Friday, July 28, 2017










Bt-news.com និង bt-newsdaily.blogspot.com  ខ្សែរភ្លើង ឆក់ បណ្តាល អោយ ស្លាប់ម្នាក់ និងរបួសម្នាក់ !!!!!

ចូលមើលតាមរយៈ bt-newsdaily.blogspot.com
ចូលមើលវេបសាយតាមរយៈ bt-news.com
ចាងហ្វាងកាផ្សាយតាមរយៈ ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០

ខេត្តឧត្តរមានជ័យ៖ មនុស្សម្នាក់បានស្លាប់បាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែង
កើត ហេតុ និងម្នាក់ទៀត បានរងរបួស ដោយសារដាក់អន្ទារដែក គៀបដាច់ លើខ្សែរភ្លើង បណ្តាលឱ្យឆក់ទាំងពីរនាក់តែម្តង ! ហេតុការណ៍ធ្វើឱ្យភ្ញាក់ ផ្អើលនេះ បានកើតឡើងនៅវេលាម៉ោង ៤ និង៣០នាទី ថ្ងៃទី២៨ ខែកក្កដា នេះ ក្នុងការ៉ាស់សាំងយីហោឈ្មោះ LHR ថៅកែឈ្មោះ លោក ឡេង ហួ ដែលមានទីតាំងជាប់ នឹងផ្លូវចូល សាលាឃុំអន្លង់វែង ស្ថិតក្នុងភូមិអូញ្ជៀន ឃុំអន្លង់វែង ស្រុកអន្លង់វែង ។
ជនរងគ្រោះដែលត្រូវខ្សែរភ្លើងឆក់ស្លាប់មានឈ្មោះ ឆង វី ភេទប្រុសអាយុ ២២ឆ្នាំ មានមុខរបរ ជាកម្មករសំណង់ រស់នៅភូមិឬស្សីលោក ឃុំឬស្សីលោក ស្រុកជីក្រែង ខេត្តសៀមរាប ។ ចំណែកជនរងគ្រោះម្នាក់ទៀតឈ្មោះ ចក់ ចឹម ភេទប្រុសអាយុ ២៣ឆ្នាំ មានមុខរបរជាងសំណង់ រស់នៅក្នុងភូមិ-ឃុំ កើត ហេតុជាមួយគ្នា ហើយបានរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះ មន្ទីរពេទ្យ បង្អែកស្រុកអន្លង់វែង ភ្លាមៗផងដែរ ។
កម្មករសំណង់ដូចគ្នាបានប្រាប់ថា !  ជនរងគ្រោះទាំងពីរនាក់ ខាងលើបាននាំ គ្នារំកិលអន្ទារដែក ក្នុងបំណងរៀប.ករ.ឥដ្ឋ ដោយមិនបានដឹងថា ! ជើងអន្ទារ ដាក់ គៀបលើខ្សែរភ្លើង ធ្វើឱ្យខ្សែរភ្លើងបែក ហើយបណ្តាល ឱ្យឆក់ ទាំងពីរ នាក់តែម្តង ។ ចំណែកជនរងគ្រោះម្នាក់ដែលគ្រាន់រងរបួសធ្ងន់ មិនប៉ះពាល់ ដល់អាយុជីវិត ដោយសារតែឌីសសង់ទ័រភ្លើងស្វ័យប្រវត្តិ លោតផ្តាច់ចរន្ត ភ្លើងដោយខ្លួនឯងបានទាន់ពេល ។
ករណីខាងលើនេះមានការរិះគន់ពីមហាជនថា  ! មកពី ថៅកែការ៉ាស់ សាំង ខាងលើ មានការធ្វេសប្រហែស ក្នុងការរៀបចំប្រព័ន្ទខ្សែរភ្លើង ទើបណ្តាល អោយ មានបញ្ហាបែបនេះ ! ​ចំណាត់ការខាង ផ្លូវច្បាប់យ៉ាងណា ចំពោះ ថៅកែ ឡេង ហួ ខាងលើ មិនទាន់ដឹងនៅឡើយ  !  បើមានបញ្ហា ទំនាក់ទំនងតាម រយៈលេខទូរស័ព្ទខាងលើ ៕   ( តាមដានបន្ត )                 

No comments:

Post a Comment