Sunday, November 20, 2016

BT-NEWS.COM ចាប់រថយន្ត ស៊ីទែនបង្កប់ឈើគ្រញូង ០១មួយ គ្រឿង និងឃាត់ខ្លួនមនុស្ស០៥ ប្រាំនាក់





មើល វេប សាយតាមរយៈ bt-news.com 
ចាងហ្វាងការផ្សាយតាមរយៈ ! ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០


ខេត្តសៀមរាប៖ មន្រ្តីជំនាញរដ្ឋបាលព្រៃឈើខេត្ត ! បានស្ទាក់ចាប់រថយន្តស៊ីទែនដឹកហ្គាស បង្កប់ឈើគ្រញូងមួយគ្រឿង និងឃាត់ខ្លួនមនុស្ស០៥ ( ប្រាំនាក់ ) កាលពីព្រឹក ថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ២០១៦ ! នៅដងផ្លូវជាតិលេខ ៦៧
B មុខស្នាក់ការរដ្ឋបាលព្រៃឈើសង្កាត់កន្តួតខ្នារក្រៅ ។



លោក ទា គឹមសុទ្ធ  នាយខ័ណ្ឌរដ្ឋបាលព្រៃឈើខេត្តសៀមរាបបានឲ្យដឹងនៅកន្លែងកើតហេតុថា ! រថយន្តបង្កប់ឈើខាងលើនេះ កម្លាំងរដ្ឋបាលព្រៃឈើតាមដាន យូរមកហើយ !  ក្រុមឈ្មួញបាន ដឹកចេញពីភូមិសាស្ត្រ ជើងភ្នំដងរែក ស្រុក អន្លង់វែង ខេត្តឧត្តរមានជ័យ ។

លោកបន្តថា៖ ក្នុងពេលស្ទាក់ចាប់ដំបូង គឺចាប់ខ្លួនបានតែពីរនាក់តៃកុង និងព្រូឡានប៉ុណ្ណោះ !  ក្រោយពេលឃាត់រថយន្តខាងលើ រយៈពេលជាង ០១ម៉ោង ក៏មានមនុស្ស ទូរសព្ទ័មកសុំចរចារ សម្រួល ដោយសុំបង់ជាប្រាក់ជំនួស នៃការចាប់ចងវិញ ។
លោកបន្តទៀតថា៖ ជាមួយនិងហេតុការណ៏នេះ តំណាងអយ្យការ អមសាលាដំបូង ខេត្ត សៀមរាប អនុញ្ញាតិឲ្យក្រុមឈ្មួញចូលមកចរចារ ហើយក៏ចាប់ខ្លួនមនុស្សចំនួន០៣ ( បី ) នាក់ ទៀត និង រឹបអូសរថយន្តធុន NAVARA ពណ៏ត្រេអ៊ីពាក់ស្លាកលេខ ខេមរៈភូមិន្ទមួយគ្រឿងទៀតផងដែរ ។

លោកបញ្ជាក់ទៀតថា៖ បើទោះបីឈើគ្រញូងទាំងនោះ នៅមិនទាន់បានវាស់វែង ឬថ្លឹងក៏ដោយ ប៉ុន្តែក្នុងពេលសាកសួរ ជនសង្ស័យដែលឃាត់ខ្លួននោះ បានប្រាប់ថា !   ឈើទាំងអស់ប្រហែល ជាង០៩តោន ហើយមានម្ចាស់ជាជនជាតិវៀតណាមឈ្មោះ ហាយ ! បច្ចុប្បន្ន សមត្ថកិច្ច កំពុង រៀបចំ រាប់ចំនួនឈើ ដើម្បីថ្លឹងចំនួនពិតប្រាកដ ៕ 

No comments:

Post a Comment