Wednesday, November 2, 2016

BT-NEWS.COM ឃាត់ខ្លួន ជនជាតិវៀតណាម តាមបន្ទប់ជួល ២៦នាក់



មើល វេប សាយតាមរយៈ bt-news.com 
ចាងហ្វាងការផ្សាយតាមរយៈ ! ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០


រាជធានីភ្នំពេញ ៖ ​អគ្គនាយកដ្ឋាននគរបាល ​អន្តោ​ប្រវេសន៍ បានចុះប្រតិបត្តិការ នាំខ្លួន ជនជាតិវៀតណាម ២៦នាក់ ​២ ទីតាំងផ្សេងគ្នា  ដែលពួកគេស្នាក់នៅតាមបន្ទប់ជួល និង​តាមហាង​កាហ្វបាន​សង្ស័យ​រស់នៅ​ និងធ្វើការងារ​ខុស​ច្បាប់ ! កាលពីវេលាម៉ោង០៦ និង​០០នាទី ​ព្រឹកថ្ងៃទី០២ ខែ វិច្ឆិកា ឆ្នាំ ២០១៦ ស្ថិតនៅភូមិដើមចាន់ និង​ភូមិ​ដើម​ចាន់១ និងសង្កាត់​ច្បារអំពៅ​ទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ! ប្រតិបត្តិការមានការ សំរបសំរួល ពីលោក សៀង សុខ ព្រះរាជអាជ្ញារង​អមសាលាដំបូងរាជធានីភ្នំពេញ ។

លោក អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេតនិងអនុវត្តនីតិវិធីបានឲ្យដឹងថា៖ ព្រឹក​នេះ​កំលាំង ប្រតិបត្តិការចុះចាប់ជនជាតិវៀតណាមបានចំនួន ២៦នាក់ ក្នុងនោះមានស្រី ៧នាក់ ជាកម្មករសំណង់  និងជាង តុទូរ !  ជនជាតិវៀតណាមទាំងអស់ត្រូវបានបញ្ជូន ទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ដើម្បីធ្វើការសាកសួរបន្ត ៕

No comments:

Post a Comment