Sunday, December 4, 2016

BT-NEWS.COM  ប្រជាពលរដ្ឋ ជិត២០០គ្រួសារ ស្នើរសុំអន្តរាគមន៍ ទៅលោក ប្រធានអគ្គី ( ត )បណ្តាញ ឲ្យបានឆាប់ ! ដោយសាឈ្មោះ លុយ ង៉ិក ( ហៅ ប៉ោង ) មេម៉ៅការបណ្តាញភ្លើងឯកជន យកថ្ថៃលើស កម្រិត មិនតុល្យភាពហ្នឹងចំណូលពួកគាត់ !!! កុងទ័រភ្លើងដើរលឿន

ចូលមើលវេបសាយតាមរយៈ
www.Bt-news.com




ចាងហ្វាងការផ្សាយតាមរយៈ !!!!! ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០
ខេត្តសៀមរាប៖ តំណាងប្រជាពលរដ្ឋ ជិត២០០គ្រួសារ រស់នៅចំនុចឃ្លោកល្ពៅ ស្ថិតក្នុង ភូមិគោកធ្លក ឃុំកណ្តែក ស្រុកប្រាសាទបាគង ! បានអំបាវនាវស្នើរសុំលោក គង់ ពុទ្ធី ប្រធាន អគ្គីសនីសៀមរាប ជួយសម្រូលក្នុងការ ( ត ) បណ្តាញ ភ្លើងរដ្ឋឲ្យពួកគាត់ប្រើប្រាស់ ឲ្យបាន ឆាប់ ! ព្រោះ មេម៉ៅ ការបណ្តាញភ្លើង ឯកជនឈ្មោះ លុយ ង៉ិក ( ហៅ ប៉ោង ) យកសេវាថ្លៃភ្លើង កប់ពពក ហើយកុងទ័រភ្លើងដើរលឿងដូចព្យុះ ឧសធម្មតា ទៀតផង ។


ប្រជាពលរដ្ឋបានលើកឡើងថា៖ ពួកគាត់បានដាក់សំណើរទៅអគ្គីសនីរដ្ឋ ត្រូវបានលោក ប្រធាន អគ្គីសនីសៀមរាប ! ឲ្យមន្រ្តីអគ្គីសនីជាកូនចៅ ចុះមកដាក់បង្គោល រួចរាល់ ហើយដាក់ខ្យែរ បណ្តាញផងដែរ ប៉ុន្តែ មិនទាន់ដល់ចំណុចបង្គោលចុងក្រោយផង ក៍ទំលាក់ ខ្សែរ ចោល ធ្វើឲ្យ ប្រជាពលរដ្ឋ ពួកគាត់ មានការងឿងឆ្ងល់ ! ភ័យខ្លាច មិនបានប្រើប្រាស់ភ្លើងរដ្ឋ ក្នុងពេលឆាប់ៗនេះ ។
ប្រជាពលរដ្ឋលើកឡើងទៀតថា៖ ពួកគាត់បានប្រើប្រាស់ភ្លើងឯកជនឈ្មោះ លុយ ង៉ិក ( ហៅ ប៉ោង ) ខាងលើនេះ ចាប់តាំងពីឆ្នាំ ២០០៨ មកម្លេះ ! គេយកសេវ៉ាក្នុង ០១គីឡូ ! តំលៃ ១៦០០ រៀល រហូតមក ដល់ពេលនេះ ! តំលៃនៅតែរក្សាបានថេរ ដដែល ប៉ុន្តែភ្លើងប្រើប្រាស់ មិនគ្រប់ ! ចំណែក កុងទ័រភ្លើងវិញ ដើរលឿនដូចខ្យល់ព្យុះ មិនប្រើសោះក៍វិលដែរ ! ក្នុងមួយ ខែៗ ពួកគាត់ ខ្លះ ចំណាយលុយភ្លើង ២៩ ម៉ឺនរៀល និង ពលរដ្ឋខ្លះចាប់ ពី ២០ ម៉ឺនជាង ទៅ៣០ ម៉ឺនរៀល ! មិនតុល្យភាព និងមុខរបរ ជាកសិករ ពួកគាត់ឡើយ ។
ប្រជាពលរដ្ឋនិយាយបន្តថា៖ កន្លងមេម៉ៅការភ្លើងខាងលើ និយាយប្រាប់ថា ! រកស៊ីទាន់មាន ឱកាស ! ដោយសាពួកគាត់ជាពលរដ្ឋ ល្ងិតល្ងង់ ទើបមេម៉ៅការភ្លើង ធ្វើអ្វីបានស្រេចតែអំពើ ចិត្តនោះ ! អាជ្ញាធរគ្រប់ជាន់ថ្នាក់មេត្តាចាត់ការ នូវទង្វើរបស់ជនរូបនេះផង ។

ដោយសាសំណូមរបស់ប្រជាពលរដ្ឋ អ្នកព័ត៌មានបានសួរទៅលោក គង់ ពុទ្ធី ប្រធានអគ្គីសនី សៀមរាប តាមទូរស័ព្ទទៅកាលពីវេលាម៉ោង ១០ និង ០០នាទី ព្រឹកថ្ងៃទី០៤ ខែធ្នូ មុននេះថា៖ អគ្គីសនីសៀមរាប ! មានការយ៉ឺតយ៉ាវនេះ ! ដោយសា មានការខ្វះខាតសម្ភារៈ ! ប្រហែលជា ០២ ខែទៀត អគ្គីសនីសៀមរាប ( ត ) ភ្ជាប់បណ្តាញនេះឲ្យបងប្អូន ប្រជាពលរដ្ឋ 
តាមបំណងនៃការស្នើរសុំនេះហើយ ៕

No comments:

Post a Comment