Sunday, February 11, 2018



សហភាពសហព័ន្ធយុវជនកម្ពុជា ប្រារព្ធពិធីក្រុងពាលី ត្រៀមរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំថ្មី  !

ចូលឆ្នាំ ច សំរឹទ្ធិស័ក ពស ២៥៦២ ខាងមុខនេះ ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នឹងមានវត្តមានសម្រាប់រដូវកាលឆ្នាំទី៦ នៅខេត្តសៀមរាប  ជាមួយនឹងការវាយតម្លៃថា ៥រដូវកាលកន្លងមក  ការរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ទទួលបានជោគជ័យ ហួសពីការព្យាករណ៍ទុក !
អង្គភាព BT-News ចេញផ្សាយថ្ងៃអាទិត្យ ១១រោច ខែមាឃ ឆ្នាំរកានព្វស័ក ពុទ្ធសករាជ ២៥៦១ត្រូវនឹងថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៨
ចូលមើលតាមរយៈ
 bt-newsdaily.blogspot.com
ចូលមើលវេបសាយតាមរយៈ bt-news.com
ចាងហ្វាងកាផ្សាយ BT-News តាមរយៈ ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០


ខេត្តសៀមរាប៖  ក្រុមការងារនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត របស់សហភាពសហព័ន្ធយុវជនកម្ពុជា រួមជាមួយអាជ្ញាធរខេត្តសៀមរាប និង អាជ្ញាធរជាតិអប្សរា បានប្រារព្វពិធីក្រុងពាលី តាមបែបព្រហ្មញ្ញសាសនា  នៅព្រះលានជនដំរី អតីតក្រុងអង្គរធំ ( ខេត្តសៀមរាប ) នាព្រឹកថ្ងៃអាទិត្យ ១១រោច ខែមាឃ ឆ្នាំរកា នព្វស័ក ពស ២០៥៦១ ត្រូវនឹងថ្ងៃទី១១ ខែកុម្ភៈ គស ២០១៨ ក្រោមវត្តមានរបស់ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ។ ពិធីក្រុងពាលីប្រពៃណីបូរាណនេះ គឺធ្វើឡើងដើម្បីបួងសួង សុំសេចក្តីសុខ បើកការដ្ឋានសាងសង់ រៀបចំទីតាំងព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំថ្មី ឆ្នាំ ច សំរឹទ្ធិស័ក ពស ២០៥៦២ ត្រូវនឹង គស ២០១៨ ខាងមុខ ។  នេះបើតាមការបញ្ជាក់ឲ្យដឹង ពីសំណាក់ លោក សោម រតនា មន្រ្តីទំនាក់ទំនងសាធារណនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ។
       លោក បន្តឲ្យដឹងថា ៖  ពិធីក្រុងពាលី គឺជាពិធីប្រារព្ធឡើងតាមបែបព្រហ្មញ្ញសាសនា ជាពិធីសែនព្រេនតាមបែបបូរាណ និងតាមប្រពៃណី ទំនៀមទម្លាប់ ជំនឿសាសនា ។ ការរៀបចំពិធីបែបនេះ គឺដើម្បីបួងសួងសុំសេចក្តីសុខ សម្រាប់ព្រឹត្តិការណ៍អង្គរសង្ក្រាន្តទាំងមូលផង និង ដើម្បីជាលំអានសម្រាប់អនុជនជំនាន់ក្រោយឲ្យបានដឹង បានយល់ បានស្គាល់ និងបន្តថែរក្សាមរតកបូរាណមួយនេះ ឲ្យបានគង់វង្ស ទៅថ្ងៃអនាគត ។
លោក សោម រតនា បញ្ជាក់ឲ្យដឹងថា ៖  បន្ទាប់ពីមានការប្រារព្ធពិធីក្រុងពាលីនេះ  ក្រុមការងារ ព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំថ្មី ឆ្នាំ ច សំរឹទ្ធិស័ក ពស ២៥៦២  ត្រូវនឹង គស ២០១៨ នឹងចាប់ផ្តើម រៀបចំសកម្មភាពផ្សេងៗ ហើយក្រុមយុវជននឹងត្រូវបានចូលរួមហ្វឹកហាត់សិល្បៈ ហាត់សមលេង ល្បែងប្រជាប្រិយ៍ ដើម្បីត្រៀមខ្លួន ចូលរួមក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំថ្មី ខាងមុខ ។







       លោក បានរំលឹកឡើងវិញដែរថា ៖  ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត បានដំណើរការ៥ឆ្នាំនៃរដូវកាលកន្លងមកហើយ  ដែលរដូវកាលឆ្នាំទី១នៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត  គឺត្រូវបានធ្វើឡើងក្នុងឆ្នាំម្សាញ់ ត្រូវនឹង គស ២០១៣ ។  ព្រឹត្តិការណ៍អង្គរសង្ក្រាន្តនៃឆ្នាំដំបូងនោះ មានភ្ញៀវជាតិនិងអន្តរជាតិចូលរួមក្នុងរយៈពេល៣ថ្ងៃ មានប្រមាណជា ១៨ ម៉ឺននាក់ប៉ុណ្ណោះ  ។ ជាការកត់សម្គាល់ មកដល់រដូវកាលឆ្នាំទី៥ គឺឆ្នាំរកា ត្រូវនឹង គស ២០១៧ កន្លងទៅ  ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត មានភ្ញៀវជាតិនិងភ្ញៀវអន្តរជាតិ ចូលរួមក្នុងរយៈពេល៣ថ្ងៃ មានចំនួន ១ លាន ៦ សែននាក់ ដែលនេះគឺជាចំនួនកើនឡើង ហួសពីការព្យាករណ៍ទុក ហើយក៏ជាកត្តាបង្ហាញអំពីជោគជ័យនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្តផងដែរ ៕


No comments:

Post a Comment