Sunday, February 4, 2018



ស្លាប់ ម្នាក់ជនជាតិ បរទេស !!!!!!
អង្គភាព BT-News ចេញផ្សាយ ថ្ងៃអាទិត្យ ០៤ រោច ខែមាឃ ឆ្នាំរកានព្វស័ក ពុទ្ធសករាជ ២៥៦១ត្រូវនឹងថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៨
ចូលមើលតាមរយៈ
 bt-newsdaily.blogspot.com
ចូលមើលវេបសាយតាមរយៈ bt-news.com
ចាងហ្វាងកាផ្សាយតាមរយៈ ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០





ខេត្តសៀមរាប៖ ជនបរទេសម្នាក់បានស្លាប់ ខណៈពេលដើរ ទស្សនានៅប្រាសាទបឹងមាលា កាលពី វេលាម៉ោងប្រហែល១១ និង២៩នាទី នៅចំនុចមុខប្រាសាទបឹងមាលា ភូមិ បឹងមាលា ឃុំ បឹងមាលាស្រុកស្វាយលើ ខេត្តសៀមរាបជន ! រងគ្រោះឈ្មោះ  
FU XINZHU ភេទ ប្រុស កើតឆ្នាំ ១៩៦០ ជនជាតិ ចិនកាន់លិខិតឆ្លងដែនលេខE០១០៩០០៤៦ ជាភ្ញៀវទេសចរណ៍ចូលមក ព្រះរាជាណាចក្រកម្ពុជាកាលពីថ្ងៃទី ០១ កុម្ភៈ២០១៨ តាមច្រកព្រលានយន្តហោះ អន្តរជាតិ សៀមរាប តាមរយៈក្រុមហ៊ុនទេសចរណ៍ពិភពធួរ ស្នាក់នៅបន្ទប់លេខ១០៧ សណ្ឋាគារ អង្គរឌីយ៉ាណា ភូមិ គ្រួស សង្កាត់ ស្វាយដង្គំ ក្រុង/ខេត្តសៀមរាប ។
តាមការបញ្ជាក់របស់ប្រពន្ធជនរងគ្រោះបានអោយដឹងថាបន្ទាប់ពីទស្សនាប្រាសាទបឹងមាលាពួកខ្លួនបាននាំគ្នាមកអង្គុយផឹកទឹកដូងនៅខាងមុខប្រាសាទក្នុងពេលនោះស្រាប់តែប្តីរបស់ខ្លួនដួលផ្ងាកមកក្រោយប្រកាច់ស្លាប់តែម្តង ។ តាមការស្រាវជ្រាវរបស់សមត្ថកិច្ចជំនាញនិងលោកវេជ្ជណ្ឌិត អ៊ិត ឆបឆរ័ត្ន គ្រូពេទ្យអមតុលាការ បានសន្និដ្ឋានថា ជនរងគ្រោះស្លាប់ដោយខ្យល់គរ ។
សាកសពត្រូវបានបញ្ជូនមកតម្កល់ទុកបណ្តោះអាសន្ននៅមន្ទីរពេទ្យអន្តរជាតិរ៉ូយ៉ាល់អង្គរក្នុងក្រុងសៀមរាប ដើម្បីរង់ចាំការសម្រេចរបស់ក្រុមគ្រួសារនិងស្ថានទូត ៕



No comments:

Post a Comment