Tuesday, November 15, 2016

BT-NEWS.COM ប្រទេស ( SEALAND ) តូចជាងគេលើលោក ! និងមានប្រជាជន ប្រមាណ ជា ២២ នាក់


ចូលមើល វេបសាយតាមរយៈ ! bt-news.com
ចាងហ្វាងការផ្សាយតាមរយៈ ! ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០
ប្រទេសSEALAND៖ ស៊ៀឡង់( SEALAND ) ជាប្រទេសមួយដែលតូចបំផុត នៅក្នុងពិភព លោកនេះ និង មានផ្ទៃដី ទំហំប្រមាណ ១៦០០ ម៉ែត្រការ៉េ តែប៉ុណ្ណោះ និងមានបន្ទប់ ស្នាក់នៅចំនួន ៣០ដែលមានទំហំ ខុសៗគ្នា ! ស្ថិតនៅចំងាយប្រមាណ ១០គីឡូម៉ែត្រ ពីឆ្នេរសមុទ្រ Suffolk បើសិនជា សម្លឹងមើល ! ដូចជាអណ្តូង សម្រាប់ផ្ទុកប្រេងកាតនៅក្នុង លំហ សមុទ្រ អញ្ចឹង ! ប្រជាប្រជាជន រស់នៅទីនោះ បានហៅវាថាជារដ្ឋ មួយ ដែលមានឈ្មោះថា Sealand និងមាន ក្សត្រគ្រងរាជ !  រដ្ឋដ៍តូចតូចនេះ ! ក៏មានរូបិយបណ្ណ និង តែមប្រើប្រាស់ ផ្លូវការផ្ទាល់ខ្លួនទៀតផង ។

រដ្ឋមួយនេះត្រូវបាន បង្កើតឡើងដោយ បង្គោលស៊ីម៉ង់ ពីរដើមយ៉ាងខ្ពស់ និងទ្រ ដោយបន្ទះ ដែក ប្រវែង ៥ គម តែប៉ុណ្ណោះ នៅលើផ្ទៃសមុទ្រដ៏ធំ មួយនេះ !  ចាប់តាំងពីឆ្នាំ ១៩៦៧ មក ប្រជាជនដែលរស់នៅទីនោះ ទាំងអស់ប្រមាណ ២២នាក់ បានប្រកាសថាខ្លួន ជារដ្ឋឯករាជ្យ និងដាច់ដោយ ឡែកពី ប្រទេសអង់គ្លេស ក៏ប៉ុន្តែមិនត្រូវ បានទទួលស្គាល់ ដោយ រដ្ឋដទៃនោះឡើយ ។





យ៉ាងណាមិញ ប្រជាជនដែល រស់នៅទីនោះ ក៏អាចផលិតនូវទឹក ស្អាតដោយខ្លួនឯង នេសាទត្រី និងបង្កងសំរាប់ចិញ្ចឹមជីវិត ផងដែរ តែទោះជា យ៉ាងណា គេនៅតែនាំចូលទាំង ស្រុងនូវម្ហូបអាហារ និងទំនិញដទៃទៀត ពីប្រទេសអង់គ្លេសដែរ ។ ជាតិសាសន៍ដ៏តូចមួយ នេះក៏បាន បង្កើតនូវ រូបិយបណ្ណផ្ទាល់ខ្លួន គឺ ដុល្លារ Sealand ហើយក៏មាននូវ ក្រុមបាល់ទាល់ប្រចាំរដ្ឋ របស់ខ្លួនដែរ ។ លើសពីនេះទៅ ទៀតប្រជាពលរដ្ឋទីនោះរក ប្រាក់ចំនូលប្រចាំថ្ងៃ ដោយប្រើប្រាស់ ពេលស្ទើរ តែទាំងស្រុង នៅក្នុងបន្ទប់ លក់វត្ថុ អនុស្សាវរីយ៍ តាមប្រព័ន្ធ អ៊ីនធើណេតផងដែរ ។

ប្រជាពលរដ្ឋម្នាក់រស់នៅ ទីនោះបាននិយាយថា៖ ការរស់នៅទីនោះវា ពិតជាមិន ងាយស្រួល នោះទេ ប៉ុន្តែស្ថានភាពនៅ ទីនោះ វាក៏មិនដូច ប្រទេស ស្កុតឡែនដែលពឹងផ្អែក ទៅលើប្រទេសអង់គ្លេស ទាំងស្រុងនោះដែរ ។ ទោះជាគេត្រូវ នាំចូលនូវគ្រឿងបរិភោគ ភាគច្រើនពី ចក្រភព អង់គ្លេស និង អ៊ឺរ៉ុបក៏ពិតមែន តែគេក៏អាចនេសាទ ត្រី បង្កង ដោយខ្លួនឯង ក៏ដូចជា អាចផលិតទឹកស្អាត និង ថាមពលអគ្គីសនី សម្រាប់ប្រើប្រាស់ ដោយខ្លួនឯងផងដែរ ៕

No comments:

Post a Comment