Friday, February 23, 2018












អគ្គីភ័យបានឆាបឆេះផ្ទះមួយខ្នង ប៉ុន្តែជីវិតមនុស្ស !!!!!!

អង្គភាព
BT-News ចេញផ្សាយថ្ងៃសុក្រ ៩ កើត ខែផល្គុន ឆ្នាំរកានព្វស័ក ពុទ្ធសករាជ ២៥៦១ត្រូវនឹងថ្ងៃទី២៣ ខែកុម្ភៈ គ.ស ២០១៨
ចូលមើលតាមរយៈ
 bt-newsdaily.blogspot.com
ចូលមើលវេបសាយតាមរយៈ bt-news
ចាងហ្វាងកាផ្សាយ BT-News តាមរយៈ ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០


ខេត្តសៀមរាប៖ អគ្គីភ័យបានឆាបឆេះផ្ទះមួយខ្នងទំហំ៦ម៉ែត្រ គុណនឹង៨ម៉ែត្រ ឈើលើ ថ្មរក្រោមប្រក់ស័ង្កសីជញ្ជាំងស័ង្កសី ស្ថិតនៅចំណុចក្រុមទី៤ ភូមិវត្ត ដំណាក់ សង្កាត់សាលាកំរើក ក្រុង
-ខេត្តសៀមរាប កាលពីវេលាម៉ោងប្រមាណជា  ២ និង៤៥ នាទី រសៀល ថ្ងៃសុក្រ ៩ កើត ខែផល្គុន ឆ្នាំរកានព្វស័កពុទ្ធសករាជ ២៥៦១ ត្រូវនឹងថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៨ មុននេះបន្តិច ។ មូលហេតុបណ្ដាលមកពីទុស្សេខ្សែរភ្លើង ! បើតាមការបញ្ជាក់ របស់លោក វរសេនីយ៍ឯក  សម្បតិ ស្នងការរងនគរបាល ខេត្តទទួលការិយាល័យ អគ្គិភ័យ បានអោយដឹងថា ! ជនរងគ្រោះដែលជាម្ចាស់ផ្ទះមានឈ្មោះ យន់ អាត ភេទប្រុស អាយុ៦០ឆ្នាំ មុខរបរនៅផ្ទះរស់នៅក្នុងក្រុមទី៤ ភូមិវត្តដំណាក់ សង្កាត់សាលាកំរើក ក្រុង-ខេត្តសៀមរាប ។
ក្នុងករណីអគ្គិភ័យនេះដែរកម្លាំងជំនាញនគរបាលបង្ការនិងពន្លត់អគ្គីភ័យនិងសង្គ្រោះបានចេញជួយធ្វើអន្តរាគមន៍ដោយប្រើប្រាស់រថយន្តចំនួន៣គ្រឿងនិងរថយន្តកងរាជអាវុធហត្ថចំនួន៣គ្រឿង ក្នុងនោះកម្លាំងអន្តរាគមន៍នគរបាលបាន ប្រើប្រាស់ទឹកអស់ចំនួន២ឡាននិងកងរាជអាវុធហត្ថប្រើប្រាស់ទឹកអស់ចំនួន១ឡានទើបរលត់ទៅវិញ ។ ករណីនេះបណ្តាលអោយខូចខាតទ្រព្យសម្បត្តិទាំងស្រុងនិងឆេះរឺម៉ក់ម៉ូតូចំនួន១គ្រឿងឆេះរថយន្តលុច្សស៊ីសបន្តិចនិងបែកកញ្ចក់ខាងស្ដាំមួយគ្រឿងតែមិនបណ្តាលអោយមនុស្សមានគ្រោះថ្នាក់ឡើយ ៕

No comments:

Post a Comment