Friday, June 23, 2017





Bt-news.com និង bt-newsdaily.blogspot.com   ទាហាន ថៃ បាញ់ របួសធ្ងន់០២ នាក់ ទៀតហើយ ! ប្រជាពលរដ្ឋខ្មែរ ឆ្លងដែនចូលកាប់ឈើគ្រញូងក្នុងទឹកដីថៃ !!!!!!



ចូលមើលតាមរយៈ bt-newsdaily.blogspot.com
ចូលមើលវេបសាយតាមរយៈ bt-news.com
ចាងហ្វាងកាផ្សាយតាមរយៈ ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០

ខេត្តឧត្តរមានជ័យ៖  ប្រជាពលរដ្ឋខ្មែរ ១៩នាក់បានឆ្លងដែនចូលកាប់ឈើគ្រញូងក្នុងទឹកដីថៃ ! ត្រូវទាហានថៃ បាញ់បណ្តាលអោយរងរបួសធ្ងន់ចំនួន នាក់ កាលពីវេលាម៉ោង១៥ និង ៣០នាទីកាលពីថ្ងៃទី ២០ ខែមិថុនា ឆ្នាំ២០១៧ កន្លងមកថ្មីៗនេះ ស្ថិតនៅចំនុចទល់មុខ បង្គោលសីម៉ាលេខ ស្ថិតនៅភូមិសាមគ្គី ឃុំត្រពាំងប្រិយ៍ ស្រុកអន្លង់វែង ។
ជនរងគ្រោះទាំង០២នោះមានឈ្មោះ ១/ អឿន កំសាន ប្រុស អាយុ២៧ ឆ្នាំ មុខងារជាទាហាន សឹករងស្រុកអន្លង់វែង អង្គភាពខ១ / របួសដៃស្តាំ ! ២ / ហន់  ដានិត ប្រុស អាយុ ១៧ ឆ្នាំត្រូវ របួសជើងខាងស្តាំពីរកន្លែង (ទាហានថៃបាញ់ ត្រូវលើក្បាលជង្គង់០១គ្រាប់ និងក្រោមក្បាល ជង្គង់០១គ្រាប់) ជាប្រជាពលរដ្ឋ រស់ ភូមិសាមគ្គី ឃុំ ត្រពាំងប្រិយ៏ ស្រុក អន្លង់វែង ។

ប្រភពពីប្រជាពលរដ្ឋនិយាយថា
!  ពលរដ្ឋឆ្លងដែនចូលកាប់ឈើគ្រញូងដែលថៃ បាញ់ ក្នុងចំណោម ១៩នាក់(១៧នាក់) បានរត់ រួចខ្លួន ! ចំណែកជនរង គ្រោះ ទាំងពីរខាងលើ ! ត្រូវបាន ប្រជាពលរដ្ឋ ថៃ ប្រទះ ឃើញនៅ ក្នុងព្រៃ ខណៈពេលគាត់មករកបេះផ្សិត នៅថ្ងៃ ទី២៣ ខែមិថុនា នេះ ហើយភ្លាមៗគាត់បាន មកប្រាប់ប្រជាពលរដ្ឋ ខ្មែរ យើង បន្ទាប់មកពលរដ្ឋយើងក៍បាននាំគ្នា !  សែងជនរង គ្រោះទាំង ០២ចុះពីលើភ្នំ មកដល់ភូមិសាមគ្គី នៅវេលាម៉ោង ១៦ និង៣០ នារសៀលថ្ងៃដដែល 
បច្ចុប្បន្ន ជនរងគ្រោះ ជាទាហាន កំពុងដេកសំរាកព្យាបាលក្នុងបន្ទាយ គ៧ ផ្នែកសឹករង ស្រុក អន្លង់វែង ! ចំណែកជនរងគ្រោះ ដែលជាប្រជាពលរដ្ឋ ត្រូវបានបញ្ជូនទៅសំរាក ព្យាបាល នៅពេទ្យ គ្លីនិកឯកជន

No comments:

Post a Comment