Friday, February 9, 2018



កំលាំងប្រឆាំងគ្រឿងញៀន បង្រ្កាបជនសង្ស័យគ្រឿងញៀនប្រុស-ស្រី ពីរទីតាំងក្នុងថ្ងៃតែមួយ  !!!!!!
អង្គភាព BT-News ចេញផ្សាយថ្ងៃសុក្រ ៩រោច ខែមាឃ ឆ្នាំរកានព្វស័ក ពុទ្ធសករាជ ២៥៦១ត្រូវនឹងថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៨
ចូលមើលតាមរយៈ
 bt-newsdaily.blogspot.com
ចូលមើលវេបសាយតាមរយៈ bt-news.com
ចាងហ្វាងកាផ្សាយតាមរយៈ ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០








ខេត្តសៀមរាប៖ កំលាំងការិយាល័យប្រឆាំងគ្រឿងញៀនបានចូលរួមសហការ ជាមួយកំលាំងអធិការដ្ឋាននគរបាលក្រុងសៀមរាបកំលាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ជ្រាវនិងកំលាំងប្រជាការពារភូមិបានចុះបង្ក្រាបករណីចាត់ចែងនិងសំរួលអោយប្រើប្រាស់ នូវ សារធាតុញៀននៅបន្ទប់ជួលភូមិខ្នារ សង្កាត់ជ្រាវ ក្រុង ខេត្តសៀមរាប កាលពី វេលាម៉ោង០៨និង០០នាទីថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៨ ឃាត់ខ្លួនជនសង្ស័យ ចំនួន ០៥នាក់ ដកហូតឧបករណ៍ប្រើប្រាស់ ថ្នាំញៀន មួយ ចំនួន និងទូរស័ព្ទដៃ០១ គ្រឿង  ។ ជនសង្ស័យ០១ឈ្មោះ រឹត ជាតិ ហៅ ហល់ ភេទប្រុសឆ្នាំកំណើត១៩៩៨មុខរបរគ្មានទីលំនៅភូមិបឹងមាលាឃុំបឹមាលាស្រុកស្វាយលើខេត្តសៀមរាប(ចាត់ចែង)(មានសារធាតុញៀនក្នុងខ្លួន) ០២/:ឈ្មោះ ហូ កូអែប ហៅ ម៉ាប់ ភេទប្រុសឆ្នាំ កំណើត ១៩៩៩មុខរបរគ្មាន ទីលំនៅភូមិខ្នារ សង្កាត់ជ្រាវក្រុងខេត្តសៀមរាប(សំរួល)(មានសារធាតុញៀនក្នុងខ្លួន)០៣ឈ្មោះ ទឹម សុវណ្ណី ហៅ ស្វិត ភេទ ប្រុស ឆ្នាំកំណើត២០០១ មុខរបរគ្មានទីលំនៅភូមិខ្នារ សង្កាត់ជ្រាវក្រុងខេត្តសៀមរាប  (ចាត់ចែង) (មានសារធាតុញៀនក្នុងខ្លួន) ០៤/:ឈ្មោះ មួន សេង ថាហៅ កា ភេទស្រីឆ្នាំកំណើត២០០៣ មុខរបរគ្មានទីលំ នៅ ភូមិអន្លង់ត្នោតឃុំអន្លង់សំណរ ស្រុកជីក្រែង ខេត្ត សៀមរាប (ប្រើប្រាស់) (មានសារធាតុញៀនក្នុងខ្លួន)) និងទី០៥/:ឈ្មោះ ម៉ុង លីន ភេទ ស្រី ឆ្នាំ កំណើត ១៩៩៥ មុខរបរគ្មានទីលំនៅភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុង ខេត្តសៀមរាប(ប្រើប្រាស់)(មានសារធាតុញៀនក្នុងខ្លួន)  ។ ជំនាញបានកសាងសុំណុំរឿងបញ្ចូនទៅសាលាដំបូងថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៨ ដើម្បីចាត់ការទៅតាមនីតិវិធី ។
ដោយឡែក ករណីមួយទៀត កំលាំង ប្រឆាំងគ្រឿងញៀន បានសហការជាមួយ កំលាំង ប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់គោកចក បានចុះបង្ក្រាបករណីប្រើប្រាស់ ដោយខុស ច្បាប់នូវសារធាតុ ញៀននៅបន្ទប់ជួល ស្ថិតនៅភូមិទក្សិណខាងត្បូង សង្កាត់គោកចក ក្រុង ខេត្តសៀម រាប ឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ ទៀតនៅវេលាម៉ោង១០ និង៣០នាទី បន្ទាប់គ្នា ថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៨ ម្សិលមិញ  ។ ជនសង្ស័យទី ០១:ឈ្មោះ សេង ស៊ត់ ភេទស្រីឆ្នាំកំណើត២០០០ មុខរបរគ្មានទីលំនៅភូមិក្រសាំង សង្កាត់ជ្រាវក្រុង ខេត្តសៀម រាប (ប្រើប្រាស់) (មានសារធាតុញៀនក្នុងខ្លួន) ០២/:ឈ្មោះ ហេង សេងហាន ភេទស្រីឆ្នាំ កំណើត ១៩៩៤ មុខរបរគ្មាន ទីលំនៅភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងខេត្តសៀមរាប (ប្រើប្រាស់)((មានសារធាតុញៀនក្នុងខ្លួន) និងទី ០៣/:ឈ្មោះ ទីវ ដារ៉ាវីត ភេទប្រុស ឆ្នាំកំណើត១៩៩៨ មុខរបរគ្មានទីលំនៅភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងខេត្តសៀមរាប (ប្រើប្រាស់) ((មានសារធាតុញៀនក្នុងខ្លួន) ករណីនេះកម្លាំងសមត្ថកិច្ចបានបញ្ចូនខ្លួនទៅមណ្ឌលកែប្រែខេត្តនៅថ្ងៃទី០៩ខែកុម្ភៈឆ្នាំ ២០១៨ នេះ ដូចគ្នា ៕

No comments:

Post a Comment