Wednesday, November 30, 2016





BT-NEWS.COM   ចំណាត់ការ ! ការពារផ្លូវថ្នល់ ! ក្នុងខេត្តសៀមរាប មិនទាន់
មាននៅឡើយ


វេប សាយ
 bt-news.com មានការ រអាក់រអួល ! សូមអភ័យទោស
ចាងហ្វាងការផ្សាយតាមរយៈ ! ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០


ខេត្តសៀមរាប៖​ ប្រជាពលរដ្ឋនិយាយតៗគ្នាថា ! យុទ្ធនាការការពារផ្លូវថ្នល់ នៅតាមបណ្តា ខេត្តនានា ក្នុងព្រះរាជាពារចក្រកម្ពុជា ! មានជាបន្ត បន្ទាប់ ដោយឡែកខេត្តសៀមរាប ! មិនទាន់ លេចលឺ តំណឹង កាត់ទ្រុងរថយន្តកែឆ្នៃ និងរថយន្តផ្ទុកលើសចំណុះនៅឡើយទេ ! ដោយសាពួកគេ ទុកពេលប្រមូលលុយ ចែកគ្នាសិន ។






ផ្លូវនៅក្នុងក្រុងប្រវត្តិសាស្រ្ត ! ផ្លូវក្រវាត់ក្រុង ! និងផ្លូវជាយក្រុងសៀមរាប មួយ​ចំនួន ! កំពុង ទទួលរង នូវការខូចខាត ស្ទើរទាំងស្រុង ដោយសា រថយន្តយីឌុប ផ្ទុកលើសទំងន់  និងរថយន្ត ដឹកដី ! និងរថយន្តដឹកជញ្ជួនឈើ បានធ្វើឲ្យ ខូចផ្លូវ ! ជាសម្បត្តិរដ្ឋ រថយន្តទាំងនោះ បាន ឆ្លងកាត់ ការត្រួតពិនិត្យ របស់មន្រ្តីពាក់ព័ន្ធ !  ពួកគេមិនបើកភ្នែកមើល គិតតែប្រមូលប្រាក់ ! ចែកគ្នា រៀងៗខ្លួន ហើយអះអាងថា ! ស្រលាញ់ប្រទេសជាតិ ! មិនគិត ពីការខិតខំប្រឹងប្រែង របស់ ប្រមុខថ្នាក់ដឹកនាំ ដែលលោក ស្ទើរ មិនមានពេល សម្រាក ពិសារបាយ នោះឡើយ ។ 
រៀងរាល់ថ្ងៃ ! រថយន្តយីឌុប ធុនយក្ស ជាច្រើនគ្រឿង ផ្ទុកលើសចំណុះ ! សំពីង សំពោង ឆ្លងកាត់ផ្លូវសម្តេច ជា ស៊ីម ចូលក្រុងសៀមរាប ។

ទោះបីជា​ឯកឧត្តម ស៊ុន ចាន់ថុល  រដ្ឋមន្រ្តី ក្រសួងសាធាណៈការ និងដឹកជញ្ជួន ជម្រុញឲ្យ មន្ត្រីថ្នាក់ក្រោម ! មន្ទីរសាធាណៈការ ខេត្តសៀមរាប  ! អនុវត្តនូវ ឆន្ទៈមុតមាំមោះមុត ដើម្បីការ ពារផ្លូវថ្នល់ ក៍នៅតែមិនមានប្រសិទ្ធភាពនោះដែរ  ។  ​

ឯកឧត្តមរដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថា ! ( យើងមិនខ្លាចមន្ត្រីមួយចំនួន ដែលមានសក្ក័ មិនធំពេក ទេ តែឬកធំ ) ដើម្បីបំពេញការងារឲ្យជោគជ័យ យើងត្រូវមើលលើសមត្ថភាពមន្ត្រី  និងឥរិយា បថ របស់មន្ត្រីផងដែរ ! កុំឲ្យមន្ត្រីទាំងអស់នោះ ក្លាយជាមន្ត្រីគយ ! មន្ត្រីពន្ធដា ឈរចាំយក លុយពី រថយន្តតាមផ្លូវ ! និងកុំឲ្យមន្ត្រីធ្វើជាជនល្មើស បើមិនអញ្ចឹងទេ យើងមិនអាចចាប់ អ្នក ល្មើស ច្បាប់ !  ប្រសាសន៍នេះបានលើកឡើងនៅក្នុងកិច្ចប្រជុំ  របស់ក្រសួង សាធាណៈការ កាលពីថ្ងៃទី ០៩ ខែមិថុនា ឆ្នាំ២០១៦ ។
  
មហាជននិយាយតៗគ្នាថា៖  ប្រសាសន៍របស់ឯកឧត្តមរដ្ឋមន្រ្តី ហាក់ដូចជាមាន ប្រសិទ្ធភាព ខ្លាំងណាស់ ! បែជាមន្រ្តី របស់ខ្លួន មិនអនុវត្តតាម ចាប់តាំងពី ជម្រុញយុទ្ធនាការ ការពារផ្លូវថ្នល់ មក រហូតមកដល់ពេលនេះ ! ផ្លូវនៅក្នុងក្រុងសៀមរាប កាន់តែខួច ខ្លាំងឡើងៗ គួរឲ្យកត់ សំគាល់ !!!!!! តាមការសង្កេតឃើញចាក់ស្តែង រយៈពេលកន្លង ផ្លូវជុំវិញក្រុងសៀមរាប ដែល ទទួល រងនូវការខូច ខាត និង ផ្លូវដាច់ធំៗមួយចំនួនទៀត មានស្ថានភាព ជ្រៅ ពេក អាចបង្កឲ្យ មាន​គ្រោះថ្នាក់ដល់ អាយុជីវិតមនុស្ស ! ត្រូវបានប្រជាពលរដ្ឋ ! នាំគ្នាយកដី ចាក់លុប ។

មហាជនបានរិះគន់ថា៖  មន្រ្តីស្ថានីយ៍ថ្លឹងរថយន្ត (
ជញ្ជីង ) អនុវត្តច្បាប់ បានល្អ ! រហូត ខូចផ្លូវអស់ហើយ ! ផ្លូវមួយ ចំនួន ត្រូវបាន ជួសជុល ១ឆ្នាំ ទល់១ឆ្នាំ ដោយ សារ ការ ថ្លឹង រថយន្ត ក្រៅផ្លូវការ របស់មន្រ្តីជញ្ជីងខិលខូចទាំងហើយ ទើបអញ្ចឹងនោះ ៕ 

No comments:

Post a Comment