Thursday, November 24, 2016










BT-NEWS.COM បែកធ្លាយ !!! គ្លីនិកយីហោ ( ស៊ឹង រិទ្ធីរ៉េត ) រងនូវការរិះគន់ មិនយកចិត្តក្នុងការព្យាបាលអ្នកជម្ងឺ !!! ខ្វះវិជ្ជាជីវៈ


មើល វេប សាយតាមរយៈ bt-news.com 
ចាងហ្វាងការផ្សាយតាមរយៈ ! ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០

ខេត្តសៀមរាប៖ ប្រជាពលរដ្ឋម្នាក់ឈ្មោះ ថាវី ភរិយាអ្នកជម្ងឺ ឈ្មោះ ឡាយ បានរាយការណ៍ ប្រាប់
BT-NEWS នៅព្រឹកថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ២០១៦ នេះថា៖ គ្លីនិកយីហោ ( ស៊ឹង រិទ្ធីរ៉េត )
នៅតាមបណ្តោយ ផ្លូវជាតិលេខ៦
A អតីតសាលាស្រុកចាស់ ខាងកើតផ្សារសាមគ្គី ស្ថិតក្នុងភូមិ ស្លក្រាម សង្កាត់ស្លក្រាម ក្នុង-ខេត្ត ក្រុងសៀមរាប ! ទទួលពិនិត្យ និង ព្យាបាលជម្ងឺទូទៅ មនុស្សចាស់ ! កុមារ ! គ្រូពេទ្យខ្វះវិជ្ជាជីវៈ និងអសមត្ថភាព ក្នុងការព្យាបាលអ្នកជម្ងឺ ! ខណៈពេលប្តីលោកស្រី ចូល ទៅពិនិត្យ ជម្ងឺ ចុកពោះ ! ទុកឲ្យធ្លាយពោះវៀន ស្ទើរបាត់បង់ជីវិត ។





លោកស្រីបាននិយាយថា៖ កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ប្តី លោកស្រី ត្រូវបានលោក គ្រូពេទ្យនៅ គ្លីនិក យកទៅពិនិត្យ អេកូឃើញថា ! លោកហូបសាច់គោ បណ្តាលឲ្យហើមពោះវៀន ! ពេល នោះ គ្រូពេទ្យផ្សំថ្នាំ ពោះវៀនបំបាត់រាគ ! រហូតដល់ ថ្ងៃទី ១៦ ខែវិច្ឆិកា គ្រូពេទ្យនៅតែនិយាយ ដដែលថា ហើមពោះវៀន ! គ្រានោះស្ថានភាពជម្ងឺប្តីលោកស្រី ចុកពោះខ្លាំង ! កាន់តែ ធ្ងន់ ឡើងៗ ក្រុមគ្រូពេទ្យទាំងនោះ នៅតែធ្វើប្រង៉ើយ ! ថ្ងៃទី១៦ដដែល គ្រូពេទ្យធំ បានមកដល់ ដេញ ឲ្យយក ប្តីលោកទៅពិនិត្យសាជាថ្មី ! ទើបនិយាយថា ! ពោះវៀនដុះខ្នែង ! ដោយខ្វះ ទំនុកចិត្តបែបនេះ លោកស្រីជាប្រពន្ធ ក៍សម្រេចចិត្តនាំ ប្តីលោកស្រី ទៅពិនិត្យ នៅ ក្លីនិក ផ្សេងទៀត ទើបដឹងថា ! ពោះវៀនដុះខ្នែង ប្តីលោកស្រី​បានធ្លាយ បាត់ទៅហើយ នៅសល់ តែបន្តិចទៀត ប៉ុណ្ណោះជីវិតប្តីលោក ស្រី ហ្នឹងលា ចាកលោកនេះបាត់ទៅហើយ ។

លោកស្រី ថាវី បានបញ្ជាក់ថា៖ ក្រុមគ្រូពេទ្យក្នុងគ្លីនឹកខាងលើមិនសូវ យកចិត្តទុក្ខដាក់ ចំពោះ អ្នកជម្ងឺ ទាល់តែសោះ ឫមួយជាគោលការណ៍ របស់ក្លីនិកឯកជន ស៊ឹង រិទ្ធីរ៉េត ឲ្យធ្វើអញ្ចឹង ! បើលុយ វិញ មើលឃើញខ្លាំងណាស់ គ្រាន់តែផ្សំថ្នាំ លេបបំបាត់រាគ និងអេកូ អស់ ២៦០
$ ! ក្រុមគ្រួសារ លោកស្រី វាមិនអី ! ចុះប្រជាពលរដ្ឋក្រីក្រវិញ គិតម៉េចទៅ ! រង់ចាំតែស្លាប់ប៉ុណ្ណោះ ។

មហាជននិយាយថា ! ទោះបី ឯកឧត្តម ម៉ម ប៊ុនហេង  រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានចេញ សេចក្តីប្រកាស ត្រូវយកចិត្តទុកដាក់ផ្នែកសេវាព្យាបាល ចំពោះអ្នកជម្ងឺ យ៉ាងណា ! នៅតែមាន ក្រុមគ្រូពេទ្យ មួយចំនួន មិនមានឆន្ទៈនូវវិជ្ជាជីវៈរបស់ខ្លូន ជាពិសេស ក្លីនិកខាងលើ ! សម្បូរ រឿងអាស្រូវ ជាច្រើន ! ប្រជាពលរដ្ឋ សំណូមពរ ឲ្យ មន្ទីរ និងក្រសួង សុខាភិបាល មាន ចំណាត់ការចំពោះ បញ្ហា នេះផង !  បើក្លីនិកធ្វើបែបហ្នឹង ពលរដ្ឋគ្រប់រូប សង្ឃឹមអ្វី ។  


ពាក់ព័ន្ធករណីនេះ BT-NEWS បានទំនាក់ទំនង ទៅ គ្លីនិកខាងលើ មុននេះ បានត្រឹមពាក្យ មួយម៉ាត់ អ្នកជម្ងឺ ឈ្មោះ ឡាយ  ឈឺ ( គ្រុនឈាម )  ៕

No comments:

Post a Comment