Sunday, November 20, 2016





BT-NEWS.COM នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច  ​ចុះ​ដកហូត​ស្រា JACK dANIEL'S ក្លែងក្លាយ យីហោ អង្គរ មី​នី ម៉ាត ០៣​ទីតាំង​ក្នុង​ក្រុង​សៀមរាប


មើល វេប សាយតាមរយៈ bt-news.com 
ចាងហ្វាងការផ្សាយតាមរយៈ ! ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០


ខេត្តសៀមរាប៖ លោក​វរសេនីយ៍ឯក សឿ​ន សេន នាយការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្តសៀមរាប បាន​​ដឹកនាំកម្លាំង និង​​ក្រោមការ ​សម្របសម្រួល​ដោយ​​តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្ត បាន​ធ្វើការ​ចុះ​ដកហូត​ស្រា
JACK dANIEL'S ក្លែងក្លាយ​ចំនួន ​២៤​ដប ​នៅ​ផ្សារ​ទំនើប​យីហោ អង្គរ មី​នី ម៉ាត ៣​ទីតាំង​ក្នុង​ក្រុង​សៀមរាប !  ប្រតិបត្តិការ​ ​នេះ​ធ្វើ​ឡើង​ពេញ​១​ថ្ងៃ​ទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០១៦ នៅ​តាម​ផ្សារ​ទំនើប​យីហោ អង្គរ មី​នី ម៉ាត ក្នុង​សង្កាត់​ស្វាយ​ដង្គំ និង​សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប ! បន្ទាប់​ពី​មានបណ្តឹ​ពី​ក្រុមហ៊ុន ស្រា JACK dANIEL'S ថា ផ្សារ​ទំនើប​នេះ​មាន​ដាក់​តាំង​លក់​ស្រា​ក្លែងក្លាយ ។



លោក​វរសេនីយ៍ឯក សឿ​ន សេន បាន​ឲ្យ​ដឹង​ថា៖ ប្រតិបត្តិការ​នេះ​ដោយ​មានការ​ចូលរួម​ពី​តំណាង​ក្រុមហ៊ុន និង​កម្លាំង​ប៉ូលិស​សេដ្ឋកិច្ច​ខេត្ត ក្រោម​ការ​ដឹកនាំ​របស់​លោក រៀម ច​ន្នី ព្រះ​រា​ជ្ញា​រង​អម​សាលាដំបូង​ខេត្ត ! ​ចុះ​ស្រាវជ្រាវ​ទៅ​ឃើញ​ថា មាន​ស្រា Jackdaniel's ក្លែងក្លាយ​ចំនួន ​២៤​ដប ​នៅ​តាម​ផ្សារ​ទំនើប០​៣ ទីតាំង ​ក្នុង​សង្កាត់​ស្វាយ​ដង្គំ ក្រុង​សៀមរាប​សមត្ថកិច្ច​ក៏​បាន​ចុះ​ទៅ​ធ្វើការ​ដកហូត​យក​មក​រក្សា​ទុក​នៅ​ការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត ។

លោក​បន្ត​ថា ចំពោះ​ម្ចាស់​ទីតាំង​ទាំង​បី​ខាងលើ​ដែល​យីហោ អង្គរ មី​នី ម៉ាត នោះ មានឈ្មោះ ហួ សៀ​ក​ផេង អាយុ​ ៤២​ឆ្នាំ មានស្រុក​កំណើត​នៅ​ភូមិ​កណ្តាល ឃុំ​កោះ​ជូ​រ៉ា​ម ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល បច្ចុប្បន្ន​រស់នៅ​ភូមិ​មណ្ឌល០​១ សង្កាត់​ស្វាយ​ដង្គំ ក្រុង​សៀមរាប នឹង​ត្រូវ​កោះហៅ​មក​កាន់​ស្នងការដ្ឋាន​ខេត្ត ដើម្បី​ធ្វើការ​ផាកពិន័យ​តាម​ផ្លូវច្បាប់ ៕

No comments:

Post a Comment