Friday, December 16, 2016





BT-NEWS.COM អំណោយសប្បុរសធម៌ ផ្ទះ១ខ្នង របស់លោក ខាំ លឿ ជួនលោកយាយ ទូរគ៌តជនមិនមានទីពឹង

ចូលមើលវេបសាយតាមរយៈ www.Bt-news.com
ចាងហ្វាងការផ្សាយតាមរយៈ !!!!! ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០


ខេត្តសៀមរាប៖ លោកយាយ ទូរគ៌តជនមិនមានទី ពឹង រស់ នៅភូមិល្អក់ ឃុំ កណ្តែក ស្រុក ប្រាសាទ បាគង ខេត្ត​សៀមរាប ! បានទទួលអំណោយសប្បុរសធម៌ ផ្ទះ១ខ្នង ដ៍ថ្មីស្រឡាង ! រចនាម៉ូដអម្ពីឈើ ! ដំបូលប្រក់ស័ង្កសីគ្បឿង ដែលមានទំហំ ( ០៦
,m គុណ ០៥,m ) ពីលោក ខាំ លឿ ប្រធានក្រុមប្រឹក្សា ឃុំកណ្តែក មកពីគណៈបក្សប្រជាជនកម្ពុជា ។



លោកយាយទូរគ៌តជនមានឈ្មោះ វ៉ាន់ រ៉ម អាយុ ៦៧ ឆ្នាំ បានរៀបរាប់ថា៖ កន្លងមករូបគាត់ ជ្រកក្រោម ដំបូលផ្ទះប្រក់ស្លឹក ធ្លុះធ្លាយ ក្រោមដំណក់ទឹកភ្លៀង មិនដែលស្គាល់អ្វី ដែលហៅ​ថា ! ស្រណុកសុខស្រួលឡើយ !  រីឯប្អូនកូនចៅ មានជីវភាពខ្វះ​ខាតដែរ ! មិនមានអ្នកណា ជួយអ្នកណាបានទេ ! ស្រាប់តែពេលនេះលោកយាយបានដូច បំណង ក្នុងក្តីស្រម៉ៃ នៃជីវិតចុងក្រោយ របស់គាត់ហើយ ។

លោក ខាំ លឿ បានប្រាប់
BT-NEWS ថា៖ លោកហ្នឹងជួយសង់ផ្ទះជួនប្រជាពលរដ្ឋ ! ដែលជា ចាស់ជរា ក្រីក្រ ទូរគ៌តជន មិនមានទីពឹង ! ក្នុងមួយភួមិម្នាក់ ! ចំនួន១០ ភូមិ នៅក្នុងឃុំកណ្តែក ! ដោយឡែក ផ្ទះទី០១ ដែលមានទំហំ ខាងលើ ! លោកបាន ឲ្យជាង ដែលជាកម្លាំង ប្រជាការ ពារឃុំ សាងសង់ អស់រយៈពេល កន្លះខែ កន្លង មក ហើយ ! លោក តម្រូវសាងសង់ឲ្យ ហើយ រួចរាល់នៅ ល្ងាចថ្ងៃទី ១៦ ខែធ្នូ នេះ ដើម្បីឲ្យលោក យាយ បានស្នាក់នៅដូចគេ ! ឯង !  ព្រោះ ឥឡូវ មានភ្លៀងធា្លក់ជោកជាំ អាចបង្ករឲ្យលោកយាយ ជួបបញ្ហាដោយសា​ជម្ងឺ
ផ្តាសសាយ បានផងដែរ ៕

No comments:

Post a Comment