Friday, November 25, 2016
BT-NEWS.COM ពលរដ្ឋមានជីវភាព ក្រីក្រ ទើបតែ ប្រសូតបុត្រ ១០២នាក់ និងគ្រួសារ មាន សមាជិកស្លាប់ចំនួន ១៨ នាក់ ទទួលបានថវិកា ឧបត្ថម្ភ ២៥ម៉ឹនរៀល ពីតំណាងរាស្រ្ត ចិត្ត បុណ្យ
មើល វេប សាយតាមរយៈ bt-news.com
ចាងហ្វាងការផ្សាយតាមរយៈ ! ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០
ខេត្តសៀមរាប៖ នៅព្រឹកថ្ងៃ ២៦ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ ! ឯកឧត្តមអ្នកឧកញ៉ា សៀង ណាំ តំណាងរាស្រ្តមណ្ឌលសៀមរាប ! បានជួបសំណេះសំណាល និងផ្តល់ថវិការ ជាប្រាក់ បៀវត្ស រដ្ឋភា ផ្ទាល់ខ្លួន ជួនដល់ ពលរដ្ឋ មានជីវភាព ក្រីក្រ ដែលទើបតែ ប្រសូតបុត្រ ១០២នាក់ និង គ្រួសារដែលមានសមាជិកស្លាប់ចំនួន ១៨ នាក់ រស់នៅ ក្នុងភូមិសង្កាត់ស្រង៉ែ ក្រុងសៀមរាប ។
ឯកឧត្តមអ្នកឧកញ៉ា សៀង ណាំ មានប្រសាសន៍ថា៖ នេះជាលើកទី ០៨ហើយ ! ដោយ គិត ចាប់តាំងពីឆ្នាំ ២០១៣ មកម្លេះ ដែលឯកឧត្តម បានឧបត្ថម្ភ ថវិកា ដល់គ្រួសារ ប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត ហើយបានប្រសូតបុត្រ និងមានសមាជិកស្លាប់ ដើម្បីជួយរំលែក ដល់់ ការលំបាកខ្វះខាត ចំពោះមុខ រហូតមកដល់ពេលនេះ ! មានចំនួន ៩៨៥គ្រួសារ ។
ប្រជាពលរដ្ឋក្រីក្រ ដែលជួបការលំបាក ក្នុងមួយគ្រួសារ ទទួលបានថវិកា ឧបត្ថម្ភជួន ២៥ម៉ឹនរៀល សរុបអស់ថវិកា ៣០លានរៀល ៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment