Monday, June 26, 2017



Bt-news.com និង bt-newsdaily.blogspot.com   ប្រភេទគ្រាប់ ៦០មីលីម៉ែត្រ ប្រជាពលរដ្ឋ ប្រទះឃើញ ក្នុងរណ្តៅ ចំនួន៣០៩គ្រាប់ដែលគេលាក់តាំងពីសម័យសង្គ្រាម   !!!!!







ចូលមើលតាមរយៈ bt-newsdaily.blogspot.com
ចូលមើលវេបសាយតាមរយៈ bt-news.com
ចាងហ្វាងកាផ្សាយតាមរយៈ ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០

ខេត្តឧត្តរមានជ័យ៖ ប្រភេទគ្រាប់ ៦០មីលីម៉ែត្រ ចំនួន ៣០៩គ្រាប់ ដែលគេលាក់ទុក តាំង ពីសម័យ សង្គ្រាម ត្រូវបានកម្លាំងកងរាជអាវុធហត្ថប្រចាំស្នាក់សន្តិសុខចំណុចផ្អុង បាន សហការជាមួយអង្គការហេឡូត្រាក់(HALO TRUST ) ធ្វើ ការប្រមូលចេញពី រណ្តៅមួយកន្លែង នៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៧ នេះ ស្ថិតនៅភូមិអូរពក សង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ បន្ទាប់ពីមានសេចក្តីរាយការណ៍ ពីប្រជាពលរដ្ឋបានប្រទះឃើញ ។
កម្លាំងកងរាជអាវុធហត្ថ ប្រចាំស្នាក់ការសន្តិសុខផ្អុង បានឱ្យដឹងថា ! កាលពីព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៧ មានប្រជាពលរដ្ឋឈ្មោះ ភន កុត ភេទប្រុស អាយុ ៤២ឆ្នាំរស់នៅភូមិផ្អុង សង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ បានរាយការណ៍ថា ខ្លួនបានប្រទះ ឃើញ រណ្ដៅ គ្រាប់ ស្ថិតនៅចំណុចព្រៃមួយកន្លែង ក្នុងភូមិអូរពក សង្កាត់កូនក្រៀល ក្រុង សំរោង ខេត្តឧត្តរមានជ័យ ! ហើយបាននាំកម្លាំង ចុះទៅបង្ហាញទីតាំងរណ្តៅគ្រាប់ ឃើញ មាន តែ ២ ទៅ៣គ្រាប់ប៉ុណ្ណោះ តែដោយសារខ្លាច មានគ្រោះថ្នាក់ កម្លាំងអាវុធហត្ថ បានហាមឃាត់ ប្រជា ពលរដ្ឋ មិនអោយទៅជិតនៅទីតាំងខាងលើ រួចផ្តល់ដំណឹងទៅអង្គភាពបោសសំអាតមីន ។
លុះដល់ព្រឹកថ្ងៃទី២៦ ខែឆ្នាំដដែល ទើបកម្លាំងអាវុធហត្ថ ដឹកនាំដោយលោកវរសេនីយ៍ទោ រ៉ាន ម៉ាក់ នាយរងសេនាធិការកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ !   សហការជាមួយអង្គការ ហេឡូត្រាក់(HALO TRUST) ចុះទៅជីកយកគ្រាប់ក្នុងរណ្ដៅដីខាងលើ ហើយរកឃើញគ្រាប់ ចំនួន ៣០៩គ្រាប់ សុទ្ធតែជាប្រភេទគ្រាប់ ៦០មីលីម៉ែត្រ ដោយធ្វើការកំទិចចោល នៅនឹង កន្លែងចំនួន ១គ្រាប់ ចំណែក ៣០៨ គ្រាប់ទៀត កម្លាំង ប្រគល់ទៅអង្គការហេឡូត្រាក់
(Halo Trust) នាំយកទៅរក្សាទុក                        

No comments:

Post a Comment