Friday, December 2, 2016

BT-NEWS.COM លេចមុខថ្មីទៀតហើយ !!! លោក ភួង លីណា ប្រធានមន្ទីរបិរិស្ថាន និងមន្រ្តីបក្សពួក រងនូវការ ឃុបឃិតគ្នា ប្រព្រឹតអំពើពុករលួយ


វេប សាយ bt-news.com មានការ រអាក់រអួល ! សូមអភ័យទោស
ចាងហ្វាងការ ផ្សាយតាមរយៈ ! ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០

ខេត្ដសៀមរាប៖ លោក ភួង លីណា ប្រធានមន្ទីរបរិស្ថានខេត្ដសៀមរាបបានប្រាប់ BT-NEWS នៅ​វេលាម៉ោង ០៩ និង៣០នាទី ព្រឹកថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៦ នេះថា៖ លិខិតមួយដែលបាន ចោទ ប្រកាន់ថា ! រូបលោកបានដាក់ខែ ពីការកាប់បំផ្លាញព្រៃឈើ !  វាមិនពិតឡើយ  ជាការមូល បង្កាច់ ទាំងស្រុង ព្រោះអ្នកដែលសរសេរលិខិត មិនបានបញ្ចេញឈ្មោះ ហើយរូបលោក ក៍មិន បាន ប្រព្រឹត្តឧសនោះដែរ  ! ទោះជាយ៉ាងណាការចោទប្រកាន់ប្រធានមន្ទីរខាងលើ ! និងលោក តេក វណ្ណា អនុប្រធានមន្ទីរ ទទួលបន្ទុករដ្ឋបាល និងហិរញ្ញវត្ថុ និងលោក ជុន ចំណាន ប្រធាន ការិយាល័យ រដ្ឋបាល និង ហិរញ្ញវត្ថុស្ដីទី រងការចោទប្រកាន់ពី មន្ដ្រីរបស់ខ្លួនថា ! ឃុបឃិត គ្នា ប្រព្រឹត្ដអំពើ ពុក រលួយ បើកដៃឲ្យប្រធានស្នាក់និមួយៗ នៅក្នុងខេត្ដ ដាក់ខែយកលុយ ពីអ្នកកាប់ បំផ្លាញព្រៃឈើ ក្នុងមួយ ខែចាប់ពី១០០ដុល្លាទៅ ១៥០ដុល្លា ដែល ជាថ្នូរ មិនបង្ក្រាប នៅក្នុងតំបន់កាន់កាប់ ។




យោងតាមលិខិតមួយច្បាប់ចុះថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៦ ដែលសុំមិនបញ្ចេញឈ្មោះអ្នកផ្ដល់ឲ្យ បានដាក់សុំអន្ដរាគមន៍ ពីអង្គភាពប្រឆាំងអំពើពុករលួយ និងសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋ មន្ដ្រី និង ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ដ្រីក្រសួងបរិស្ថាន ដើម្បីជួយរកយុត្ដិធម៌ ព្រោះ កន្លងមក និង បច្ចុប្បន្ន នៅក្នុងមន្ទីរបរិស្ថាន ធ្វើការងារប្រកាន់បក្សពួកនិយម គ្រួសារនិយម និងបានប្រព្រឹត្ត ពុករលួយទាំងប្រាក់ដែលបានមកពីខាងក្រៅ តាមរយៈផាកពិន័យ ពួកគេយកទៅចាយវាយដោយ គ្មានតម្លាភាព និងបំផ្លាញធនធានធម្មជាតិផងដែរ ។ លិខិតនោះបន្ដថា លោក ភួង លីណា ប្រធាន មន្ទីរ បរិស្ថាន បានដាក់ខែពីប្រធានតំបន់ និងប្រធានស្នាក់ការបរិស្ថាន និមួយៗ ដែលដាក់លុយខែ ពីឈ្មួញទុច្ចរិតក្នុងរណាយន្ដ១គ្រឿង ១០០ដុល្លា ទៅ ១៥០ដុល្លាក្នុង១ខែ ដើម្បីជាថ្នូរឲ្យក្រុម ឈ្មួញ ទាំងនោះបានកាប់បំផ្លាញ ព្រៃឈើតាមអំពើចិត្ដនៅតាមតំបន់ការពារនិមួយៗ ដែលក្នុង នោះ មានរណាយន្ដយ៉ាងតិចពី ៣០គ្រឿង ទៅ១០០គ្រឿង ក្នុងតំបន់ដែលខ្លួន ការពារ ។
លិខិតបន្ដថា ! ចំណែកនៅតំបន់ទន្លេសាបវិញ នាយកតំបន់បានដាក់ខែពីអ្នកនេសាទខុសច្បាប់ ដូចជា រុញស៊ីប ម៉ាញ់ ឆ្នុក ជាដើម ! នៅក្នុងលិខិតបាននិយាយទៀតថា ! បើសិនមន្ដ្រីណា ហ៊ាន និយាយពីអំពើពុករលួយរបស់ខ្លួន នឹងគម្រាមប្ដឹងផងដែរ ។

