Monday, June 19, 2017



Bt-news.com និង bt-newsdaily.blogspot.com   សន្និសិទអតីតសិក្ខាកាមបណ្ឌិតសភា FBI ប្រចាំតំបន់អាស៊ី ប៉ាស៊ីហ្វិកលើកទី២០














ចូលមើលតាមរយៈ bt-newsdaily.blogspot.com
ចូលមើលវេបសាយតាមរយៈ bt-news.com
ចាងហ្វាងកាផ្សាយតាមរយៈ ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០

ខេត្តសៀមរាប៖
បើកសន្និសិទ្ធអតីតសិក្ខាកាម បណ្ឌិតសភា FBI ប្រចាំតំបន់អាស៊ី ប៉ាស៊ី ហ្វិក លើកទី២០ ដែលមានអតីតសិក្ខាកាមបណ្ឌិតសភា FBI ប្រចាំតំបន់អាស៊ី ប៉ាស៊ីហ្វិក ចំនួន១៨ ប្រទេស និងមានឯកឧត្តម លោកជំទាវ អស់លោក លោកស្រី មកពីស្ថាប័ន ព្រម ទាំងសិក្ខាកាមចូលរួមចំនួន ១៦៨នាក់ ដែលជាមន្ត្រីអនុវត្តច្បាប់ ប្រកបដោយសមត្ថភាព និង វិជ្ជាជីវៈខ្ពស់ នៃប្រទេសតំបន់អាស៊ី ប៉ាស៊ីហ្វិក និង សហរដ្ឋអាមេរិក នៅសណ្ឋាគារ សូហ្វីតែល ខេត្តសៀមរាប កាលពីព្រឹកថ្ងៃទី ១៩ ខែ មិថុនា ឆ្នាំ២០១៧ នេះ ក្រោមអធិបតី ភាពដ៏ខ្ពង់ខ្ពស់របស់   សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង មហាផ្ទៃ និង ឯកឧត្តម វីលាម ហៃត ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំនៅកម្ពុជា ផងដែរ  ក្នុងនោះមានវត្តមានលោក ចូអ៊ី រ៉ៃណូល  ប្រធានសមាគម និង ជាអតីតសិក្ខា កាមបណ្ឌិតសភា FBI  និងឯកឧត្តមនាយឧត្តមសេនីយ៍ ខៀវ សុភ័គ ក៏បានលើកឡើង អំពីប្រធានបទ ដែលត្រូវយកមកធ្វើការពិភាក្សា នៅក្នុងអង្គសន្និសិទនេះ ដោយបានផ្តោត សំខាន់ ទៅលើការងារប្រយុទ្ធប្រឆាំងនឹងភេរវកម្ម និង បទល្មើសបច្ចេកវិទ្យា ។

អង្គសន្និសិទនេះ ពិតជាឆ្លុះបញ្ចាំងឲ្យឃើញយ៉ាងច្បាស់ នូវទំនាក់ទំនង កិច្ចសហប្រតិ បត្តិ ការដ៏ល្អ រវាងកងកម្លាំងនគរបាលកម្ពុជា ជាមួយកងកម្លាំងអនុវត្តច្បាប់លើសកលលោក សំខាន់គឺស្ថាប័ន FBI របស់សហរដ្ឋអាមេរិក នាឱកាសនោះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៏បានគូសបញ្ជាក់ថា សន្និសិទនេះនឹងផ្តល់ ឱកាសឲ្យកម្ពុជា ធ្វើការបង្ហាញទៅកាន់ពិភពលោកថា  កម្ពុជាពិតជាមានសន្តិភាព សន្តិសុខ និង ស្ថិរភាពពេញលេញ បម្រើគ្រប់ព្រឹត្តិការណ៍ជាតិ អន្តរជាតិ សំខាន់បម្រើដល់ ការ អភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម ឲ្យមានការវិវត្តឈានឡើងជាលំដាប់ ។ សម្តេចក្រឡាហោមក៏បានបន្តទៀតថា ជាក់ស្តែងសមទ្ធិផលក្នុងការងារ ថែរក្សាសន្តិសុខ និង​សណ្តាប់ធ្នាប់សាធារណៈ ក៏ឆ្លុះបញ្ចាំងតាមរយៈការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិ ទី៤ កាលពីពេលថ្មីៗកន្លងទៅនេះ កម្លាំងអនុវត្តច្បាប់កម្ពុជាបាន ខិតខំរក្សា បរិយាកាសសន្តិសុខ ក្នុងកិច្ចដំណើរការរៀបចំ ការបោះឆ្នោត និង ការរាប់ សន្លឹកឆ្នោត ។  សម្តេចក្រឡាហោម ស ខេង ក៏បានលើកផងដែរថា ជោគជ័យនេះ ក៏ ស្តែងឲ្យ ឃើញនូវភាពរីកចម្រើនផ្នែកសមត្ថភាព និង ភាពចាស់ទុំនៃកងកម្លាំងអនុវត្តច្បាប់ របស់កម្ពុជា ក្នុងការបង្កើនភាពម្ចាស់ការ ថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម ធានាបានយ៉ាងគត់មត់នូវនិរន្តរភាព និងប្រក្រតីភាពសង្គម ។ សម្តេចក្រឡាហោមបានបន្តទៀតថា ការជួបជុំប្រកបដោយអត្ថន័យនេះ ជាឱកាសដ៏ល្អ សម្រាប់ អតីតសិក្ខាកាម ធ្លាប់បាន ទទួលការបណ្តុះបណ្តាលនៅការិយាល័យសហព័ន្ធ FBI ដែលធ្លាប់មានអនុស្សាវរីយ៍ជាមួយគ្នា ក្នុងការប្រាស្រ័យទំនាក់ ទំនងគ្នាជាថ្មីម្តងទៀត​បន្ទាប់ពីបញ្ចប់វគ្គសិក្សានេះទៅ ។

