Tuesday, July 18, 2017













Bt-news.com និង bt-newsdaily.blogspot.com   ប្រជាពលរដ្ឋ រិះគន់ សមត្ថកិច្ច នគរបាល និង មន្រ្តី​កងរាជអាវុធហត្ថ ចាប់ចោរ ប្លន់ មិនបាន
ចាប់បានតែគោយន្តដឹកឈើ  !!!!!


ចូលមើលតាមរយៈ bt-newsdaily.blogspot.com
ចូលមើលវេបសាយតាមរយៈ bt-news.com
ចាងហ្វាងកាផ្សាយតាមរយៈ ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០

ខេត្តកំពង់ឆ្នាំង ៖ ប្រជាពលរដ្ឋ ក៍ដូចជាមហាជននិយាយថា !
ចោរប្លន់នៅខេត្តកំពង់ឆ្នាំង បាញ់ សម្លាប់ មនុស្សឆៅៗ អញ្ចឹង ធ្វើអោយប្រជាពលរដ្ឋ បាក់ទឹកចិត្ត ! អស់សង្ឃឹម ទៅ លើ សមត្ថកិច្ច ស្ថាប័ន រួមមាន៖ លោក ប៉ុល វុទ្ធី ស្នងការរង ទទួល ផ្នែកព្រហ្មទណ្ឌ កំរិតធ្ងន់ លោក ឌុច ចំរើន នាយការិយាល័យ ព្រហ្មទណ្ឌ កំរិត ធ្ងន់ មិនព្រមស្តាប់ ការ ណែនាំ ពី ឧត្តមសេនីយ៍ត្រី ឡុច វណ្ណរ៉ា ស្នងការខេត្ត និងមិនយកចិតទុក្ខដាក់ ពីតួរនាទី របស់ខ្លួន មិនទទួល ខុសត្រូវ នូវភារកិច្ចដែលមេដាក់អោយអនុវត្ត

ចំណែក កងកម្លាំង អាវុធហេត្ថ ខេត្ត ក៏ដូចគ្នាដែ ដែលមានការដឹកនាំ និងគ្រប់គ្រង់ ដោយ ឧត្តមសេនីយ៍ត្រី  មាស សុវណ្ណ មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានធ្វើ អោយ ប្រជាពលរដ្ឋអស់សង្ឃឹមយ៉ាងខ្លាំង រាល់ករណីបាញ់សម្លាប់កើតមាន ឡើងក្នុងខេត្ត  លោក មិនដែល បង្ក្រាបបានម្តងណាឡើយ តែបើអារឿង ប្រជាពលរដ្ឋ គាត់ដឹក ឈើ តាម គោយន្ត បន្តិចបន្ទួចវិញ មើលឃើញណាស់ កូនចៅរបស់ លោកដេញចាប់បាន ភ្លាមៗ យកលុយភ្លាមៗ ចំពោះអារឿង ចោប្លន់ អារឿង ឃាដកម្ម បាញ់សម្លាប់វិញចប់
គឺ ០០០០០០០ សូន្យ តែម្តង ។  ជាពិសេសដូចជាករណី បុរសអ្នករត់តាក់ស៊ីពីខេត្ត ពោធិ៍សាត់-រាជធានីភ្នំពេញ .ម្នាក់ ដែលត្រូវបានគេស្គាល់ឈ្មោះ អៀង ចិត្រា ហៅចិត្តភេទប្រុសអាយុ៤៣ឆ្នាំ មានទីលំភូមិ ចំការចេកខាងជើង សង្កាត់ផ្ទះព្រៃ ក្រុង-ខេត្តពោធិ៍សាត់.ជនរងគ្រោះ ត្រូវបានគេ ប្រទះ ឃើញដេកស្លាប់ដោយសាជនមិនស្គាល់មុខបាញ់ធ្លាយក្បាលស្លាប់.ដែលគេសង្ស័យថាជាករណីប្លន់យករថយន្តម៉ាកហាយឡែនឌ័រ ពណ៏ខ្មៅពាក់ស្លាកលេខភ្នំពេញ 2 J 1125 ខណៈដែលជនរងគ្រោះដឹកភ្ញៀវចេញពី.រាជធានីភ្នំពេញមកខេត្តពោធិ៍សាត់វិញ ។ គួ
រំលឹកថា.ករណីភ្ញាក់ផ្អើលមួយនេះកើតឡើងដោយបុរសម្នាក់ត្រូវបានខ្មាន់កាំភ្លើង មិន ស្គាល់ អត្តសញ្ញាណ ដែលគេសង្ស័យថាបាញ់សម្លាប់រួចអូសទម្លាក់ចោល នៅលើដង ផ្លូវកាលពីវេលាម៉ោង៧និង២០នាទីយប់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៧ ត្រង់ចំណុចផ្លូវ អាលុង ចូលទៅគោកស្តៅ ស្ថិតក្នុងភូមិគោកស្តៅ ឃុំទឹកហូត ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។ ក្រោយមានការភ្ញាក់ផ្អើលគេឃើញមានសមត្ថកិច្ចបានចុះទៅពិនិត្យ នៅ កន្លែង កើតហេតុហើយបានត្រឹម តែធ្វើកំណត់ហេតុតែប៉ុណ្ណោះ ទាំងនគរបាល ទាំង កងកម្លាំង អាវុធហេត្ថ ។