លិខិតបានបញ្ជាក់ថា !  ចំណែកប្រាក់របស់មន្ទីរបរិស្ថានវិញ ត្រូវបានប្រធានមន្ទីរ អនុប្រធាន និងប្រធានការិយាល័យ ឃុបឃិតគ្នាចាយវាយតាមអំពើចិត្ដដោយគ្មានតម្លាភាព ចំណែក របស់ ប្រើប្រាស់តាមការិយាល័យ គ្មានប៊ិច សៀវភៅ និងកុំព្យូទ័រចាស់ៗ និងពួកសវនករ នៃក្រសួង បរិស្ថាន ក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុ និងក្រសួងនានា មកធ្វើសវនកម្ម ត្រូវបានបង់លុយលួងចិត្ដពី ៧.០០០.០០០រៀល ឡើងទៅ និងធ្វើរបៀបនេះជារៀងរាល់ឆ្នាំ ការធ្វើរបៀបនេះ ធ្វើឲ្យមន្ដ្រី មន្ទីរ ចាយលុយខ្លួនឯង ដូចជាថ្ងៃរៀបចំពិធីបុណ្យច្រតព្រះនង្គ័ល ឆ្នាំ២០១៦ ជាដើម ។



 លិខិតបានបញ្ជាក់បន្ថែមថា ! ពួកគេទាំងបីនាក់នោះ បានឃុបឃិតគ្នាយកលុយបេសសកម្ម ឲ្យ ប្រពន្ធ និងប្អូនថ្លៃ និងអ្នកដែលមិនមកធ្វើការរយៈពេល ម្ភៃ ២០ ឆ្នាំមកនោះ ក៍ទទួលបានប្រាក់ បេសកម្មផងដែរ ! បើទោះបីពួកគេមិនបានចុះបេសកម្មក៍ដោយ ដោសារតែមានបក្ស ពួករបស់គេ ជាប្រធានរដ្ឋបាល និងហិរញ្ញវត្ថុជាអ្នករៀបចំឲ្យ ! ចំណែកលុយដែលមន្ដ្រីចុះបេសសកម្មវិញ ត្រូវ បាន ពួកគេស៊ីដាច់ ហើយបើបានវិញក៍យឺតយ៉ាវដែរ ។

លិខិតបានបញ្ជាក់បន្ថែមទៀតថា ! ការដែលនាំឲ្យមានការប្រព្រឹត្ដអំពើពុករលួយនេះ បណ្ដាលមក ពីលោក ភួង លីណា ប្រធានមន្ទីរបរិស្ថាន មានប្រពន្ធពីរ និងលោក តេក វណ្ណា អនុប្រធាន មាន ប្រពន្ធពីរ ដែលជាមនុស្សបង្កឲ្យមានបក្សពួក និយម រហូតដល់អ្នកដែលមិនមកធ្វើ ការ សោះក៍ មាន ប្រាក់ខែស៊ី និងថែមទាំងឡើងឋានៈទៀតផង ។
នៅក្នុងលិខិតបានឲ្យដឹងថា៖ យើងខ្ញុំជាមន្ដ្រីរាជការ ជាប់កិច្ចសន្យា នៃមន្ទីរបរិស្ថានខេត្ដ សុំឲ្យ លោក ឱម យិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ! លោក សាយ សំអាល់ រដ្ឋមន្ដ្រី ក្រសួងបរិស្ថាន និងសម្ដេចតេជោ ហ៊ុន សែន ជួយស៊ើបអង្គេតករណីមន្ដ្រី ខិលខូចប្រព្រឹត្ត អំពើ ពុករលួយ និងទាមទារឲ្យប្រមុខ រាជរដ្ឋាភិបាលដកពួកគេទាំងបីនាក់នោះចេញពីតួនាទី ទើបការងារ នៅក្នុងមន្ទីរដំណើរការបានល្អ និងធនធានធម្មជាតិគង់វង្ស ៕

No comments:

Post a Comment