៃដល់បានយកស្រាបៀរពេញកែវជះដាក់មុខជនរងគ្រោះវិញ​ ទទឹកជោគ ភ្លាមៗនោះ ជនរងគ្រោះ ! មិនចង់មានរឿងតទៅទៀតក៏បាន ដើរទៅ រកតុផ្សេង ដើម្បីអង្គុយ !  ស្រាប់តែ ជនដៃដល់ខាងលើ បានយកកែវស្រាវាយចំក្បាល ពីក្រោយបណ្តាលអោយបែក ខ្ទេច រយាសក្បាល ដេរ១០ថ្នេរ ។

ក្រោយកើតហេតុភា្លមៗជនដៃដល់បានឡើងរថយន្ត បើកគេចបាត់ស្រមោល ចំណែកជនរង គ្រោះត្រូវបានសាច់ញាតិដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យរាជធានីភ្នំពេញ ៕


No comments:

Post a Comment