ម៉្យាងទៀតវគ្គបណ្តុះបណ្តាលនេះ ក៏ផ្តល់ឱកាសក្នុងការរឹតចំណងសាមគ្គីភាព និង កិច្ច សហប្រតិបត្តិការរវាងមន្ត្រីអនុវត្តច្បាប់ តាមរយៈការសិក្សា ហ្វឹកហ្វឺនរួមគ្នា នឹង បង្កើត ឲ្យ មាន នូវមិត្តភាពជិតស្និតទៀតផង ។  ក្នុងនោះដែរសម្តេចក្រឡាហោម ក៏មានចំណាប់ អារម្មណ៍ ទៅលើស្ថានភាពសន្តិសុខនៅ លើពិភពលោក ឃើញថា អំពើឧក្រិដ្ឋកម្ម នៅតែ បន្តកើតមាន  ពិសេសឧក្រិដ្ឋកម្មឆ្លងដែន  និង អំពើភេរវកម្ម  ។ សម្តេចក្រឡាហោម ស ខេង ក៏បញ្ជាក់ថា សន្និសិទអតីតសិក្ខាកាមនៃបណ្ឌិតសភា FBIនេះ នឹងចូលរួមរំលែក ព័ត៌មាន ផ្លាស់ប្តូរ បទពិសោធន៍ ចំណេះដឹង  ដើមី្បស្វែងរកយុទ្ធសាស្ត្រដ៏មានប្រសិទ្ធភាព ក្នុងការពង្រឹងវិស័យសន្តិសុខ សុវត្ថិភាព សម្រាប់ ពិភពលោករបស់យើងទាំងអស់គ្នា ។  ម៉្យាងទៀតថ្នាក់ដឹកនាំទាំងអស់ ពិនិត្យលទ្ធភាព ផ្តួចផ្តើមបង្កើតលិខិតបករណ៍ចាំ បាច់ ដើមី្បពង្រីក ពង្រឹងកិច្ចសហប្រតិបត្តិការទ្វេរភាគី ពហុភាគី ទាំងក្នុងក្របខ័ណ្ឌតំបន់ និង សកលលោក ក្នុងការជួយ គាំទ្រគ្នាទៅវិញទៅមក  ក្នុងការពង្រឹងវិស័យសន្តិសុខ សំខាន់ រវាង ប្រទេសមិនទាន់ចុះកិច្ចព្រមព្រៀង ឬ អនុស្សរណៈ កិច្ច សហប្រតិបត្តិការជាមួយគ្នា  ដើមី្បរួមគ្នាបង្កា ទប់ស្កាត់ និង បង្រ្កាបបទល្មើសបានទាន់ពេល​ប្រកបដោយប្រសិទ្ធភាព និង បង្កើនកិច្ចសហប្រតិបត្តិការ រវាងកងកម្លាំងអនុវត្តច្បាប់ ដែលជាកត្តាមិនអាចខ្វះបាន ហើយក៏ជាចំណុចនៃគន្លឹះបង្កើនប្រៀបឈ្នះលើឧបាយកលពួកឧក្រិដ្ឋជនទៀតផង ។ សម្តេចក្រឡាហោម ក៏បានអំពាវនាវដល់រដ្ឋាភិបាលនៃសហរដ្ឋអាមេរិក  ពិសេសស្ថាប័ន FBI បន្តជួយគាំទ្រ ដល់ការកសាងសមត្ថភាពកងកម្លាំងអនុវត្តច្បាប់របស់កម្ពុជា ដើមី្ប បង្កើនលទ្ធភាព ពង្រឹងវិស័យសន្តិសុខ ក្នុងការប្រយុទ្ធប្រឆាំងបទល្មើសអន្តរជាតិ គ្រប់ ទម្រង់ សំដៅធ្វើឲ្យពិភពលោកទាំងមូលមានសន្តិភាព សន្តិសុខ និង សុវត្ថិភាព សម្រាប់មនុស្សជាតិគ្រប់ៗរូប ៕

No comments:

Post a Comment