Thursday, July 13, 2017








Bt-news.com និង bt-newsdaily.blogspot.com ប្រជាពលរដ្ឋស្នើរសុំអាជ្ញាធរខេត្ត សៀមរាប ! នូវផ្លូវលំ១ខ្សែរ ដែលរងនូវការខូចខាតរហូត !!!!!!

ចូលមើលតាមរយៈ bt-newsdaily.blogspot.com
ចូលមើលវេបសាយតាមរយៈ bt-news.com
ចាងហ្វាងកាផ្សាយតាមរយៈ ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០


ខេត្តសៀមរាប៖ ប្រជាពលរដ្ឋនិយាយប្រាប់
BT-NEWS ថា៖ ផ្លូវលំ១ខ្សែរឆ្លង កាត់ភូមិ ជ្រាវ សង្កាត់ជ្រាវ ក្រុងសៀមរាប និងភូមិគោក ឃុំកណ្តែក ស្រុកប្រាសាទបាគង ឆ្ពោះ ទៅ ភូមិសាស្រ្ត ប្រាសាទបាគង ខេត្តសៀមរាប ! គឺរងនូវការខូចខាតរហូត ជាពិសេស នៅរដូវ វស្សា តាំងពីសម័យ អភិបាលខេត្តមុន រហូតមកដល់​អភិបាលខេត្តសព្វថ្ងៃ ! ឯក ឧត្កម ឃឹម ប៊ុនសុង ផ្លូវមួយ នេះ នៅដដែល មិនមានអ្នកណាបើកភ្នែកមើលឡើយ ។

ប្រជាពលរដ្ឋរស់នៅភូមិគោកធ្លកនិយាយទៀតថា ! កន្លងមកប្រជាពលរដ្ឋពួកគាត់បាន ស្នើរសុំតាមរយៈមេឃុំកណ្តែកដែរ ! ខណៈនោះមេឃុំនិយាយប្រាប់
BT-NEWS ថា ! ខេ ត្ត ព្រមទទួលនូវសំណើរខាងលើនេះហើយ ! ប៉ុន្តែគួរអោយសោកស្តាយ ដល់ពេល ខេត្ត ចុះធ្វើ បែជាធ្វើផ្លូវ នាយទុនក្បែរនោះទៅវិញ ( គឺផ្លូវក្រុមពុះដីឡួរ លក់ដី ) ។

ប្រជាពលរដ្ឋរស់នៅអមផ្លូវ១ខ្សែរនេះ ក៍ដូចជាពលរដ្ឋដែលធ្វើដំណើឆ្លងកាត់ សង្ឃឹមថា​ អាជ្ញាធរ ជួយសម្រួលផ្លូវ១ខ្សែរនេះដើម្បីងាយស្រួលក្នុងការធ្វើដំណើរ របស់ពួកគាត់ ជាពិសេសក្មេងៗ ឆ្លងកាត់ទៅសាលា ដើម្បីសិក្សារៀនសូត្រ 

No comments:

Post a Comment