Tuesday, November 15, 2016
BT-NEWS.COM សកម្មភាពដឹកជញ្ជួនឈើរបស់ឈ្មោះ អ៊ុក ប៊ុនធឿន ដែលបានអះអាង ! ជាឈើលោក ទូច សកល នាយការរិយាល័យបុគ្គលឹក ត្រូវបានលោក ប៉ែន វីរៈ នាយបរិស្ថានស្រុក បញ្ជាក់
ចូលមើល វេបសាយតាមរយៈ ! bt-news.com
ចាងហ្វាងការផ្សាយតាមរយៈ ! ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០
ខេត្តសៀមរាប៖ លោក ប៉ែន វីរៈ នាយបរិស្ថានស្រុក ជីក្រែង បានប្រាប់អ្នកយកព័ត៌មាន កាលពីវេលាម៉ោង ០២ និង១៥នាទី នារសៀលថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ២០១៦ ម្សិលមិញថា៖ សកម្មភាព ដឹកជញ្ជួនឈើរបស់ឈ្មោះ អ៊ុក ប៊ុនធឿន ដែលបានអះអាង ! ជាឈើលោក ទូច សកល នាយការរិយាល័យបុគ្គលឹក នៃស្នងការរដ្ឋាននគបាលខេត្តសៀមរាប អតីតជា អធិការស្រុកជីក្រែង ! បានធ្វើសកម្មភាព កាលពីម៉ោង១១ និង០០នាទី ថ្ងៃទី១៥ ខែ វិច្ឆិការ ឆ្នាំ២០១៦ ! កន្លងមក ជាឈើរបស់លោក សកល នាយការរិយាល័យបុគ្គលឹក នៃស្នងការ រដ្ឋាននគបាលខេត្តសៀមរាប ! ពិតប្រាកដមែន ។
លោក ប៉ែន វីរៈ បានបញ្ជាក់ថា៖ ឈើរបស់ មន្រ្តី នគរបាល ខាងលើ យកទៅធ្វើ អ្វី ! មាន ច្បាប់ ឫអត់ច្បាប់យ៉ាងណា ! លោក មិនដឹងនោះឡើយ ព្រោះកូនចៅរបស់លោក ជាអ្នក រាយការណ៍ ! ដោយសារូបលោកផ្ទាល់ ជាប់រវល់ក្នុង ព្រហរាជពិធីបុណ្យ អ៊ុំទូក ។
សូមបញ្ជាក់ថា៖ ទោះជារយៈពេលកន្លងមកថ្មីៗនេះលោក ទូច សកល នាយការ រិយា ល័យបុគ្គលឹក បានច្រានចោលការចោទប្រកាន់ តាមប្រព័ន្ធ ផ្សព្វផ្សាយ ក្នុងស្រុក ថា ! រូបលោក មិនពាក់ព័ន្ធ ជាមួយការដឹកជញ្ជួនឈើខាងលើ ! ក៍ដោយ ក៍នៅតែមានការរិះគន់ ពីមហាជនយ៉ាងចាស់ដៃ ដដែលថា ! ធ្វើហើយមិនទទួលខុសត្រូវ ។
BT-NEWS បានសួររកលេខទូរស័ព្ទ ដើម្បីសុំការបញ្ជាក់ពីលោក ទូច សកល ដែរ ប៉ុន្តែ រកលេខទូរស័ព្ទ មិនបាន ! បើមានបញ្ហា សូមទំនាក់ទំនងតាមរយៈលេខ ខាងលើ ៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment