Wednesday, November 23, 2016

BT-NEWS.COM លទ្ធផលផ្លែផ្ការ នៃកិច្ចប្រជុំកំពូល កម្ពុជា-ឡាវ-វៀតណាមលើកទី៩ ស្តីពីការអភិវឌ្ឍន៍ នៅតំបន់ត្រីកោណ និងកិច្ចប្រជុំពាក់ព័ន្ឋ

មើល វេប សាយតាមរយៈ bt-news.com 
ចាងហ្វាងការផ្សាយតាមរយៈ ! ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០

ខេត្តសៀមរាបប្រទេសកម្ពុជា !!! សម្ដេចតេជោ៖ បន្ទាប់ពីកិច្ចប្រជុំកំពូលរយៈពេល០៣ថ្ងៃ នារសៀលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៦ មុននេះ ! ថ្នាក់ដឹកនាំ នៃប្រទេសទាំងបី បានពិនិត្យ ពិភាក្សា បូកសរុប លទ្ធផល សម្រេចបានក្រោមកិច្ចសហប្រតិបត្តិការ តំបន់ត្រីកោណ អភិវឌ្ឍន៍ កម្ពុជា-ឡាវ និងវៀតណាម !  ជារួម អង្គប្រជុំបានវាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំ
, ឧត្ដមមន្ត្រី និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលបាន ខិតខំប្រឹងប្រែងបំពេញការងារ តាមការ កំណត់រហូតសម្រេចបាន ការងារជាច្រើន ដែលក្នុងនោះរួមមាន ការអនុវត្តគម្រោង ដែលបាន ដាក់ចេញ ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ , ការកាត់បន្ថយការជួញដូរមនុស្ស និងគ្រឿង ញៀន, កិច្ចសម្រួលពាណិជ្ជកម្ម , ការបង្កើនទំនាក់ទំនង ប្រជាជននិងប្រជាជន, ការលើកកម្ពស់វិស័យទេសចរណ៍ និងការអភិវឌ្ឍ វិស័យកសិកម្ម ។
អង្គប្រជុំក៏វាយតម្លៃខ្ពស់ចំពោះ លទ្ធផលរបស់វេទិកាយុវជន និងការតាំងពិព័រណ៍ពាណិជ្ជកម្ម និងទេសចរណ៍ ក៏ដូចជាលទ្ធផល នៃសន្និសីទពាណិជ្ជកម្ម,វិនិយោគ និងការជំរុញវិស័យ ទេសចរណ៍ នៃតំបន់ត្រីកោណអភិវឌ្ឍន៍ CLV ដែលបានប្រារព្ធធ្វើឡើង នៅថ្ងៃទី ៧ ដល់ថ្ងៃទី ១១ខែធ្នូឆ្នាំ ២០១៥ នៅទីក្រុង ប៉ាកសេ ខេត្តចំប៉ាសាក់   នៃសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ ។ ទន្ទឹមនេះ អង្គប្រជុំក៏សូមស្វាគមន៍ចំពោះលទ្ធផលនៃកិច្ចប្រជុំ គណៈកម្មការ លើកទី៣ ស្ដីពីសន្តិសុខ និងកិច្ចការ ការពារជាតិ នៃសភាជាតិ របស់ប្រទេស CLV នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ ២០១៦ នៅទីក្រុង ...ខេត្ត....នៃសាធារណរដ្ឋ សង្គមនិយមវៀតណាម ។

អង្គប្រជុំបានកត់សំគាល់ លទ្ធផលដ៏ល្អប្រសើរឡើងវិញ បានចូលរួមចំណែកអភិវឌ្ឍន៍ តំបន់ ត្រីកោណ ដែលតំបន់នេះ លែងជាតំបន់ ដាច់ស្រយាលទៀតហើយ តែជាតំបន់ពោរ ពេញទៅ ដោយ សក្ដានុពលសេដ្ឋកិច្ច និងមាន ភាពទាក់ទាញក្នុងការរស់នៅ !  ជាសក្ខីភាព នៃការ អភិវឌ្ឍន៍ សេដ្ឋកិច្ច នៅក្នុងរយៈពេលប៉ុន្មានឆ្នាំ កន្លងទៅនេះ  តំបន់ត្រីកោណអភិវឌ្ឍន៍ បានក្លាយទៅជា តំបន់កសិ-ឧស្សាហកម្មដ៏ធំមួយ តាមរយៈ ការវិនិយោគបរទេស និងវិនិយោគក្នុងស្រុក ជាមួយនឹងធម្មជាតិដ៏គួរឱ្យទាក់ទាញ និងបាន ទទួលភ្ញៀវទេសចរ កាន់តែច្រើនឡើងៗ ជារៀងរាល់ថ្ងៃ ។

សកម្មភាពសេដ្ឋកិច្ច និងពាណិជ្ជកម្ម មានភាពរស់រវើក ទាំងនៅក្នុងខេត្តនីមួយៗ និងឆ្លង ព្រំដែន ! ជាមួយនឹងការអភិវឌ្ឍទាំងនេះ ជីវភាព និងសុខុមាលភាពរបស់ប្រជាជន នៅក្នុង តំបន់ក៏មាន ការប្រែប្រួល គួរឱ្យកត់សំគាល់ ។ នៅក្នុងការផ្ដល់យោបល់ លើទិសដៅ នៃអនាគត
, អង្គប្រជុំ បានទទួលស្គាល់ នូវភាពជឿនលឿន នៃការ រៀបចំផែនការអភិវឌ្ឍន៍ នៃឧស្សាហកម្មកៅស៊ូសម្រាប់ តំបន់ត្រីកោណ កម្ពុជា ឡាវ វៀតណាម, តម្រូវការបន្ទាន់ នៃការអភិវឌ្ឍន៍តំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម ហើយបាន ប្រគល់ភារកិច្ចនេះ ទៅគណៈកម្មការ សម្របសម្រួលចម្រុះ CLV CCC ដើម្បីបន្តអនុវត្ត និងកែតម្រូវ អនុវត្ត អនុស្សរណៈនៃការយោគយល់ ស្ដីពីគោលនយោបាយអនុគ្រោះ សម្រាប់បង្កើត បរិយាកាស ដែលអំណោយផលដល់ការធ្វើពាណិជ្ជកម្ម និងវិនិយោគ ក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ និងវៀតណាម ។

ជាមួយគ្នានេះ អង្គប្រជុំក៏បានស្នើឱ្យបញ្ចប់នៃការអភិវឌ្ឍន៍ទេសចរណ៍ នៃតំបន់ត្រីកោណ កម្ពុជា ឡាវ វៀតណាម និងផែនការសកម្មភាពនៃការតភ្ជាប់ ឱ្យបានទាន់ពេលវេលា ! អង្គប្រជុំ ក៏បានឯកភាពគ្នា លើការរៀបចំ នៃគម្រោងសំណើអាទិភាពចំនួន៥ នៃប្រទេសនីមួយៗ សម្រាប់ ស្វែងរកដៃគូអភិវឌ្ឍន៍ ។ ប្រទេសទាំងបី ក៏បានថ្លែងអំណរគុណ ប្រទេសដៃគូ អភិ វឌ្ឍន៍ និងស្ថាប័នហិរញ្ញវត្ថុនានា ពិសេសប្រទេសជប៉ុន និងធនាគារអភិវឌ្ឍន៍អាស៊ី ដែល បាន និងកំពុងបន្តផ្ដល់ជំនួយអភិវឌ្ឍន៍សម្រាប់គម្រោងនានា នៅក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍ ។
សម្ដេចតេជោ បានបញ្ជាក់ថា៖ យោងទៅលើការពិនិត្យឡើងវិញ ការចាប់ផ្ដើមនៃគំនិតផ្ដួចផ្ដើម តំបន់ត្រីកោណអភិវឌ្ឍន៍នេះ សម្ដេច មានមោទនភាព ដោយសារតែនេះ ជាគំនិតផ្ដួចផ្ដើម របស់សម្តេច ក្នុងឋានៈជានាយករដ្ឋមន្ត្រី កម្ពុជា ហើយត្រូវបានគាំទ្រទៅដោយ អតីតនាយក រដ្ឋមន្ត្រីឡាវ ស៊ីសុវត្ថិ កែវបុប្ផា និងអតីតនាយករដ្ឋមន្ត្រី វៀតណាម ផាមវ៉ាន់ហា ។






