BT-NEWS.COM លើផ្ទៃដីអភិរក្ស
ព្រៃឡង់ នៅតែបន្តកាប់បំផ្លាញ !!!!!!
ចូលមើលវេបសាយតាមរយៈ www.Bt-news.com
ចាងហ្វាងការផ្សាយតាមរយៈ !!!!! ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០
ខេត្តកំពង់ធំ៖ បណ្ដាញសហគមន៍ព្រៃឡង់ បានបង្ហាញរបាយការណ៍ឃ្លាំមើលលើកទីប្រាំ របស់ខ្លួនស្ដីអំពីស្ថានភាពព្រៃឡង់នៅតំបន់ព្រៃឡង់ នៅថ្ងៃទី១៥ធ្នូនេះ ! បន្ទាប់ពីរាជរដ្ឋាភិបាលបានចុះហត្ថលេខាលើអនុក្រិត្យស្ដីពីការបង្កើតដែនជំរកសត្វព្រៃ និងបានដាក់ព្រៃបួនកន្លែងផ្សេងទៀតជាព្រៃការពារកាលពីថ្ងៃទី០៩ឧសភា ឆ្នាំ២០១៦ ។
ទោះជាស្ថិតនៅក្នុងតំបន់ការពារយ៉ាងណាក៏ដោយ តែបណ្ដាញសហគមន៍រកឃើញការកាប់បំផ្លាញព្រៃឡង់នៅតែកើតមានក្នុងរូបភាពមួយគួរឲ្យព្រួយបារម្ភដដែល ! ព្រោះ ការបន្តកាប់បំផ្លាញព្រៃឡង់នៅលើផ្ទៃដីអភិរក្សជិត ៥ម៉ឺនហិកតានោះធ្វើឡើងតាមរយៈរូបភាពជាច្រើនដូចជា៖ ការកាប់ទន្ទ្រានដីព្រៃឡង់ដើម្បីពង្រីកជាផ្ទៃដីកសិកម្ម ! ការកាប់ទន្ទ្រានព្រៃដើម្បីកាន់កាប់បែបអនាធិបតេយ្យក៏នៅតែបន្តកើតមានដដែល ! បន្ថែមពីលើពីនេះទៀតអាជ្ញាធរថ្នាក់មូលដ្ឋានមួយចំនួនបានប្រើប្រាស់សិទ្ធិអំណាចរបស់ខ្លួនបំពានច្បាប់ តាមរយៈការឃុបឃិតជាមួយជនល្មើសសូកប៉ាន់លុយបិទភ្នែកជាថ្នូរ នឹងការកាប់ព្រៃ ៕
No comments:
Post a Comment