Wednesday, July 5, 2017



Bt-news.com និង bt-newsdaily.blogspot.com   រថយន្ត ២គ្រឿងសាកកំលាំងគ្នា របួសធ្ងន់ស្រាល៦នាក់ !!!!!







ចូលមើលតាមរយៈ bt-newsdaily.blogspot.com
ចូលមើលវេបសាយតាមរយៈ bt-news.com
ចាងហ្វាងកាផ្សាយតាមរយៈ ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០

ខេត្តឧត្តរមានជ័យ៖ យ៉ាងហោចណាស់មនុស្សប្រុស-ស្រី ចំនួន៦នាក់ បានរងរបួសធ្ងន់ស្រាល ត្រូវបានបញ្ជូនទៅសង្រ្គោះនៅឯមន្ទីរពេទ្យ បណ្តាលមកពីគ្រោះថ្នាក់ចរាចរណ៍រថយន្ត និងរថយន្តបុកគ្នា កាលពីវេលាម៉ោង០៧ និង៥០នាទិយប់ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៧ នេះ តាមបណ្តោយផ្លូវជាតិលេខ១៧១ ស្ថិតក្នុងភូមិត្រពាំងតាវ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្តរមានជយ័ ។
បើតាមការអោយដឹងពីសមត្ថកិច្ចនគរបាលចរាចរណ៍ស្រុកអន្លង់វែង ដែលបានចុះពិនិត្យកន្លែងកើតហេតុបានសន្និដ្ឋានថា៖ មុនពេលកើតហេតុរថយន្តទាំង២គ្រឿងនេះ បើកបរក្នុងទិសដៅបញ្រ្ចាសទិសគ្នា លុះដល់ចំនុចកើតហេតុ ស្រាប់តែរថយន្តម៉ាកNissan Fronttei បានបើកបរមិនប្រកាន់ស្តាំ ចូលផ្លូវអាទិភាពរថយន្តNissan Navaraដែលមកពីខាងមុខ បណ្តាលអោយបុកគ្នាយ៉ាងពេញទំហឹង ធ្វើអោយមនុស្ស៦នាក់រងរបួសធ្ងន់ស្រាល ចំណែករថយន្តបានរងនូវការខូចខាតផ្នែកខាងមុខធ្ងន់ធ្ងរដូចគ្នា ។
ក្រោយហេតុការណ៏កើតឡើងជនរងគ្រោះត្រូវបានបញ្ជូនទៅធ្វើការសង្រ្គោះនៅឯមន្ទីរពេទ្យបង្អែកស្រុកអន្លង់វែង ដោយឡែករថយន្តទាំង២គ្រឿងក្រោយវាស់វែងរួច សមត្ថកិច្ចបាន នាំយកទៅរក្សាទុកនៅអធិការស្រុកអន្លង់វែង ដោះស្រាយតាមច្បាប់

No comments:

Post a Comment