Friday, November 11, 2016

BT-NEWS.COM  នាយឧត្តមសេនីយ៍ សៅ សុខា ចាតតាំង បន្រ្តីជាន់ខ្ពស់ អាវុធហត្ថ ជួបសំណេះសំណាល ! សំដែងការគួរសម ! ឯកឧត្តមអ្នកឧកញ៉ា សៀង ណាំ តំណាងរាស្រ្តមណ្ឌលសៀមរាប !!!!!!!

ចូលមើល វេបសាយតាមរយៈ ! bt-news.com
ចាងហ្វាងការផ្សាយតាមរយៈ ! ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០

ខេត្តសៀមរាប៖ ព្រឹកថ្ងៃទី១២​ ខែវិច្ឆិកា​ ឆ្នាំ២០១៦ នេះ​ ! ​ នាយឧត្តមសេនីយ៏​ សៅសុខា​ បានចាត់ឲ្យ​ឧត្តមសេនីយ៏ត្រី​ ស៊ីម​ ហុង​ តំណាងក្រុមប្រឹក្សា វិន័យកងរាជអាវុធ លើផ្ទៃ ប្រទេស និង​មន្រ្តីអាវុធហត្ថជាច្រើនរូប បានមកជួបសំដែងការគួរសម​ សំណេះសំណាលសួរ សុខទុក្ខ និង​រាយការណ៏ជួន ឯកឧត្តមអ្នកឧកញ៉ា សៀង ណាំ តំណាងរាស្រ្តមណ្ឌលសៀមរាប ! ពីបញ្ហា​ដែល នាយ​ នាយរង​ អាវុធហត្ថខេត្តកំពង់ឆ្នាំង ចំនួន ០៥ រូប ! ប្រព្រឹត្តខុស  កាក់ឆែក ឆេរ រថយន្ត​ ឯកឧត្តម ក្នុងដំណើរបំពេញ ប៉េសកកម្ម នៅ រាជធានីភ្នំពេញ​ កាលពីថ្ងៃទី២៩​ ខែមិនា​ ឆ្នាំ២០១៦ នៅលើកំណាត់ផ្លូវ ជាតិលេខ ៦ ស្ថិតត្រង់ចំណុច ភ្នំដិន កន្លងមក​ ។

​ ដោយទទួលតំណឹងនេះរួចមក !​ នាយឧត្តមសេនីយ៏​ សៅ​ សុខា​ បានស្រាវជ្រាវ​ បញ្ហា​ខាងលើ យ៉ាងយកចិត្តទុកដាក់ ក៍បានសម្រេចដាក់វិន័យទៅតាមច្បាប់កងកំលាំង ស្តីពីលក្ខន្តិកៈ និង បទវិន័យសម្រាប់យោធិន ចំពោះ នាយ​ នាយរង ទាំង ០៥ រូបដែលបានប្រប្រឹត្តខុស ។​

សកម្មភាពរបស់ថ្នាក់ដឹកនាំបែបនេះ ! បានធ្វើប្រជាពលរដ្ឋ កោតសរសើយ៉ាងខ្លាំង ! មានភាព កក់ក្តៅ និងមានទំនុក ចិត្ត​ទៅលើកងកំលាំងកាន់តែខ្លាំងឡើងៗ ទ្វេដងបន្ថែមទៀត ។  






នាឱកាសនោះដែរឯកឧត្តមអ្នកឧកញ៉ា សៀង ណាំ  បានថ្លែងអំណរគុណចំពោះ នាយឧត្តម សេនីយ៏​ សៅ​ សុខា​ ដែលបាន​យកចិត្តទុកដាក់​ដល់ឯកឧត្តម ! ក៍ដូចជា ពលរដ្ឋ សូមជូនពរ​ ឯកឧត្តម​ និងក្រុមគ្រួសារ​ ព្រមទាំងកងរាជអាវុធហត្ថទូទាំងប្រទេស បានប្រកបតែនឹងពុទ្ធពរ ៤ប្រការ​ គឺអាយុ​ ​វណ្ណៈ​សុខៈ​ ពលៈ​ កុំបីឃ្លៀងឃ្លាតឡើយ ​។


ចំណែក ! នៅសាកលវិទ្យាល័យអង្គរ ខេត្តសៀមរាប  កាលពីរសៀលថ្ងែទី ១១ ខែ វិច្ឆិកា ឆ្នាំ ២០១៦ ម្សិលមិញ ឯកឧត្តមអ្នកឧកញ៉ា សៀង ណាំ តំណាងរាស្រ្តមណ្ឌលសៀមរាប ! បានទទួលពាន្តរង្វាន់ មេដៃមាស ផ្នែកពាណិជ្ជកម្ម ពី សាកលវិទ្យាល័យ
Universidad Empresarial de costa Rica ហៅកាត់ថា [UNEM] នៅប្រទេស costa Rica ផងដែរ

No comments:

Post a Comment