Wednesday, February 14, 2018





ប្រជាពលរដ្ឋរងគ្រោះ ដោយសាមន្រ្តីនគរបាលទំនើង ឈ្មោះ មិញ គឿប ហៅ រិទ្ឋ វ៉ៃ បានអំពាវនាវអោយសម្តេចក្រឡាហោម ចាត់វិធានការតាមផ្លូវច្បាប់ !!!!!

អង្គភាព
BT-News ចេញផ្សាយថ្ងៃពុធ ១៤រោច ខែមាឃ ឆ្នាំរកានព្វស័ក ពុទ្ធសករាជ ២៥៦១ត្រូវនឹងថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៨
ចូលមើលតាមរយៈ
 bt-newsdaily.blogspot.com
ចូលមើលវេបសាយតាមរយៈ bt-news.com
ចាងហ្វាងកាផ្សាយ BT-News តាមរយៈ ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០



ខេត្តបាត់តំបង៖ លោកឧត្ដមសេនីយ៍ទោ  អ៊ុច សុខុន  ស្នងការខេត្តបាត់ដំបង  បានថ្លែង ប្រាប់អង្គភាព
BT-News កាលពីវេលាម៉ោង១០ និង០៩ព្រឹក ថ្ងៃទី១៤ ខែកុម្ភៈ នេះថា៖ ករណីមន្រ្តីនគរបាល ឈ្មោះ មិញ គឿប ហៅ រិទ្ឋ ញឹម វ៉ៃ បុរសម្នាក់ឈ្មោះ វរ អាង មាន ទីលំនៅ ភូមិវាលវង់ ឃុំសន្តិភាព ស្រុកសំពៅលូន បណ្តាលអោយ សន្លប់ រួចដកកាំភ្លើង គម្រាម ប្រជាពលរដ្ឋ ខណៈពេលពួកគេ កំពុងផឹកនៅតូប លក់ ឈ្មោះ សារិត ស្ថិតនៅ ភូមិ វាលវង់ ឃុំសន្តិភាព ស្រុកសំពៅលូន ដោយសា និយាយកុងសម្ដីគ្នា កាលពីវេលាម៉ោង១០ និង០៧នាទី យប់ថ្ងៃទី០៨ ខែកម្ភៈ ឆ្នាំ២០១៨ កន្លងមកនេះ ! ភ្លាមៗលោក ស្នងការ បាន ប្រគល់ភារៈកិច្ចនេះ អោយលោក ជេត វណ្ណី ស្នងការរង ធ្វើការដោះស្រាយជាបន្ទាន់ ហើយ   ប៉ុន្តែមកដល់ពេលនេះនៅមិនទាន់ចប់ទៀត ។
ជនរងគ្រោះឈ្មោះ វរ អាង បានប្រាប់ភ្នាក់ងារយកព័ត៌មានគេហទំព័រ
bT-News នៅថ្ងៃទី១៤ ខែកុម្ភៈមុននេះថា៖ ចាប់តាំងពីថ្ងៃកើតហេតុលោកបានដាក់ពាក្យបណ្តឹងនៅអធិការរដ្ឋាន នគរ បាល ស្រុកសំពៅ លួន រហូតមកដល់ពេលនេះមិនទាន់មានលទ្ធផលនៅឡើយទេ ! ដោយ ឡែក ថ្ងៃនេះគាត់បាន ទៅ អធិការរដ្ឋាននគរបាល ម្ដងទៀតដើម្បីសួរនាំតែ លោកអធិការ ស្រុកសំពៅលូន ឆ្លើយ ប្រាប់ថា !  គាត់រវល់ ណាស់ ចាំលោកទំនេរ លោកទូរស័ព្ទហៅ ។
ជនរងគ្រោះឈ្មោះ វរ អាង បានអំពាវនាវដល់ សម្តេចក្រឡាហោម ស ខេង មេត្តជ្រាប ដ៍ខ្ពង ខ្ពស់ និងសូមអោយសម្តេចក្រឡាហោម ចាត់វិធានការចំពោះមន្រ្តីនគរបាល ឈ្មោះ មិញ គឿប ហៅ រិទ្ឋ ទៅតាមផ្លូវច្បាប់ផង ។
ជុំវិញករណីខាងលើ អង្គភាព
BT-News មិនទាន់សុំការបំភ្លឺពីលោក ជេត វណ្ណី ស្នងការរង បាននោះទេ ព្រោះតែមិនមានលេខទូរស័ព្ទ !  បើមានបញ្ហាសូមធ្វើការទំនាក់ ទំនងតាម រយៈ លេខទូរស័ព្ទខាងលើ ៕  BT-News ផ្សាយបន្ត   


No comments:

Post a Comment