Sunday, July 30, 2017



Bt-news.com និង bt-newsdaily.blogspot.com ល្បែង ស៊ីសងកើត ពេញបន្ទុក មិនមានចំណាត់ការ ពីលោក ស្នងការ  !!!!!!





ចូលមើលតាមរយៈ bt-newsdaily.blogspot.com
ចូលមើលវេបសាយតាមរយៈ bt-news.com
ចាងហ្វាងកាផ្សាយតាមរយៈ ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០

ខេត្តសៀមរាប
៖ មហាជននិយាយតៗគ្នាថា ! ចាប់តាំងពីស្នងការខេត្ត សៀមរាប ចាស់ លោក ហូ វ៉ាន្នី ត្រូវបានក្រសួងមហាផ្ទៃ ធ្វើការផ្លាស់ប្តូរមុខ តំណែងចេញ ! ដោយតែងតាំង​លោក ទិត្យ ណារ៉ុង អតីតៈអធិការក្រុង ! មកជាស្នងការ ! ល្បែងកើតឡើងពេញបន្ទុក ដូចជា ! ល្បែង ហ្គេមបាញ់ត្រី ដែលអាជ្ញាធរលុបបំបាត់មិនអោយមាន  !  ប៊ៀ អាប៉ោង ជ្រក ក្រោម តារ៉ាងបាល់ទះ  ! ជាពិសេសល្បែងប្រពៃណី ឆ្នោត កន្ទុយលេខ ជា​ដើម ។

ជាក់ស្តែងទីតាំង ហ្គេមបាញ់ត្រី  កំពុងជ្រក់ក្រោម ស្លាកយីហោ សួន សំណាង នៅចំណុចខាងជើង វត្ត ស្វាយ ដង្គំ ប្រហែល ២០០ម៉ែត្រ ស្ថិត នៅ ក្នុងសង្កាត់ ស្វាយដង្គំ ក្រុង-ខេត្តសៀមរាប ! និង ល្បែង ប៊ៀ អាប៉ោងជ្រក ក្រោម យីហោ បាល់ទះ  ! ជាពិសេសល្បែងឆ្នោតកន្ទុយលេខ សម្បូរបែប រីកដូចផ្សិត ដុះ​នៅរដូវវស្សា ។

មហាជន ក៍ដូចពលរដ្ឋដែរ ពួកគាត់កំពុងចាំមើល នូវចំណាត់ការបង្រ្កាប ល្បែងស៊ីសងខាងលើ ! របស់​ លោកស្នងការ  ទិត្យ ណារ៉ុង និងឯកឧត្តម ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប  
       (បើមានបញ្ហាសូមទំនាក់ទំនងតាមរយៈលេខទូរស័ព្ទខាងលើ )


No comments:

Post a Comment