Thursday, July 20, 2017







Bt-news.com និង bt-newsdaily.blogspot.com   ឃាត់ខ្លួនបានជនសង្ស័យប្រុស - ស្រី ចំនួន៧នាក់ គ្រឿងញៀន !!!!

ចូលមើលតាមរយៈ bt-newsdaily.blogspot.com
ចូលមើលវេបសាយតាមរយៈ 
bt-news.com
ចាងហ្វាងកាផ្សាយតាមរយៈ ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០
ខេត្តឧត្តរមានជ័យ  ជនសង្ស័យចំនួន ៧ត្រូវកម្លាំងនគរបាលខេត្តឧត្តរមានជ័យ ធ្វើការឃាត់ខ្លួនបានព្រមគ្នា កាលវេលាម៉ោង ២ និង៣០នាទី ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៧ ដែលជនសង្ស័យ៣នាក់ មានដីកាចាប់ខ្លួន ពាក់ព័ន្ធនឹងករណីលួចម៉ូតូ និងជនសង្ស័យចំនួន ៤នាក់ទៀត ជាបក្សពួក រួមនឹងវត្ថុតាងថ្នាំញៀន ដែលស្នាក់នៅជាមួយគ្នា ក្នុងផ្ទះជួលមួយកន្លែង ភូមិអូរជីក ឃុំ-ស្រុកអន្លង់វែង ។
កម្លាំងផែនយុត្តិធម៌ នៃស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ សហការជាមួយ កម្លាំងអធិការនគរបាលស្រុកអន្លង់វែង ដឹកនាំដោយ លោក ឧត្តមសេនីយ៍ត្រី ឡឹក សុខា ស្នងការរងខេត្ត បានចុះអនុវត្តដីកាចាប់ខ្លួន ក្នុងករណីលួចសាលាដំបូងខេត្តឧត្តរមានជ័យ ដោយបានធ្វើការឃាត់ខ្លួនជនសង្ស័យ ចំនួន ៣ នាក់ ដែលពាក់ព័ន្ធនឹងករណីលួចម៉ូតូ នៅភូមិជាំ ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង និងករណីលួចម៉ូតូ នៅសង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមាន ជ័យ និងដកហូតម៉ូតូបានចំនួន ២គ្រឿង។ ហើយជនសង្ស័យមានឈ្មោះទី១ សោម សីហា ភេទប្រុស អាយុ១៥ ឆ្នាំ នៅភូមិអូរជីក ឃុំអន្លង់វែង ស្រុកអន្លង់វែង ទី២ ឈ្មោះ ហាង មេងគ័ង ភេទប្រុស អាយុ២១ ឆ្នាំ រស់នៅភូមិអូរក្រូច ឃុំ-ស្រុកត្រពាំងប្រាសាទ ទី៣- ឈ្មោះ អែម ហីប ហៅហ៊ីង ភេទប្រុស អាយុ២៦ ឆ្នាំ រស់នៅភូមិជាំ ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ។
សមត្ថកិច្ចបាននិយាយថា ក្នុងពេលចុះអនុវត្តដីកា សមត្ថកិច្ច ធ្វើការស្រាវជ្រាវឈានដល់ឃាត់ខ្លួន ជាបក្សពួក ពាក់ព័ន្ធនឹងការប្រើប្រាស់គ្រឿងញៀន ចំនួន ៤ នាក់ ទៀត ស្រី ១ នាក់ និងដកហូត វត្ថុតាងរួមមាន ថ្នាំញៀន យ៉ាម៉ា ១ គ្រាប់ , ម៉ាទឹកកក ១ កញ្ចប់ , ម៉ូតូ ១ គ្រឿង និងប្រដាប់ប្រើប្រាស់ថ្នាំញៀន ១ ឈុត ។ ដែលជនសង្ស័យ ទី១ ឈ្មោះ គង់ វណ្ណៈ ប្រុស អាយុ ២៥ ឆ្នាំ រស់នៅភូមិលំទងថ្មី ឃុំលំទង ស្រុកអន្លង់វែង ទី២ ឈ្មោះ យាន ដេត ភេទប្រុស អាយុ ១៧ ឆ្នាំ រស់នៅភូមិជាមួយគ្នា ទី៣ ឈ្មោះ ប៊ី កាលី ភេទប្រុស អាយុ ២០ឆ្នាំ រស់នៅពពេលមានជ័យ ឃុំផ្អាវ ស្រុកត្រពាំងប្រាសាទ ទី៤- ឈ្មោះ នី ស្រីនាង ភេទស្រី អាយុ ២២ ឆ្នាំ រស់នៅភូមិអូរញ ឃុំភ្នំធំ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។  ជនសង្ស័យប្រុស ស្រី ខាងលើ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿង បញ្ជួនទៅតុលាការចាត់ការតាមនិតិវិធី ៕                     

No comments:

Post a Comment