Friday, October 13, 2017













Bt-news.com និង bt-newsdaily.blogspot.com ! ឧកញ៉ា ទូច សៀ ! បរាជ័យ ក្នុង ការរៀបចំ ចំណតរថយន្តរបស់ខ្លួន នៅប៉ែកខាងលិច ក្រុងសៀមរាប  !!!!!

ចូលមើលតាមរយៈ bt-newsdaily.blogspot.com
ចូលមើលវេបសាយតាមរយៈ bt-news.com
ចាងហ្វាងកាផ្សាយតាមរយៈ ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០

ខេត្តសៀមរាប៖ ចំណាត់ការរៀបចំបេនរថយន្តអាណាធិបតេយ្យរបស់លោកឧកញ៉ា ទូច សៀ ! ដែលប្រសាសន៍លើកឡើងនៅថ្ងៃសម្ភោធ
ដាក់អោយប្រើប្រាស់ នៅថ្ងៃទី ២៩ ខែ សីហា ឆ្នាំ២០១៧ ថា ! ប្រមូលរថយន្ត តាក់ស៊ី និងរថយន្តដឹកទំនិញ ផ្សេងៗ ទៀត អោយចូលបេន ដែលមានទីតាំងនៅ ប៉ែកខាងលិច នៃក្រុងសៀមរាប ! ដើម្បី សោភណ្ឌ ភាពស្រស់ត្រកាល សមស្របជាទីក្រុងស្អាតទទួលបាន ផ្ការំដួលបីទង និងអោយមាន សណ្តាប់ធ្នាប់របៀបរៀបរយល្អ នៅក្នុងក្រុងប្រវត្តិសាស្រ្ត អង្គរ-សៀមរាប ! បរាជ័យ ហើយ ព្រោះមានរយៈពេលជាង១ខែ ដោយគិតចាប់ពីថ្ងៃ សម្ភោធ ដល់ថ្ងៃទី១៤ ខែ តុលា ឆ្នាំ២០១៧ នេះ គឺនៅដដែល បង្កភាពរញ៉េរញ៉ៃលើសមុន នៅ ចំណុច ចុងកៅស៊ូ ! ចំណុច ទល់មុខក្លោងទ្វារចូល បូរី សៀងណាំ រហូតដល់ព្រំប្រទល់ សណ្ឋាគារអង្គរអេរ៉ា  ស្ថិតក្នុងភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប និងចំណុចផ្សេងៗជាច្រើនទៀត ។

មតិមហាជនបានលើកឡើងថា ! ចំណាត់ការរៀបចំបេនរថយន្តខាងលើ វាមិនអាច ទៅរួចទេ ដោយសាតែមានមន្រ្តីពាក់ព័ន្ធមួយចំនួន ឈ ចាំយកលុយពី ក្រុមរថយន្ត តាក់ ស៊ី និងរថយន្តដឹកទំនិញឆ្លងកាត់ ដាក់ហោប៉ៅ រៀងៗខ្លួនអស់ទៅហើយបែបនេះ ! តើ មានមន្រ្តីរូបណា ឫមន្រ្តីក្នុងស្ថាប័នណា ! ចេញមុខរៀបចំបានទៅ ។

ករណីខាងលើ
BT-NEWS មិនអាចធ្វើការទំនាក់ទំនងសុំការបំភ្លឺពីលោក ឧកញ៉ា ទូច សៀ បានទេ ! នៅថ្ងៃទី១៤ ខែតុលា នេះ ព្រោះតែមិនមានលេខទូរស័ព្ទ ! បើមានបញ្ហា សូមទំនាក់ទំនងតាមរយៈលេខទូរស័ព្ទខាងលើ ៕


No comments:

Post a Comment