ប្រជាពលរដ្ឋដែលបានឈរមើនៅកន្លែង កើតហេតុ នាពេលនោះបានខ្សឹបដាក់គ្នាថា «ពួកយើងចាំមើល តេសមត្ថកិច្ច នគរបាល ដែលមានការដឹកនាំដោយ ឧត្តមសេនីយ៍ត្រី ឡុច វណ្ណរ៉ា ស្នងការខេត្ត លោក ប៉ុល វុទ្ធី ជាស្នងការរង ផ្នែកព្រហ្មទណកំរិតធ្ងន់ ខេត្ត លោក ឌុច ចំរើន នាយការិយាល័យកំរិតធ្ងន់ខេត្ត និង ឧត្តមសេនីយ៍ត្រី មាស សុវណ្ណ ជាមេបញ្ជាការកងរាជអាវុធហេត្ថ ខេត្ត តេីអាចចុះស្រាវជ្រាវ វែកមុខចាប់ជនដៃដល់ យកមកផ្តន្ទាទោសតាមផ្លូវច្បាប់បានដែឬទេ»???  បើករណីមុនៗ មិនទាន់ចាប់ ជនដៃដល់បានផងនោះ ។

ដូចជា ករណីមុន មន្ត្រីយោធានៅ បន្ទាយលង្វែក បាញ់សម្លាប់ ក្មេងប្រុសម្នាក់ក្នុងវង់ផឹក ស៊ី នៅភូមិស្ពានពោធិ៍ ឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ ករណីបាញ់សម្លាប់មេព្រៃ និង បាញ់មន្ត្រីយោធា នៅក្តុល ឃុំក្រាំងស្គារ ស្រុកទឹកផុស ករណីជនដៃដល់៤នាក់ ជាជនជាតិ ខ្មែរ អីស្លាម កាប់ប៉ុនប៉ងសម្លាប់ ទៅ លើជនរងគ្រោះ ជាម្ចាស់កំពង់ដរ នៅ កំពង់ក្តា ឃុំជ្រេស ស្រុកកំពង់ត្រឡាចថ្មីៗកន្លងមកនេះ  តែករណីនេះចាប់បាន២នាក់ ម្តាយនិងកូន នៅ២នាក់ ឳពុកនិងកូន កម្លាំងមិនទាន់ចាប់បានទេ ! ប្រជាពលរដ្ឋពួកគាត់ រង់ចាំមើល តទៅទៀត នូវចំណាត់របស់សមត្ថកិច្ចជំនាញខាងលើ

No comments:

Post a Comment