Monday, July 17, 2017









Bt-news.com និង bt-newsdaily.blogspot.com   កម្លាំងនគរបាលខេត្តកំពង់ធំ ឃាត់ខ្លួនមេគ្រញូង ជនជាតិយួន ឃ្វៀង ធីម៉ាយ និងតៃកុងឡាន១នាក់ តាមដឺការបង្គ្រាប់ឲ្យចាប់ខ្លួន  !!!!!

ចូលមើលតាមរយៈ bt-newsdaily.blogspot.com
ចូលមើលវេបសាយតាមរយៈ bt-news.com
ចាងហ្វាងកាផ្សាយតាមរយៈ ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០


ខេត្តកំពង់ធំ៖ មេគ្រញូង ជនជាតិយួន ឃ្វៀង ធីម៉ាយ  ហៅយាយ ម៉ាយ និងតៃកុងឡាន ត្រូវបានកម្លាំងសមត្ថកិច្ច ខេត្តកំពង់ធំ ឃាត់ខ្លួនបញ្ជូនទៅកាន់តុលាការ បន្ទាប់ពី សមត្ថ កិច្ចបានឆែករកឃើញរថយន្តពាក់ស្លាកលេខក្លែងក្លាយនៅ ភោជនីយដ្ឋានពន្លឺផ្កាយមាស កាលពី រសៀលថ្ងៃទី១៧ ខែកក្តដា ឆ្នាំ២០១៧ នេះ នៅភូមិបល្ល័ង្កលិច សង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។

លោក វ៉ាន់ វិបុល អធិការរងក្រុងស្ទឹងសែនបានអោយ ដឹងថា !  ជនសង្ស័យទាំងពីរ សមត្ថកិច្ចឃាត់ខ្លួនតាម របស់ប្រធានសាលាដំដូងខេត្តកំពង់ធំ ! លេខ១៦២៨/២០១៧ ចុះថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៧ ពីបទប្រមូលនិងដឹកជញ្ជូនផល អនុផលព្រៃឈើ គ្មានលិខិតអនុញ្ញាតិពីរដ្ឋបាលព្រៃឈើ បទដែលមានចែងក្នុងមាត្រា៩៦និង៩៨និងប្រើឯកសារសាធារណៈក្លែងក្លាយ បទមានចែងឲ្យផ្តន្ទាទោស តាមមាត្រា៦៣០ នៃក្រមព្រហ្មទណ្ឌ ! ហើយបន្ទាប់ មកនៅ រសៀលថ្ងៃទី៧កក្តដា នេះសមត្ថកិច្ចបានឆែក ឃើញរថយន្តលុចសីស. 470.ពណ៍ខ្មៅ ពាក់ស្លាកលេខក្លែងក្លាយ ត្រូវបានបញ្ជូនទៅសាកសួរស្នងការខេត្ត

 សមត្ថកិច្ច ដដែល បានបន្តថា ! ជនសង្ស័យទី១ ឈ្មោះ ឃ្វៀង ធីម៉ាយ ភេទស្រី អាយុ ៣៩ឆ្នាំ ជនជាតិវៀតណាម នៅភូមិត្រពាំងព្រៃ នៅឃុំត្រពាំងព្រៃ ស្រុកអន្លង់វែង ខេត្ត ឧត្តរមានជ័យ ! ទី២ឈ្មោះ ម៉ុនធី ភេទប្រុសអាយុ ៤៥ឆ្នាំ នៅភូមិគោកដូង ឃុំទឹកវិល សៀមរាប ខេត្តសៀមរាប នៅក្នុងប្រតិបត្តិការនេះសមត្ថកិច្ចបានដករថយន្តលុចសីស ពណ៍ខ្មៅ១គ្រឿង ពាក់ស្លាកលេខភ្នំពេញ AN.47.57.ទូរស័ព្ទចំនួន៣គ្រឿង កំពុងសាកសួរនៅស្នងការខេត្តកំពង់ធំ

ព្រះរាជាអាជ្ញាខេត្កកំពង់ធំ ! បានបង្ហើបនៅល្ងាចថ្ងៃដដែលនេះថា ! ជនសង្ស័យ កំពុង សាកសួរនៅស្នងការខេត្ត និងបញ្ជូនបន្តទៅកាន់តុលាការនៅព្រឹកថ្ងៃទី១៨ នេះ

No comments:

Post a Comment