Sunday, November 13, 2016

BT-NEWS.COM គយចល័តប៉ាក់ខ្លង ចាប់ទូកដឹកឈើ គ្រញូង មិនឲ្យ អ្នកព័ត៌មានថត សង្ស័យថា !!!!!!

ចូលមើល វេបសាយតាមរយៈ ! bt-news.com
ចាងហ្វាងការផ្សាយតាមរយៈ ! ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០
.
ខេត្តកោះកុង៖ បុរសម្នាក់មិនដឹងជាម្ចាស់ទូកឬក៏ម្ចាស់ឈើក្រញូងទេគាត់បាននិយាយថា៖ គយចល័តប៉ាក់ខ្លង ចាប់ទូកដឹកឈើ ក្រញូង១គ្រឿង មកលាក់ទុក ៣-៤ថ្ងៃ ហើយ ចចារ លុយកាក់គ្នាមិនត្រូវសោះ ព្រោះគយទាប្រាក់ច្រើនពេក ! ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី១២.១៣.១៤ វិច្ឆិការឆ្នាំ២០១៦ ។

សូមបញ្ជាក់ថា កាលពីយប់ថ្ងៃទី១០ខែវិច្ឆិកាឆ្នាំ២០១៦ គយចល័ត នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដែលប្រចាំការនៅជាមួយគយខេត្តកោះកុង ស្នាក់ការ ប៉ាក់ខ្លង ស្ថិតនៅភូមិប៉ាក់ខ្លង ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ។
ពាក់ពន្ធ័និងករណីខាងលើ ត្រូវបានប៉ូលីស ប្រចាំនៅខេត្តកោះកុង ដែលស្ថិតនៅដំបន់នោះ បាន បញ្ជាក់ថា បន្ទាប់ពី គយ ចាប់បានទូកដឹកក្រញូងខាងលើរួចហើយ ក៏បានអូសយកទូកល្មើស ទៅ រក្សា ទុកខាងក្រោយស្នាក់ការ របស់ខ្លួន ដោយមិនសហការជាមួយស្ថាប័នពាក់ព័ន្ធណាឡើយ ។


ប្រភពខាងលើបន្តថា៖ ឈើក្រញូងខាងលើមានទម្ងន់ ០៤ តោន ជារបស់មន្ត្រីយោធា ម្នាក់ ដែលត្រូវបាន គេស្គាល់ឈ្មោះ យ៉ាងច្បាស់ ហើយធ្លាប់ប្រកបរបរនេះ ជាយូរឆ្នាំមកហើយ ។


ប្រភពដដែលបន្តថា ជារឿយៗមន្ត្រីយោធា រកស៊ីដឹកឈើក្រញូង ចេញទៅវៀតណាម តែងតែបង់លុយអោយជាប្រចាំ ទៅ គយចល័តខាងលើ តែលើកនេះមិនដឹងថា សំណែន តិចពេកហើយក៏មិនដឹង ទើបឈានដល់ការចាប់រិបអូសយកមកលាក់ បែបនេះ ។
ប្រភព ដដែលបានបញ្ជាក់ថា៖ មន្ត្រីគយចល័តធ្វើការ រារាំងមិនព្រម ឲ្យអ្នកការសែត និង ទូរទស្សន៍ ចូលថត គឺដោយសារតែមន្ត្រីយោធាជាម្ចាស់ឈើ កុំពុង រកវិធី យកឈើ ប្រភេទ ផ្សេងមកដាក់ជុំនួសវិញ ហើយយកឈើក្រញូងចេញទៅវិញ តាមប្រភពជាច្រើននិយាយថា តំលៃនៃការសុំដោះដូរ ឈើឡើងដល់ជាង ០២ម៉ឺនដុល្លារ ហើយ រួមទាំងសំបកទូកផង ។

BT-NEWS រកលេខទូរស័ព្ទ ដើម្បី សុំការបំភ្លឺទៅ លោក សួស ណុច  មេគយចលត័ដែរ ប៉ុន្តែរក លេខមិនបានឡើយ !!!  បើមានបញ្ហាសូមទាក់ទងលេខទូរស័ព្ទខាងលើ ៕  

No comments:

Post a Comment