Tuesday, July 25, 2017



Bt-news.com និង bt-newsdaily.blogspot.com គ្រួសារនិវត្តន៍ជនក្រីក្រចំនួន៣គ្រួសារ ទទួលបានផ្ទះថ្មីពីក្រុមការងារសមាគមន៍អតីតយុទ្ធកម្ពុជា !!!!!











ចូលមើលតាមរយៈ bt-newsdaily.blogspot.com
ចូលមើលវេបសាយតាមរយៈ bt-news.com
ចាងហ្វាងកាផ្សាយតាមរយៈ ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០

ខេត្តឧត្តរមានជ័យ៖ គ្រួសារអតីតយុទ្ធជន ក្រីក្រ ចំនួន ៣គ្រួសារ ទទួលបានលំនៅដ្ឋានថ្មីចំនួន ៣ខ្នង ពីក្រុមការងារអតីតយុទ្ធជនកម្ពុជា ប្រចាំស្រុកអន្លង់វែង ដែលកំពុងសាងសង់បណ្តើរៗ ដោយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកអន្លង់វែង បន្ទាប់ពីលំនៅដ្ឋានចំនួន ២២ខ្នង ត្រូវបានសាង សង់រួចរាល់ ហើយបានប្រគល់ជូនគ្រួសារអតីតយុទ្ធជន ។
លោកវរសេនីយ៍ទោ ងួន ទ្ធីរិទ្ធ មេបញ្ជាការអាវុធហត្ថស្រុកអន្លង់វែងប្រាប់ថា ! ក្រុមការ ងារ ដឹកនាំដោយ ឯកឧត្តមបណ្ឌិត គន់ គីម អគ្គលេខាធិការសមាគមន៍អតីតយុទ្ធ
កម្ពុជា រួមនឹង ឧត្តមសេនីយ៍ឯក ង៉ែត ចាន់ថុន ជាក្រុមការងារសមាគមន៍ បានធ្វើការ អភិវឌ្ឍន៍ សាងសង់លំនៅដ្ឋានជូនដល់ យោធិននិវត្តន៍ ដែលជាជនពិការ ជួបការ ខ្វះ ខាតគ្មានទីជម្រក នៅលើផ្ទៃដីជាង១ពាន់ហិតា ដែលសម្តេចតេជោ បានសម្បទាន អោយប្រជាពលរដ្ឋ ក្នុងភូមិសហគមន៍តេជោព្រៃស្អាក់ ឃុំអន្លង់វែង ស្រុកអន្លង់វែង ។
លោកបន្តថា លំនៅដ្ឋានសាងសង់ជូន និវត្តន៍ជន ក្នុង ១ខ្នងមាន ទំហំ ៦គុណ ៧ម៉ែត្រ ចាក់សាបក្រោម ឈើលើ ជញ្ជាំងក្តា និងដំបូលស័ង្គសី ដែលក្នុងគំរោងទី១ មានចំនួន ៥០ខ្នង ហើយក្រុមការងារទើបតែសាងសង់បានចំនួន ២២ខ្នង និងបានប្រគល់ជូន គ្រួសារ និវត្តន៍ជនជាបន្តបន្ទាប់ផងដែរ ។

លោកបានបញ្ជាក់ថា ក្នុងដំណើរការសាងសង់លំនៅដ្ឋានជូននិវត្តន៍ជន ក៏មានឧបសគ្គ មួយចំនួនដូចជា ប្រមូលទិញឈើពីប្រជាពលរដ្ឋ ធ្វើការដឹកជញ្ជូនតាមគោយន្តកន្ត្រៃ ហើយទទួលរងការរិះគន់ និងមានការភ័ណ្ឌច្រឡំថា ជាសកម្មឈ្មួញរកស៊ីឈើទៅវិញ ។
យោធិននិវត្តន៍ជនម្នាក់ឈ្មោះ ស៊ាង ភ្នំ ភេទប្រុសអាយុ៥៩ឆ្នាំ ដែលជាអតីតកងទ័ព ហើយបានបាត់បង់ជើងស្តាំម្ខាង ក្នុងអំឡុងសង្គ្រាម និងលោក ភឹម លន់ អាយុ៥៨ឆ្នាំ ដែលជា ជនពិការជើងឆ្វេង ដោយសារសង្គ្រាម សព្វថ្ងៃពួកគាត់រស់នៅក្នុងភូមិ សហគមន៍តេជោព្រៃស្អាក់ ក្នុងតំបន់អភិវឌ្ឍន៍គ្រួសារយោធិនរបស់សមាគមន៍ អតីត យុទ្ធជនកម្ពុជា ស្រុកអន្លង់វែង តំណាងអោយនិវត្តន៍ជនចំនួន ២២គ្រួសារ ដែល ទទួលបានលំនៅដ្ឋានពីសមាគមន៍អតីតយុទ្ធកម្ពុជា បានសម្តែងការសប្បាយរីករាយ និងថ្លែងអគុណចំពោះ សម្តេចតេជោ ហ៊ុន សែន ដែលបានផ្តល់ផ្ទះ និងដីលំនៅដ្ឋាន ជូនដល់ពួកគាត់

No comments:

Post a Comment