BT-NEWS.COM មន្រ្តីយោធា ! មេល្បែងអនឡាញនៅប៉ោយប៉ែត
បើកLuxus ៤៧០ បុកមនុស្សស្លាប់ និងរបួស ធ្ងន់
ចូលមើល វេបសាយតាមរយៈ ! bt-news.com
ចាងហ្វាងការផ្សាយតាមរយៈ ! ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០
ក្រុងប៉ោយប៉ែត ៖ មន្រ្តីយោធា ជាមេល្បែង អនឡាញល្បីឈ្មោះនៅក្រុងប៉ោយប៉ែត ! យីហោ ស្ពតវើល ៩៧ ! បើកបរ រថយន្ត Luxus ៤៧០ ពាក់ស្លាកលេខភ្នំពេញ 2U -៥៧៩៧ ក្នុងស្ថានភាពស្រវឹង ជោគជាំ បុកមនុស្សម្នាក់ និង រងរបួសធ្ងន់ម្នាក់ កាលពីវេលាជាង ១១ និង០០នាទី យប់ថ្ងៃទី១៦ វិច្ឆិកា ឆ្នាំ២០១៦ នៅ ចំណុចផ្លូវបេតុង សំណង់ K T H ស្ថិតក្នុងភូមិក្បាលស្ពាន០១ សង្កាត់ - ក្រុងប៉ោយប៉ែត ! បុរសរូបនោះត្រូវគេស្គាល់ឈ្មោះ ធី ដើមពោធិ៍ ជាមន្ត្រីយោធា នៃយោធភូមិភាគទី៥ ។
សាក្សីឃើញហេតុការបានឲ្យដឹងថា៖ មុនពេល កើតហេតុគេឃើញមានម៉ូតូម៉ាកស្កូពីពណ៌ ស មួយគ្រឿងជិះគ្នា ០២នាក់ បានបើកក្នុងទិសដៅពីលិចទៅកើត បន្ទាប់មក ! រថយន្តលិចស៊ីស ពណ៌ ស ម៉ាក ៤៧០ មួយគ្រឿងរបស់មន្រ្តីយោធា មេល្បែងខាងលើ បានបើកបញ្ច្រាស ទិស គ្នា ក្នុងល្បឿនលឿន ដូចហោះ ក្នុងស្ថានភាពស្រវឹងជោគជាំ ជ្រុលចង្កូត ទៅបុកម៉ូតូ ពីក្រោយ ពេញ ទំហឹង បណ្តាលឲ្យយុវជនម្នាក់ ដួលបោកក្បាលហូរឈាមស្លាប់ភ្លាមៗ នៅកន្លែងកើត ហេតុ ចំណែកយុវជនម្នាក់ទៀត រងរបួសធ្ងន់ ត្រូវបញ្ជូនទៅសង្គ្រោះបន្ទាន់ទៅ
មន្ទីរពេទ្យ ។

ប្រភពបានបន្តថា៖ ក្រោយពេលកើតហេតុភ្លាមៗនោះ គេឃើញបុរស រូបនោះ បើកទ្វារថយន្ត
ចុះរត់គេចខ្លួនបាត់ស្រមោលតែម្តង ។
សមត្ថកិច្ចនិយាយថា៖ មូលហេតុគ្រោះថ្នាក់ចរាចរណ៍បណ្តាលមកពីអ្នកបើកបររថយន្តបើកលើសល្បឿន
សង្ស័យស្រវឹង ព្រោះមុនពេលកើតហេតុ គេឃើញអ្នកបើកបរឈ្មោះ ធី ដើមពោធិ៍ ជាមន្ត្រីយោធា នៃយោធភូមិភាគទី៥
និងជាមេបើកបនល្បែងតាមអនឡាញ(អ៊ិនធឺណេត) យីហោ ស្ពតវើល៩៧ មួយកន្លែងដ៏ធំ
នៅក្រុងប៉ោយប៉ែតនោះ បានផឹកស៊ីនៅភោជនីយដ្ឋានមួយកន្លែងគេនិយមហៅ«ស្ទូចត្រី» នៅកាស៊ីណូហ្គោលឌិន ។
បច្ចុប្បន្នរថយន្ត និងម៉ូតូរងគ្រោះ ត្រូវបានសមត្ថកិច្ច
យកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាល រដ្ឋបាល សង្កាត់ប៉ោយប៉ែត
រង់ចាំភាគីទំាងពីរចូលខ្លួនមកដោះស្រាយ ៕
No comments:
Post a Comment