Monday, June 12, 2017



Bt-news.com និង bt-newsdaily.blogspot.com   ពស់ពឹស ខាំ ស្រ្តីម្នាក់  ស្លាប់ភ្លាមៗទៀតហើយ ខណៈកំពុងច្រូតស្បូវ  !!!!!

ចូលមើលតាមរយៈ bt-newsdaily.blogspot.com
ចូលមើលវេបសាយតាមរយៈ bt-news.com
ចាងហ្វាងកាផ្សាយតាមរយៈ ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០
ពោធិ៍សាត់៖ ស្រ្តីម្នាក់ត្រូវបានពស់ពឹសមិនស្គាល់ប្រភេទខាំស្លាប់ភ្លាមៗនៅនឹងកន្លែងយ៉ាងរន្ធត់ ខណៈស្រ្តីរងគ្រោះទៅច្រូតស្បូវនៅវាលស្មៅជាមួយម្ដាយមីងខាងក្រោយភូមិ  កាលពីវេលា ម៉ោង៩ និង៣០នាទីព្រឹក ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៧ នេះ នៅចំណុចវាលស្មៅខាងក្រោយ ស្ថិតក្នុងភូមិពុទ្រ្ធាម ឃុំអូរសណ្ដាន់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។
ប្រភពព័ត៌មានពីនគរបាលមូលដ្ឋានបានឲ្យដឹងថា ស្រ្តីរងគ្រោះ(សត្វពស់ពឹសខាំ)ឈ្មោះ អ៊ុ សាម៉ុន អាយុ ៤៩ឆ្នាំ សញ្ជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិ.ឃុំកើតហេតុខាងលើ មានប្តី និងកូនប្រុសស្រីចំនួន ៧នាក់ ។
ប្រភពបន្តថា ស្រ្តីរងគ្រោះ(សត្វពស់ពឹសខាំ)ស្លាប់ភ្លាប់ៗខាងលើ នៅពេលដែលគាត់ កំពុងច្រូត ស្បូវជាមួយម្ដាយមីងឈ្មោះ ង៉ែត ហួយ អាយុ ៧១ឆ្នាំ សញ្ជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិ ឃុំជា មួយគ្នា ! អ៊ុំស្រីនិយាយថា ! សត្វពស់ពឹសខាំ ចំកញ្ចឹងកផ្នែងខាងឆ្វេងបណ្ដាលឲ្យស្លាប់ភ្លាម គួរ រន្ធត់ ប៉ុន្តែគាត់មិនដឹងថា សត្វពស់ពឹសនេះជាប្រភេទអ្វីនោះទេ តែវាសាហាវណាស់
ពឹសខ្លាំង ខាំ ភ្លាមធ្វើឲ្យមនុស្សស្លាប់មួយរំពេចតែម្តង
ប្រភពដដែលខាងលើបន្តទៀតថា ក្រោយកើតហេតុសមត្តកិច្ចនគរបាលទទួលបានព័ត៌មាន នោះភ្លាម ទើបចុះដល់ផ្ទះជនរងគ្រោះដើម្បីធ្វើការពិនិត្យ តែ ពុំមានឃើញស្លាកស្នាមអ្វីគួរឲ្យ សង្ស័យក្នុងករណីអំឃាតកម្មអ្វីនោះទេ ក៍សន្និដ្ឋានជនរងគ្រោះអាចស្លាប់ដោយសារសត្វពស់
ពឹសខាំពិតប្រាកដ ទើបធ្វើកំណត់ហេតុប្រគល់សាកសពជូនក្រុមគ្រួសារ
ដើម្បីចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕

No comments:

Post a Comment