Saturday, February 10, 2018

សហភាពសហព័ន្ធយុវជនកម្ពុជា ជួបសំណេះសំណាល និងប្រគល់ប័ណ្ណសសើរ ដល់អ្នកព័ត៌មាននៅខេត្តសៀមរាប !!!!!

អង្គភាព BT-News ចេញផ្សាយថ្ងៃសៅរ៍ ១០រោច ខែមាឃ ឆ្នាំរកានព្វស័ក ពុទ្ធសករាជ ២៥៦១ត្រូវនឹងថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៨
ចូលមើលតាមរយៈ
 bt-newsdaily.blogspot.com
ចូលមើលវេបសាយតាមរយៈ bt-news.com
ចាងហ្វាងកាផ្សាយ BT-News តាមរយៈ ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០


ខេត្តសៀមរាប៖ សហភាពសហព័ន្ធយុវជនកម្ពុជា បានជួបសំណេះសំណាល និងប្រគល់ប័ណ្ណសសើរ ដល់អ្នកព័ត៌មាន ដែលបានខិតខំប្រឹងប្រែងអស់ពីកំលាំង កាយ ក្នុងការផ្សព្វផ្សាយព័ត៌មានពីព្រឹត្តិការណ៍ អង្គរសង្រ្កាន្ត ចាប់តាំងពីឆ្នាំ២០១៣ ដំបូង រហូតមកដល់ឆ្នាំ២០១៨ នេះ នៅសណ្ឋាគារ រីជឹនស៊ី នាព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៨ នេះ ក្រោមវត្តមានលោក ជួន ចាន់ភារុន ទីប្រឹក្សាក្រសួងព័ត៌មាន ជា អគ្គនាយករង សោតទស្ស៍ និងលោក សោម រតនា ប្រធានគណៈកម្មាទំនាក់ទំនង សាធារណៈ នៃព្រឹត្តិការណ៍អង្គសង្រ្កាន្ត ព្រមទាំងវត្តមានម្ចាស់ផ្ទះលោក លីវ សុខុន ប្រធានមន្ទីរព័ត៌មានខេត្តសៀមរាប និងមន្រ្តីព័ត៌មាន ជាច្រើនរូបផងដែរ  

លោក ជួន ចាន់ភារុន  និងលោក សោម រតនា បានពាំនាំនូវការផ្តាំផ្ញើរសាកសួរ សុខទុក្ខពីសំណាក់ឯកឧត្តម ហ៊ុន ម៉ានី សមាជិកសភា និងជាប្រធានសហភាព សហព័ន្ធ យុវជនកម្ពុជា ដល់អ្នកព័ត៌មាន​ដែលបានខិតខំចុះផ្ទាល់ផ្តិតយករូបភាព ជួយផ្សព្វផ្សាយ អស់ពីកំលាំងកាយចិត្ត នៃព្រឹត្តិការអង្គរសង្រ្កាន្តនាពេលកន្លងមក​ បើគិតទាំងឆ្នាំ២០១៨ នេះ គឺមានរយៈពេលប្រាំមួយឆ្នាំហើយ អាចនិយាយ បានដុះ ស្លែរទៀតផង ។  លោកទាំងពីរបានបញ្ជាក់ថា ! ការរៀបចំព្រឹត្តិការអង្គរសង្រ្កាន្តនេះ ! ក្រៅពី ការកំសាន្តសប្បាយ និងទាក់ទាញភ្ញៀវទេសចរណ៍ គឺជាការប្រែក្លាយ នៃយន្តការ ជម្រុញអោយ បងបងប្រជាពលរដ្ឋប្រកបមុខរបរ រកស៊ីលក់ដូរ  មានការរីកចម្រើនពីមួយ​ឆ្នាំ ទៅមួយឆ្នាំផងដែរ ៕







No comments:

Post a Comment