យើងចាប់ផ្ដើម នៃការអភិវឌ្ឍន៍តំបន់ត្រីកោណនេះ កម្ពុជា មានប្រាក់ចំណូលត្រឹមតែ ២៩៤ ដុល្លា តែប៉ុណ្ណោះ ប៉ុន្តែ ចាប់តាំងពីពេលនោះរហូតមកដល់ពេលនេះ កម្ពុជា បានហក់ឡើង ទៅដល់ ១៣០០ដុល្លាសហរដ្ឋអាមេរិក ពីប្រទេសដែលមានប្រាក់ចំណូលទាបមួយ ទៅប្រទេស ដែលមាន ប្រាក់ចំណូលកម្រិតមធ្យម ។ តំបន់ត្រីកោណអភិវឌ្ឍន៍ កាលពីមុននេះ ដែលឋិតនៅឯកោ ជាពិសេស គឺផ្នែកខាងដែនដីរបស់កម្ពុជា បាននិងកំពុងតភ្ជាប់ ប្រែក្លាយទៅជា តំបន់ដែលមាន សក្ដានុពល ។ ឥឡូវនេះដើម្បីពន្លឿន នៃការអភិវឌ្ឍន៍, នាយករដ្ឋមន្ត្រី ទាំងបី ក៏បានឯកភាពគ្នាទៅលើ ការផ្ដួចផ្ដើមគំនិតដោយរដ្ឋមន្ត្រី និងឧត្ដមមន្ត្រី របស់យើងពាក់ព័ន្ធទៅនឹងគម្រោង ដែលប្រទេស នីមួយៗ មានគម្រោង៥ សម្រាប់ស្នើរ ទៅ ដល់ដៃគូអភិវឌ្ឍន៍ជួយទ្រទ្រង់នូវផែនការនេះ  ពិសេស ជប៉ុន និងធនាគារអភិវឌ្ឍន៍អាស៊ី ។ ប៉ុន្តែរឿងនេះ យើងក៏មានការចាំបាច់ដើម្បីពន្លឿន នៅក្នុងការអភិវឌ្ឍន៍ នៅក្នុងតំបន់នោះ តាមរយៈនៃគំនិតផ្ដួចផ្ដើមមួយចំនួន រាប់ទាំងបញ្ហា ការកសាង ហេដ្ឋារចនាសម្ព័ន្ធ ការបណ្ដុះ បណ្ដាលធនធានមនុស្ស ដែលក្នុងនោះខាងវៀតណាម មានលទ្ធភាពច្រើន ទៅលើបញ្ហា ការបណ្ដុះបណ្ដាលធនធានមនុស្ស ក៏ដូចជាបញ្ហាដទៃទៀត ហើយឡាវក៏មានលទ្ធភាព កាន់តែច្រើន នៅក្នុងការផលិតអគ្គិសនី សម្រាប់ជួយមកដល់កម្ពុជាផង និងជួយ ទៅដល់វៀតណាមផងដែរ , ហើយកម្ពុជា នឹងរៀបចំ នូវផែនការមួយ ស្ដីអំពីបញ្ហាការតភ្ជាប់ទៅលើប្រការទាំងពីរ  ៕

No comments:

Post a Comment