Monday, October 2, 2017










Bt-news.com និង bt-newsdaily.blogspot.com  ! កងទ័ព ត្រូវតែរឹងមាំ ! កុំមានចិត្តស្រពិចស្រពិល ! មិនត្រូវជឿនូវការ ញោះញុងពីមជ្ឈដ្ឋានណាឡើយ !!!!!

ចូលមើលតាមរយៈ bt-newsdaily.blogspot.com
ចូលមើលវេបសាយតាមរយៈ bt-news.com
ចាងហ្វាងកាផ្សាយតាមរយៈ ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០


ខេត្តឧត្តរមានជ័យ៖ នៅ
ព្រឹកថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៧ នេះ ! ឧត្តមសេនីយ៍ទោ អ៊ុន ស៊ីផូ នាយករងទីចាត់ការឃោសនាព័ត៌មានអគ្គបញ្ជាការ នៃកងយោធពលខេរៈភូមិន្ទ បានចុះផ្សព្វផ្សាយ ផ្នែកអប់រំនយោបាយចិត្តសាស្រ្ត ស្តី​ពីសភាព​ការណ៍ថ្មីៗដែលកើត ឡើងថ្មីៗនៅក្នុងប្រទេស និងក្រៅប្រទេស ដល់នាយទាហាន នាយ​ទាហានរង និងពល ទាហាន នៅកងពលតូចថ្មើរជើងលេខ៤១ ដែលកំពុងឈរជើង នៅ​សមរភូមិមុខ ។

ឧត្តមសេនីយ៍ទោ អ៊ុន ស៊ីផូ មានប្រសាសន៍លើកឡើងថា ! ប្រទេសកម្ពុជា កំពុងមានការ អភិវឌ្ឍន៉ លើគ្រប់វិស័យ ក្រោមការដឹកនាំ របស់ប្រមុខរាជរដ្ឋាភិបាល សម្តេច​តេជោ ហ៊ុន សែន បានប្រែក្លាយពីតំបន់បង្ហូរឈាម ទៅជាតំបន់អភិវ​ឌ្ឍន៍ សេដ្ឋកិច្ចតំបន់ព្រំដែន សំរាប់ប្រទេស​ទាំងពីរ អោយកាន់តែប្រសើរឡើងទ្វេរដងបន្ថែមទៀត ។

ឯកឧត្តម មានប្រសាសន៍ ទៅកាន់នាយទាហាន នាយទាហានរង និងពលទាហាន អំពីព្រឹតិ្ត​ការណ៍នយោបាយដែលកើតឡើងនៅក្នុងប្រទេស​ និងសភាពការណ៍ផ្សេងៗ  ដែលបានកើតឡើង នៅ​នៅទូរ​ទាំងពិភពលោក នៃបដិវត្តន៍ពណ៌ តាមបែបសង្គ្រាម មនោគមន៍វិទ្យា និងភេរវកម្ម ដែលធ្វើអោយប្រទេសមាន ចលាចល ! កងទ័ព ត្រូវតែ ការពាររាជរដ្ឋាភិបាលកម្ពុជាយើង ដែលប្រសូត្រ​ចេញពីការបោះឆ្នោតរបស់ប្រជាជន ព្រោះកងទ័ព ជាឆ្អឹងខ្នង យ៉ាងរឹងមាំ សម្រាប់ការពារប្រទេសជាតិ អោយមានសុខសន្តិភាព និងការពារសុខសុវត្ថិភាពជួនប្រជាជន ៕

No comments:

Post a Comment