BT-NEWS.COM បែកធ្លាយក្លិនស្អុយ
! សមត្ថកិច្ចចម្រុះឈរជើងចំណុច បង្គោលឡាក់១៣បង្ក្រាប ឈើគ្រញូងជាសមួយ ពលករក្រីក្រ ! តែប៉ះចំខ្សែរវិញបែរជាមិនបង្ក្រាប
ចូលមើលវេបសាយតាមរយៈ www.Bt-news.com
ចាងហ្វាងការផ្សាយតាមរយៈ !!!!! ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០
ខេត្តឧត្តរមានជ័យ៖ បែកធ្លាយក្លិនស្អុយរបស់ សមត្ថកិច្ចចម្រុះបាន ឃាត់ កម្លាំងពលរដ្ឋខ្មែរ ដែលស្ពាយឈើគ្រញូងចុះពីទឹកដីថៃ នៅចំណុចបង្គោលឡាក់លេខ ១៣ កាលពីវេលាម៉ោង ១១ព្រឹក ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៦ ម្សិលមិញ ស្ថិតនៅភូមិស្រះទឹក សង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ !! ដោយធ្វើការរឹបអូសឈើគ្រញូងជាង ៣០ដុំ និងបាននាំយកទៅស្នាក់ការខេត្ត តែក៏មិនបានធ្វើការឃាត់ខ្លួនកម្លាំងពលរដ្ឋនោះឡើយ ! ក្នុងប្រតិបត្តិការនេះ មានកម្លាំងសមត្ថកិច្ចប្រចាំព្រំដែន ជាច្រើនស្ថាប័ន មានដូចជា យោធា នគបាលព្រំដែន ហើយក្នុងនោះ ក៏មានកម្លាំងរបស់វរសេនាតូចការពារព្រំដែនគោកលេខ ៧០២ ផងដែរ ។
ករណីបង្ក្រាបកម្លាំងពលរដ្ឋខ្មែរស្ពាយឈើគ្រញូង
ត្រឡប់មកពីទឹកថៃនេះ មានចំងាយប្រមាណជា ៣០០ម៉ែត្រ ពីទីតាំងស្តុកឈើគ្រញូង
របស់ឈ្មួញឈើគ្រញូងឈ្មោះ ដុះ ជាន្រ្តីយោធានៅអង្គភាពកងពលតូចថ្មើរជើងលេខ៤២ ។
តាមការរៀបរាប់ពីពលរដ្ឋម្នាក់សុំមិនបញ្ចេញឈ្មោះក្នុងចំណោមពលរដ្ឋខ្មែរដែលត្រូវសមត្ថកិច្ចធ្វើការឃាត់ខ្លួន
បាននិយាយថា៖ ពួកគេឡើងភ្នំឆ្លងដែនចូលទឹកដីថៃ រកកាប់ឈើគ្រញូង
គឺមានគ្នីគ្នាជាច្រើននាក់ ហើយក្នុងនោះ ក៏មានកម្លាំងរបស់ឈ្មោះ ដុះ មន្រ្តីយោធានោះដែរ
។ តែនៅពេលពួកគាត់ បានឈើគ្រញូង ក៏ស្ពាយត្រឡប់មកដីខ្មែរវិញ ក៍ហៅ មនុស្ស ម្នាក់ឈ្មោះ
តាលុង ដែលជាមេការប្រចាំការទិញឈើគ្រញូងឱ្យឈ្មោះ ដុះ ។
តែពួកគាត់មិនព្រមលក់ឱ្យ ព្រោះឱ្យតំលៃថោកពេក ហើយស្រាប់តែមួយសន្ទុះក្រោយ ក៏មាន កម្លាំងទៅចាប់ពួកគាត់ និងរឹបអូសឈើអស់តែម្តង ។
ពលរដ្ឋបានបញ្ជាក់ថា៖ ដោយឡែកកម្លាំងដែលស្ពាយឈើគ្រញូងលក់ឱ្យឈ្មោះ ដុះ គឺពុំមានសមត្ថកិច្ចធ្វើការចាប់ខ្លួននោះឡើយ ។
តែពួកគាត់មិនព្រមលក់ឱ្យ ព្រោះឱ្យតំលៃថោកពេក ហើយស្រាប់តែមួយសន្ទុះក្រោយ ក៏មាន កម្លាំងទៅចាប់ពួកគាត់ និងរឹបអូសឈើអស់តែម្តង ។
ពលរដ្ឋបានបញ្ជាក់ថា៖ ដោយឡែកកម្លាំងដែលស្ពាយឈើគ្រញូងលក់ឱ្យឈ្មោះ ដុះ គឺពុំមានសមត្ថកិច្ចធ្វើការចាប់ខ្លួននោះឡើយ ។
តាមប្រភពពីសមត្ថកិច្ចម្នាក់បាននិយាយថា៖
សកម្មភាពឈើគ្រញូងនៅចំណុច បង្គោលឡាក់ ១៣ នៅតែចរាចរឆ្លងដែន ! ទោះបីជាថ្នាក់ដឹកនាំបានដាក់បទបញ្ជាទប់ស្កាត់
យ៉ាងក៍ដោយ នៅតែដដែល ទាំងនេះគឺដោយសារ សមត្ថកិច្ច និងកងកម្លាំងប្រដាប់អាវុធ ខិលខូច នៅតាម
បន្ទាត់ព្រំដែន បានចូលខ្លួនទៅពាក់ព័ន្ធជាមួយហ្នឹងបទល្មើសឈើគ្រញូង ទើបបែបនេះ ៕
No comments:
Post a Comment