BT-NEWS.COM មន្ទីររ៉ែ
និងថាមពលខេត្ត រងហ្នឹងការរិះគន់ ចេញច្បាប់ឲ្យក្រុមហ៊ុន ជីកយករ៉ែ ធ្វើឲ្យបាត់បង់ ធនធានរ៉ែត្បូង
ដែលនៅសល់ តិចតួច
វេប សាយ bt-news.com មានការ រអាក់រអួល ! សូមអភ័យទោស
ចាងហ្វាងការ ផ្សាយតាមរយៈ ! ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០
វេប សាយ bt-news.com មានការ រអាក់រអួល ! សូមអភ័យទោស
ចាងហ្វាងការ ផ្សាយតាមរយៈ ! ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០
.
ខេត្តប៉ៃលិន៖ ប្រជាពលរដ្ឋបាន សំដែងការព្រួយបារម្មណ៍ជាខ្លាំងនូវការបាត់បង់ធនធានរ៉ែត្បូង ដែលនៅសល់តិចតួច ខណៈមន្ទីររ៉ែ និងថាមពលខេត្ត បានចេញអជ្ញាប័ណ្ណអនុញ្ញាត្តិ ឲ្យក្រុម ហ៊ុន ធ្វើអជីកម្មរ៉ែត្បូង ដោយប្រើប្រាស់សុទ្ធតែគ្រឿងចក្រ ធុនធ្ងន់ ! ស្ថិតនៅភូមិបរហ៊ុយ សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន ។

ប្រភពពីប្រជាពលរដ្ឋបាននិយាយថា៖ ក្រុមហ៊ុនដែលកំពុងធ្វើអាជីវកម្មជីករ៉ែត្បូងនេះ បានបោះ ទីតាំងធ្វើអាជីវកម្មតាំងពីរដូវ វស្សារហូតមកម្លេះ ដោយក្រុមហ៊ុនបានប្រើប្រាស់ គ្រឿងចក្រជីក យករ៉ែ និងម៉ាស៊ីនរែងរ៉ែត្បូង គឺសុទ្ធតែជាម៉ាស៊ីន ស្វ័យប្រវត្តិជាច្រើនគ្រឿង មានលក្ខណៈទ្រង់ ទ្រាយធំ ។
ពួកគាត់បាននិយាយទៀតថា៖ រ៉ែត្បូងថ្មរធម្មជាតិ នៅខេត្តប៉ៃលិន គឺនៅសល់តិចតួចតែប៉ុណ្ណោះ បន្ទាប់ពីក្រុមហ៊ុនថៃ បានប្រើប្រាស់គ្រឿងចក្របែបនេះ យកអស់ ម្តងហើយ ! បើអាជ្ញាធរនៅតែ បណ្តែតបណ្តោយបែបនេះតទៅទៀត ច្បាស់ជា កូនចៅជំនាន់ក្រោយៗ មិន ស្គាល់ត្បូងប៉ៃលិនទៀតនោះឡើយ ។
លោក តាំង ប៊ុនហេង ម្ចាស់អាជីវកម្មរែងយករ៉ែត្បូងបានបញ្ជាក់ថា៖ ក្រុមហ៊ុនមានច្បាប់ទម្លាប់
ត្រឹមត្រូវ មុនហ្នឹងក្រុមហ៊ុន ធ្វើអាជីវកម្មនេះ ! ព្រោះលោកបាន ធ្វើលិខិតសុំការអនុញ្ញាតិ
ពី អាជ្ញាធរ មូលដ្ឋាន ព្រមទាំងទទួលបានអាជ្ញាប័ណ្ណពីមន្ទីររ៉ែ និងថាមពលខេត្តទៀតផង ។
ពាក់ព័ន្ធនឹងបញ្ហានេះដែរ
លោក សុខ សួន អនុប្រធានមន្ទីររ៉ែ និងថាមពលខេត្តបានឲ្យដឹងថា៖
អាជីវកម្មរែងយករ៉ែត្បូងនេះ គឺពិតជាបានទទួលច្បាប់អនុញ្ញាត្តិធ្វើអាជីវកម្ម ពីមន្ទីររ៉ែ
និង ថាម ពល ខេត្តពិតមែន ! ដោយ មន្ទីររ៉ែ និងថាមពលខេត្ត គឺទទួលបានសិទ្ធពីក្រសួង
ក្នុងការ អនុញ្ញាត្តិ ចេញអាជ្ញាប័ណ្ណឲ្យក្រុមហ៊ុនខាងលើ ធ្វើអាជីវកម្មត្រឹមតែទ្រង់ទ្រាយតូច
ជាលក្ខណៈ គ្រួសារតែប៉ុណ្ណោះ ៕ ( បើមានបញ្ហាទំនាក់ទំនងតាមរយៈលេខទូរស័ព្ទខាងលើ )
No comments:
Post a Comment