Tuesday, February 20, 2018



បូកសរុបលទ្ធិផលការយោធា កងការពារព្រំដែនគោកលេខ៤០៣ សម្រាប់ឆ្នាំ ២០១៧ លើកទិសដៅការងារឆ្នាំ២០១៨ និង បំពាក់ឋានន្តរស័ក្កិថ្នាក់ព្រឹន្ធបាលទោ ចំនួន៧០ នាក់ និងប្រគល់ប័ណ្ណសរសើរ






អង្គភាព BT-News ចេញផ្សាយថ្ងៃអង្គារ៍ ៦ កើត ខែផល្គុន ឆ្នាំរកានព្វស័ក ពុទ្ធសករាជ ២៥៦១ត្រូវនឹងថ្ងៃទី២០ ខែកុម្ភៈ គ.ស ២០១៨
ចូលមើលតាមរយៈ
 bt-newsdaily.blogspot.com
ចូលមើលវេបសាយតាមរយៈ bt-news
ចាងហ្វាងកាផ្សាយ BT-News តាមរយៈ ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០

ខេត្តឧត្តរមានជ័យ៖ ឯកឧត្តមឧត្តមសេនីយ៍ទោ ពៅ ហេង  មេបញ្ជាការរង នាយសេនាធិការយោធភូមិភាគទី៤ បានថ្លៃងលើកឡើងថា៖ កងទ័ពដែលបាន តំឡើង ឋានន្តរស័ក្កិថ្មី  ត្រូវតែយកចិត្តទុកដាក់ខ្ពស់ ចំពោះតួនាទី របស់ខ្លួន ទោះបី ជាស្ថានភាពព្រំដែនកម្ពុជា-ថៃ មានសភាពស្ងប់ស្ងាត់ក៍ដោយ  ប្រសាសន៍នេះ ឯកឧត្តម បានថ្លៃង នៅក្នុងពិធីបូកសរុបលទ្ធផល ការងារ យោធា កងការពារព្រំដែន គោកលេខ៤០៣  ឆ្នាំ២០១៧ និងលើកទិសដៅការងារយោធា ឆ្នាំ២០១៨ នាព្រឹកថ្ងៃ ទី២០  ខែកុម្ភៈ ឆ្នាំ២០១៨ នេះ ! ហើយក្នុងឱកាស នោះ ក៏មានការប្រគល់ ប័ណ្ណ សរសើរ និងបំពាក់ឋានន្តរស័ក្កិដល់នាយទាហាន នាយទាហានរង ដែលមានស្នា ដៃល្អ ក្នុងការបម្រើជូនជាតិមាតុភូមិ ! ក្នុងឱកាសនោះក៍មានវត្តមាន ឯកឧត្តម ឧត្តមសេនីយ៍ទោ នាង ឃីម មេបញ្ជាការកងពលតូចថ្មើរជើងលេខ៤១ និងមន្រ្តីជាច្រើនស្ថាប័នចូលរួមផងដែរ ។
លោកឧត្តមសេនីយ៍ត្រី  ធឿង ធា មេបញ្ជាការកងការពារព្រំដែនគោកលេខ៤០៣  បានថ្លែង អំណរគុណ ដល់ប្រមុខដឹកនាំ ក៍ដូច ក្រសួងការពាជាតិ ដែលបានយក ចិត្ត ទុកដាក់ កងទ័ព ដែលឈរជើងទិសមុខការងារទឹកដី  ! ហើយក្នុងនោះ សម្តេច តេជោ ហ៊ុ​ន សែន បាន ជម្រុញដល់ការហ្វឹកហ្វឺន គ្រប់ជំនាញ របស់កង យោធ ពលខេមរភូមិន្ទ និងសម្តេចបានឧបត្ថម្ភ ប្រាក់ហូប បន្ថែមជាប្រចាំថ្ងៃដល់កង ទ័ព ជួរមុខ ដែលជាហេតុធ្វើឱ្យ មានការរីកចំរើនគ្រប់អង្គភាព ។

បន្ទាប់ពី ឧត្តមសេនីយ៍ទោ ពៅ ហេង  បានបំពាក់ ឋានន្តរស័ក្តថ្នាក់ព្រឹន្ធ បាលទោ និងប្រគល់ប័ណ្ណសសើរ ដល់នាយទាហាន នាយទាហារង ដែលមានស្នាដៃល្អ ក្នុង ការ បំពេញភារៈកិច្ច  ឯកឧត្តម មានប្រសាសន៍កោតសសើរ ដល់កងទ័ព កងការពារ ព្រំដែនគោកលេខ៤០៣  ដែលបានបំពេញភារកិច្ច បានល្អ ប្រសើរ ទាំងការងារទ័ព ទាំងការងារចិញ្ចឹមទ័ព និងគ្រូសារកងទ័ព ដែលស្របទៅ តាមគោលនយោបាយ របស់ រាជរដ្ឋា ភិបាល និងក្រសួងការពារជាតិ ។

ហើយក្នុងនោះ ឯកឧត្តមក៏បានធ្វើការផ្តាំផ្ញើរថា គ្រប់បណ្តាលអង្គភាពត្រូវយកចិត្ត ទុកដាក់ ឱ្យខ្ពស់ រាល់សំភារសឹក ស្បៀង និងនៅបរិវេណជុំវិញទីតាំងឃ្លាំង បន្ទាយកងទ័ព ការពារភ្លើងឆេះព្រៃ  ជាងនេះនេះទៅទៀតកងការពារព្រំដែន ត្រូវបន្ត ការហ្វឹកហ្វឺនបំប៉នគ្រប់ជំនាញបន្ថែមទៀត ធ្វើការអប់រំចិត្តសាស្រ្ត និងធ្វើការ ផ្សព្វផ្សាយពីផលប៉ះពាល់គ្រឿងញៀន ដល់ពលទាហាន ព្រោះកងទ័ព ក្មេងៗ 
ជាទំពាំងស្នងឫស្សី បន្តវេន្ត កងទ័ពចាស់ៗដែលចូលនិវត្តន៍ ៕
Top of Form
Bottom of Form

No comments:

Post a Comment