T-NEWS.COM រយៈពេល
៤៥ថ្ងៃ នៃវគ្គហ្វឹកហ្វឺប ពង្រឹងរៀបរយ ដល់ នាយទាហាន នាយ ទាហារង ពលទាហាន នៃកងពលតូចថ្មើរជើងលេខ៤១ ត្រូវបានបញ្ចប់
ចូលមើល វេបសាយតាមរយៈ ! bt-news.com
ចាងហ្វាងការផ្សាយតាមរយៈ ! ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០
ចូលមើល វេបសាយតាមរយៈ ! bt-news.com
ចាងហ្វាងការផ្សាយតាមរយៈ ! ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០
ខេត្តឧត្តរមានជ័យ៖
ឯកឧត្តមឧត្តមសេនីយ៍ឯក ជា ម៉ន មេបញ្ជាការរងកងទ័ពជើងគោក ជាមេ បញ្ជាការយោធភូមិភាគទី៤
បានថ្លែងទៅកាន់សិក្ខាកាមថា៖ កងទ័ពត្រូវតែ រឹងមាំ ទោះជាស្ថាន ភាពប្រទេសជាតិ
មានសុខសន្តិភាពក៍ដោយ និងកងទ័ពមិនមានគ្រឿងញៀនឡើយ ! សូម្បីតែ អ្នកជក់ បើមិនដូច្នេះទេ
! ត្រូវតែបណ្តេញចេញពីអង្គភាព ! ប្រសាសន៍នេះឯកឧត្តមបានលើកឡើង !
ក្នុងពិធីបិទវគ្គហ្វឹកហ្វឺន ពង្រឹងរៀបរយ ឲ្យនាយទាហាន នាយទាហារង ពលទាហាន នៃកងពលតូចថ្មើរជើងលេខ៤១
! នៅវរៈសេនាតូច៤១៣ នាព្រឹកថ្ងៃ២២ ខែធ្នូ ឆ្នាំ ២០១៦ នេះ ដែល មានមន្រ្តីយោធា
ជាន់ខ្ពស់ជាច្រើនរូប និងមន្រ្តីពាក់ព័ន្ធ ជាច្រើនស្ថាប័នចូលរួមផងដែរ ។
ឯកឧត្តម ឧត្តមសេនីយ៍ទោ នាង ឃីម មេបញ្ជាការកងពលតូចថ្មើរជើងលេខ៤១ មានប្រ សាសន៍លើកឡើងថា៖ កងពល បានចាត់តាំងវគ្គហ្វឹកហ្វឺន ពង្រឹងជំនាញ ដើម្បីកសាង ធន ធានមនុស្ស នៅក្នុងជួរកងយោធពលខេមរភូមិន្ទ ! ដែលជាផែនការថ្នាក់លើ ព្រោះវាជាសរ សរស្តម ដ៍រឹងមាំ ក្នុងការការពារអធិបតេយ្យភាព បូរណៈភាពដែនដី និងភាពសុខសាន្តជូន ប្រជាពលរដ្ឋ ! ជាពិសេសឲ្យកងទ័ព មានអត្តចរិតល្អ សីលធម៌ ស្អាតស្អំ មានសមត្ថភាព ប្រយុទ្ធខ្ពស់ ជាការឆ្លើយតបតាមតម្រូវ ការក្រសួងការពារជាតិ ។

ឱកាសនោះដែរឧត្តមសេនីយ៍ទោ
នាង ឃីម បានថ្លែងនូវអំណរគុណ ចំពោះសម្តេច តេជោ ហ៊ុន សែន
និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ដែលបាន
ឧបត្ថម្ភប្រាក់ម្ហូបប្រចាំថ្ងៃ ដើម្បីបំពេញបន្ថែមចំនួន ៣០០០ ( បីពាន់រៀល ) សម្រាប់វគ្គហ្វឹកហ្វឺននេះ
។
ឯកឧត្តមឧត្តមសេនីយ៍ឯក ជា
ម៉ន បាន ! កោតសរសើរចំពោះ នាយទាហាន នាយទាហារង ពលទាហាន ដែលបានខិតខំ ត្រងត្រាប់
ស្តាប់គ្រូយោធាចារ្យ ក្នុងការហ្វឹកហ្វឺននេះ បានល្អ ប្រសើរ ! កត្តានេះហើយ
ដែលធ្វើឲ្យ យោយធិន ប្រែក្លាយ ទៅជាកងទ័ពគំរូរ ហើយក៍ជា អ្នក បន្តវេន កងទ័ពចាស់ៗ
ទៅថ្ងៃអនាគត ផងដែរ ។
ឯកឧត្តមបានផ្តាំផ្ញើរ
ដល់យោធិនទាំងអស់ត្រូវ ចូលរួម កិច្ចសហប្រតិបត្តិការ ជាមួយអាជ្ញាធរ មូលដ្ឋាន
ក្នុងការទប់ស្កាត់គ្រឿងញៀន ! ដើម្បីការពារសុខសុវត្ថិភាព ជួនប្រជាពលរដ្ឋ ៕
No comments:
Post a Comment