Monday, July 3, 2017



Bt-news.com និង bt-newsdaily.blogspot.com  បាត់បង់ជីវិតមនុស្ស៣នាក់ ដោយសារ រថយន្តផ្តាច់ព្រលឹងក្រុមដឹកសសរគ្រឿងផ្ទះ !!!!!










ចូលមើលតាមរយៈ bt-newsdaily.blogspot.com
ចូលមើលវេបសាយតាមរយៈ bt-news.com
ចាងហ្វាងកាផ្សាយតាមរយៈ ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០


ខេត្តស្ទឹងត្រែង៖ ជីវិតមនុស្ស៣នាក់ត្រូវបាត់បង់ភ្លាមៗយ៉ាងអាណោចអធម ខណៈកំពុងធ្វើដំណើរ និងម៉ូតូមួយគ្រឿងទៀត រងការខូចខាតយ៉ាងដំណំ ដោយសារក្រុមរថយន្តផ្តាច់ព្រលឹង ដឹកសសរគ្រឿងផ្ទះ កាលពីវេលាម៉ោង៣និង៣៥នាទីទៀបភ្លឺ ក្នុងថ្ងៃទី០៣ ខែកក្កដា នេះ ត្រង់ចំនុចគីឡូម៉ែត្រលេខ៥០ តាមបណ្តោយផ្លូវជាតិលេខ៧ ស្ថិតក្នុងភូមិគីឡូ៨ សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង ។
 បើតាមរបាយការណ៍ពីមន្រ្តីនគរបាលចរាចរណ៍បានឲ្យដឹងថា៖ ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានបង្ករឡើងដោយរថយន្តស៊ាំយ៉ុង១គ្រឿងពណ៌សំបកឪឡឹក ពាក់ស្លាកលេខភ្នំពេញ 2S -4322 ទិសដៅពីជើងទៅត្បូង បានទៅបុកនឹងម៉ូតូ១គ្រឿង ម៉ាកវ៉េវ ជិះគ្នា៣នាក់ទិសដៅបញ្ច្រាស់គ្នា បណ្តាលឲ្យអ្នកជិះលើម៉ូតូស្លាប់បាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែង ! ក្រោយពេលបង្ករគ្រោះថ្នាក់ អ្នកបើកបររថយន្តបានរត់គេចខ្លួន ។
 មន្រ្តីនគរបាលចរាចរណ៍ បានឲ្យដឹងបន្តថា៖ ជនរងគ្រោះដែលស្លាប់បាត់បង់ជីវិតក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នេះ ទី១ឈ្មោះអុំ ហុងជា ភេទប្រុស អាយុ៥០ឆ្នាំ ជាអ្នកបើកម៉ូតូ ស្លាប់ដោយផ្លោងចេញពីម៉ូតូចូលព្រៃក្បែរផ្លូវ ទី២ឈ្មោះវង់ ខុន ភេទប្រុស អាយុ៤៧ឆ្នាំ និងទី៣ឈ្មោះម៉េង ខៃ ភេទប្រុស អាយុ១៣ឆ្នាំ ជនរងគ្រោះទាំង៣ រស់នៅក្បែរកន្លែងកើតហេតុខាង
លើ ! ចំណែកអ្នកបើករថយន្តបង្ករមិនត្រូវបានស្គាល់អត្តសញ្ញាណ ។
 ពាក់ព័ន្ធនិងករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ ត្រូវបានគេរិះគន់ថា ! ជំនាញរដ្ឋបាលព្រៃ
ឈើខេត្តស្ទឹងត្រែង មិនមានវិធានការណាមួយទប់ស្កាត់ទៅលើក្រុមរថយន្តដឹកក្តារ និងសសរគ្រឿង ផ្ទះនេះនោះឡើយមិនតែប៉ុណ្ណោះថែមទាំងបើកដៃឲ្យក្រុមនេះធ្វើសកម្មភាព យ៉ាងអាណាធិបតេយ្យក្នុងការដឹកជញ្ជូនឈើក្តារ និងសសរគ្រឿងផ្ទះយ៉ាងគគ្រឹកគគ្រេងដូចក្បួន
ហែរកឋិនពេញផ្លូវ មានពេលខ្លះថែមទាំងប្រដេញគ្នាទៀតផង ហាក់ពុំគិតពីសុវត្ថិភាពនៃការធ្វើ
ដំណើររបស់បងប្អូនប្រជាពលរដ្ឋក្នុងក្រុងស្ទឹងត្រែងនោះឡើយ ធ្វើយ៉ាងណា ឲ្យតែពួកគេបានដល់គោលដៅ ។
 សូមបញ្ជាក់ថា៖ ចាប់តាំងពីមានការបន្ធូរបន្ថយលើការដឹកជញ្ជូនផលអនុផលព្រៃឈើ ដែលពាក់ព័ន្ធទៅនិងឈើគ្រឿងផ្ទះរបស់បងប្អូនប្រជាពលរដ្ឋ គឺក្រុមបានឱកាសនេះយកលេស ដឹកជញ្ជូនសំរាប់ធ្វើផ្ទះបិតបាំងមុខជំនួញ ក៏ក្លាយទៅជាប្រពៃណីរកស៊ីតែម្តង ។ កក្តាទាំងនេះហើយ ដែលបណ្តាលឲ្យការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋនៅតាមបណ្តោយផ្លូវជាតិ លេខ៧ក្នុង
សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង ប្រឈមនឹងគ្រោះគ្រប់ពេលវេលា ដោយសាក្រុម
ផ្តាច់ព្រលឹងដឹកក្តារនិងសសរគ្រឿងផ្ទះនេះ ៕

No comments:

Post a Comment